ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ឯកឧត្តម ហ៊ុន ជា បង្ហាញទស្សនៈផ្ទាល់ខ្លួនមួយជុំវិញរឿងរ៉ាវ ក្រុមកំប្លែងនាយពែកមី ថតរឿងកំប្លែងស្លៀកឈុតប៉ូលីសចរាចរណ៍

    BY Khmernote Media June 19, 2020
    ឯកឧត្តម ហ៊ុន ជា បង្ហាញទស្សនៈផ្ទាល់ខ្លួនមួយជុំវិញរឿងរ៉ាវ ក្រុមកំប្លែងនាយពែកមី ថតរឿងកំប្លែងស្លៀកឈុតប៉ូលីសចរាចរណ៍

    រឿងរ៉ាវក្រុមកំប្លែងថតរឿងខ្លីមានស្លៀកពាក់ឈុតឯកសណ្ឋានសមត្ថកិច្ច ត្រូវបានសមាគមមិត្តនគរបាលជាតិកម្ពុជា ផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអោយចាត់វិធានការកែលម្អ ព្រោះការប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍មិនសមរម្យ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។ ក្នុងនោះដែរនាយពែកមី តារាកំប្លែងល្បីឈ្មោះក៏បានធ្វើការបកស្រាយថា ឈុតរឿងនេះគឺមិនមានអ្វីខុសនោះទេ ប្រសិនបើមើលវិដេអូដល់ចប់ តែបើសមាគមមិត្តនគរបាលជាតិកម្ពុជា គិតថាខុស លោកមានតែសុំទោសប៉ុណ្ណោះ។

    ទាក់ទងនឹងរឿងនេះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទស្សនារបស់លោកថា៖ “ដូចមិនខុសស្អីទេ បើនៅប្រទេសជិតខាងយើងវិញថតលេងជាងយើងខ្លាំងណាស់ នេះវាជាការចូលរួមអប់រំ មនុស្សតើ ប៉ះប៉ះ ហើយមើលទៅ កុំអោយចេះតែខុសនឹងទើសគ្រប់រឿងពែក អ្វីដែលហៅថា រឿង កំប្លែងអប់រំ ?”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay