ចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយចំនួនតួលេខអ្នកស្ម័គ្រចិត្តបរិច្ចាគសរីរាង្គខ្លួនឯង ដែលមានរហូតដល់ទៅជាង៣០០,០០០នាក់
ប្រទេសចិន ៖ យោងតាមលោក Zhao Hongtao មន្ត្រីម្នាក់ដែលមានមូលដ្ឋាននៅប្រទេសចិនបានអោយដឹងថា ចំនួនអ្នកបរិច្ចាគសរីរាង្គប្រហែលកើនឡើងរហូតដល់ ២៦២,៥០០នាក់ដែល បានមកចុះបញ្ជីកាលពីដំណាច់ឆ្នាំ ២០១៧នេះ។ តួលេខថ្មីនេះវាធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគសរីរាង្គរបស់ ខ្លួនបានកើនឡើងជាង១០ដង នេះបើធៀបនឹងឆ្នាំ២០១៥ដែលមានចំនួនត្រឹមតែ២៥,៩៥៩នាក់។
កាលពីដើមឆ្នាំ២០១៥នេះចិនបានប្រកាសអោយឈប់យកសរីរាង្គរបស់អ្នកទោសប្រហាជីវិតមកប្រើប្រាស់ គឺមានតែការស្ម័គ្រចិត្តបរិច្ចាកប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។ រហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០១៨នេះ ការបរិច្ចាកបានកើតឡើងរហូតដល់៣០០,០០០នាក់ អ្នកដែលចង់បរិច្ចាកកាន់តែមានភាពងាយស្រួលព្រោះអាចចុះឈ្មោះតាមអនឡាញបាន។ ទោះបីជាយ៉ាងណាក៏ដោយមានអ្នកជម្ងឺចិនប្រហែល ៣០០,០០០ នាក់កំពុងរង់ចាំការប្តូរសរីរាង្គ តែមានមនុស្សតែ ១៦,០០០ នាក់ប៉ុណ្ណោះដែលទទួលការវះកាត់ប្តូសរីរាង្គនេះជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ Mali
ប្រភព៖ chinaplus