ជំងឺទឹកនោមផ្អែមអាចបង្កឲ្យភ្នែករបស់អ្នកស្រវាំង ប្រសិនជាអ្នកមិនមានវិធីបង្ការត្រឹមត្រូវ
ជំងឺទឹកនោមផ្អែមគឺជាប្រភេទជំងឺដែលសំងំនៅក្នុងខ្លួនយើងជាយូរឆ្នាំ ទើបវាបញ្ចេញអការៈឲ្យយើងបានដឹង។ ជំងឺនេះកើតឡើងដោយសារតែមានជាតិស្ករនៅក្នុងឈាមហួសកម្រិត ដែលវាអាចបណ្ដាឲ្យប៉ះពាល់ដល់ភ្នែករបស់អ្នកដោយវាធ្វើឲ្យហើម រឺក៏ជំងឺមួយដែលគេតែងនិយាយគឺទឹកដកក្នុងភ្នែក។ ប្រសិនបើអ្នកមិនមានវីធិបង្ការត្រឹមត្រូវទេនោះអាចបណ្ដាលឲ្យអ្នកពិបាកនៅក្នុងការព្យាបាលនៅថ្ងៃមុខ។ ហេតុនេះអ្នកត្រូវតែមានការព្យាបាលឲ្យបានល្អិតល្អន់ ដោយធ្វើការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ។

- វិធីព្យាបាលភ្នែកដែលទទួលរងដោយជំងឺទឹកនោមផ្អែម៖
១. អ្នកគួរតែបាញ់កាំរស្មីនៅផ្នែករ៉េទីន ដើម្បីកាត់បន្ថយឱកាសនៃការខូចនៃប្រស្រីភ្នែក
២. ការបាញ់ជេលចូលប្រស្រីភ្នែក ដើម្បីកាត់បន្ថយភាពហើមនៅត្រង់ចំណុចសំខាន់របស់រ៉េទីន
៣. រឺអ្នកគួរតែធ្វើការវះកាត់ប្រស្រីភ្នែក។
- វិធីបង្ការដើម្បីកុំឲ្យជំងឺទឹកនោមផ្អែមរាលដាលដល់ភ្នែក៖
១. អ្នកគួរតែតម្រិតជាតិគ្លុយកូសនៅក្នុងឈាមឲ្យបាននៅថេរគឺជាតិស្ករមិនគួរឲ្យលើសពី ៧%ទេ
២. អ្នកគួរតែតាមដានសម្ពាតឈាម និងជាតិខ្លាញ់នៅក្នុងឈាមឲ្យស្ថិតនៅកម្រិតមួយធម្មតាកុំឲ្យមានឡើងហួសកម្រិតពេក
៣. អ្នកគួរតែមានការណាត់ជួបជាមួយនឹងគ្រូពេទ្យឲ្យបានទៀងទាត់ យ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយឆ្នាំដើម្បីសង្កេតមើលស្ថានភាពសុខភាពរបស់អ្នក៕
អត្ថបទ៖ Sai
ប្រភព៖mthai