ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ៉ឹម ជីវ៉ា ផ្តាំទៅអ្នកគ្រូម្នាក់ដែលអួតថាកែ សុខា បានថាប្រយ័ត្នក្អួតឈាម តែបើកែបានមែនខ្លួនសុខចិត្តជូនលុយ $1000

    BY Khmernote Media June 19, 2020
    អ៉ឹម ជីវ៉ា ផ្តាំទៅអ្នកគ្រូម្នាក់ដែលអួតថាកែ សុខា បានថាប្រយ័ត្នក្អួតឈាម តែបើកែបានមែនខ្លួនសុខចិត្តជូនលុយ $1000

    រឿងរ៉ាវអ្នកលេង TikTok ម្នាក់ដែលគេស្គាល់ឈ្មោះថា សុខាសុខា បានធ្វើអោយមានរឿងរ៉ាវជាច្រើនកើតឡើងនៅលើបណ្តាញសង្គម Facebook ខណៈដែលតារាល្បីៗដូចជា លោក អ៉ឺម ជីវ៉ា លោក ម៉ាដូណា និងអ្នកលក់ឡេ អនឡាញ ល្បីៗជាច្រើនទៀត ត្រូវបានសុខា ឈ្លោះជាមួយផ្អើលពេញបណ្តាញសង្គម។ ក្នុងនោះដែរ លោក អ៉ឹម ជីវ៉ា ក៏បានទទួលស្គាល់កំហុសរបស់លោក ដែលនាំសុខា មកភ្នំពេញដើម្បីកែប្រែជីវិតថ្មី តែមិនអាចកែបានឡើយ ហើយបែជាមានរឿងច្រើនទៅវិញ។ លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖

    “ដោយមានការសំណូមពរពីបងប្អូនថា ហេតុអីបងជីវ៉ា មិនធ្វើការឡាយតបទៅសុខាវិញចឹង?ឬបងជីវ៉ាឯងសម្តែង?? ប្អូនៗខ្លះមិនទាន់បានជួបតារា TikTok ល្បីផង ម្នាក់ៗគាត់នាំគ្នារអ៊ូគ្រប់គ្នាទៅហើយ មានដូចជា ប្អូន ស្រួយ , ប្អូន love riya, ប្អូនតានៅបារាំង ល. ចុះទម្រាំបានរស់នៅរួមការងារជាមួយគ្នារយៈពេល រាប់ខែដូចពួកខ្ញុំទៀតនិងទៅជាយ៉ាងណា ??? ពេលសុខាជេខ្ញុំហេតុអីខ្ញុំមិនឡាយជេវិញ ?? ព្រោះដោយសារតែខ្ញុំដឹងចរិកសុខាច្បាស់ណាស់ថាសុខាចង់បានអីនិងសុខាខ្លាចអី.. ព្រោះតែចរិកនិងហើយដែលធ្វើអោយខ្ញុំនិងក្រុមការងារដើចេញពីសុខា តែបងសូមអោយប្អូនៗដែលមានមុខមាត់កិត្តិយសដូចជា ប្អូន ស្រួយ , ប្អូន love Riya , និងប្អូន តានៅបារំាង , ល. សូមកុំប្តឹងអី បើប្តឹងក៏មិនដឹងបានអីមកវិញទេ វីវរ នាំអោយវ៉ល់ពេញគុកទៀត ! បើខឹងខ្លាំងហៅទៅព្រមានធ្វើកិច្ចសន្យាទៅបានហើយ តែបើនៅតែដដែលទៀត ចាត់ការតាមផ្លូវច្បាប់ទៅ ! ចៀសវៀង កុំអោយគាត់ឡាយដោះខោអាវ ឡាយ ជេម៉ែឪគេពេញ Facebook មើលទៅគឺជាទង្វើអសិលធម៌ក្នុងសង្គមណាស់ ។

    មកដល់ម៉ោងនេះខ្ញុំនៅតែទទួលស្គាល់កំហុសខ្ញុំថា ខ្ញុំអ្នកខុសដែលកន្លងមកហៅសុខាមកភ្នំពេញ ដើម្បីកែប្រែជីវិតថ្មី អោយក្លាយជាមនុស្សល្អក្នុងសង្គម តែការកែប្រែរបស់ខ្ញុំគឺមិនអាចកែសុខាទៅមុខបានមែន ហើយក៏គ្មានពាក់ព័ន្ធគ្នាអីទៀតដែរ តែបើបងប្អូនណា ចង់យកសុខាទៅកែបន្តរសូមអញ្ជើញយកទៅកែទៅ ហើយខ្ញុំក៏ចូលរួមអបអរសាទរដែរ ហើយខ្ញុំក៏ចាំមើលអ្នកគ្រូម្នាក់ដែលអ៊ួតខ្លួនថានិងកែសុខាអោយបាន ដោយប្រើសំដីវ៉ៃប្រហារមកលើខ្ញុំនិងបងប្អូនមួយចំនួនទៀត តែឥឡូវគាត់កែបាន 5%ហើយ លឺអ្នកគ្រូវែនតានិងនិយាយហើយចង់សើច បើអ្នកគ្រូកែសុខាបាន ! ខ្ញុំជូនអ្នកគ្រូ 1000$ ! លុយនេះទុកសំរាប់ជូនអ្នកគ្រូទៅបើកថ្នាំនៅមន្ទីពេទ្យរុស្សុីផ្នែកជំងឺផ្លូវចិត្ត ! ចង់ប្រាប់អ្នកគ្រូថា អ្នកគ្រូកុំភ្លេចហៅសុខាអោយនៅផ្ទះជាមួយដូចខ្ញុំផង បើចឹងជួយសុខា កុំយកសុខាទៅដើម្បីតែជួយឡាយលក់ខោអាវណា ព្រោះអ្នកគ្រូចាស់ហើយ កុំអំនួតដូចសុខាពេក ធ្វើបានចាំនិយាយ បើមិនទាន់ស្គាល់ចរិកសុខាពិតកុំអាលអ៊ួតប្រយ័ត្នក្អួតឈាមដូចអុឹមជីវ៉ា ។
    ខ្ញុំចាំមើលតែអ្នកគ្រូទេ អ្នកគ្រូអើយ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay