សិល្បៈ

ស្ងាត់ៗ ! សាឡាត់ ស្រីឡាង បង្កាត់ភ្លើងស្នេហ៍ជាមួយ ស្ថាបនិកយុវជនសម្រាម ?

BY
Khmernote Media
June 16, 2020

កាលពីពេលថ្មីៗនេះ តារាសម្តែងវ័យក្មេងល្បីឈ្មោះ សាឡាត់ ស្រីឡាង បានធ្វើអោយមហាជនមានការចាប់អារម្មណ៍និងងឿងឆ្ងល់ក្រោយពេលទម្លាយរូបថតស្និតស្នាលផ្អែមល្ហែមជាមួយនឹងបុរសម្នាក់ដែលគេស្គាល់ថាជាស្ថាបនិក យុវជនសម្រាម ដែលតែងធ្វើការប្រមូលសម្រាមនៅតំបន់លូទឹកស្អុយបឹងត្របែក ដើម្បីជួយសម្រួលដល់ការកកស្ទះលូ និងលិចទឹកនៅតំបន់នោះ។ រូបថតផ្អែមល្ហែម ទាំងនោះត្រូវបាន សាឡាត់ ស្រីឡាង បង្ហោះជាសាធារណៈនៅលើ Facebook របស់នាង។

គួរបញ្ជាក់ផងដែរថា លោក សាន ដារ៉ាវីត ដែលជាស្ថាបនិក យុវជនសម្រាម បានប្រកាសថា លាលូទឹកស្អុយបឹងត្របែក ព្រោះក្ស័យធុន ហើយស្រាប់តែគេសង្ស័យរូបលោកបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែង សាឡាត់ ស្រីឡាង។ ទោះជាយ៉ាងណាអ្នកទាំង២មិនទាន់ប្រកាសជាសាធារណៈនោះឡើយ ថាមានទំនាក់ទំនងស្នេហានឹងគ្នា តែរូបថតផ្អែមល្ហែម ឃើញបង្ហោះជាបន្តបន្ទាប់ពេញបណ្តាញសង្គម៕

Share This Post: