ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    Hot News! ម៉េង កែវពេជ្ជតា ត្រូវលោកជំទាវ ម្នាក់ទៀត ដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ

    BY Khmernote Media June 17, 2020
    Hot News! ម៉េង កែវពេជ្ជតា ត្រូវលោកជំទាវ ម្នាក់ទៀត ដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ

    មុននេះបន្តិចលោក អ៉ឹម ជីវ៉ា បានបង្ហាញពាក្យបណ្តឹងថ្មីមួយទៀត ដែលជាបណ្តឹងរបស់លោកជំទាវ ហង្ស បូរី ប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ទៅកាន់តុលាការក្រុងភ្នំពេញ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដែលពាក្យបណ្តឹងបានចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង២ រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។ រយៈពេល២ថ្ងៃជាប់គ្នា តារាចម្រៀង ម៉េង កែវពេជ្ជតា បានរងពាក្យបណ្តឹងចំនួន២ផ្សេងគ្នា ទី១គឺពាក្យបណ្តឹងលោកជំទាវ ហ៊ុន ស៊ីណាត និងទី២នេះជាបណ្តឹងលោកជំទាវ ហង្ស បូរី នេះបើតាមការបង្ហោះអោយដឹងរបស់លោក អ៉ឺម ជីវ៉ា។

    គួរបញ្ជាក់ផងដែរថា អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសនៅលើ Facebook របស់ខ្លួនថានឹងចូលទៅបំភ្លឺតាមការកោះហៅ ចំពោះបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត កាលពីម្សិលមិញនេះ ហើយចំពោះបណ្តឹងថ្មីនេះ គេនៅមិនទាន់ដឹងថា អ្នកនាង ម៉េង កែវពេជ្ជតា មានប្រតិកម្មយ៉ាងណានោះទេ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay