អ្នកបើកបរម្នាក់ទាញកាំបិទដេញកាប់អ្នកដំណើររបស់ខ្លួន បន្ទាប់ពីអ្នកដំណើរម្នាក់នោះបានធ្វើការរិះគន់លើការបើកបររបស់គេ
ប្រទេសចិន ៖ ដោយសារតែការរកស៊ីក្នុងពេលបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង អ្នករកស៊ីតែងតែរិះរកមធ្យោបាយអោយអតិថិជនពេញចិត្តនឹងសេវាកម្មខ្លួនតាមរយៈបើកសិទ្ធអោយអតិថិជនវាយតម្លៃផ្សេងលើសេវាកម្មខ្លួន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលអ្នកបើកបរម្នាក់ទាញកាំបិតដេញកាប់អ្នកដំណើរបន្ទាប់ពីគេេធ្វើការវាយតម្លៃមិនល្អលើការបើកបររបស់គាត់។ ប្រភពដដែលបានអោយដឹងថាហេតុការណ៍នេះកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុង Zhaoqing ខេត្ត Guangdong ភាគអាគ្នេយ៍ប្រទេសចិន។ អ្នកបើកបរម្នាក់នេះមកពីក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវតាមអនឡាញ “Didi Chixung”។

តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាអ្នកដំណើរដែលបានជិះរថយន្តរបស់អ្នកបើកបរចិត្តខ្លាំងម្នាក់នេះ បានធ្វើការវាយតម្លៃមិនល្អលើការបើកបររបស់គេទៅកាន់ក្រុមហ៊ុន។ បន្ទាប់ពីវាយតម្លៃហើយនោះអ្នកដំណើរបានព្យាយាមរត់ចេញយ៉ាងលឿនពីក្នុងរថយន្តនេះ តែអ្នកបើកបរម្នាក់នេះក៏បានទាញកាំបិតហើយដេញតាមអ្នកដំណើរម្នាក់នោះ។ គេគំរាមអ្នកដំណើរម្នាក់នេះអោយធ្វើការវាយតម្លៃល្អចំពោះគេវិញ ក្រោយពីបុរសម្នាក់ដំណោះរម្នាក់នោះព្រមធ្វើតាមទើបគេព្រមអោយបុរសនោះចាកចេញទៅ។ តែយ៉ាងណាប៉ូលិសបានឃាត់ខ្លួនអ្នកបើកបរម្នាក់នោះហើយ ដើម្បីធ្វើការស៊ើបអង្កេតលម្អិតលើករណីនេះ។ នេះមិនមែនជាលើកទីមួយនោះទេក្នុងប្រទេសចិន ដែលអតិថិជនរងការគំរាមនិងធ្វើបាបបន្ទាប់ពីធ្វើការវាយតម្លៃមិនល្អទៅលើសេវាកម្មរឺទំនិញ៕


អត្ថបទ ៖ Mali
ប្រភព ៖ nextshark