ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំជាប្លែកមែន ! សត្វក្អែកមួយក្បាលលួចក្រេឌីតកាតពីអ្នកដំណើរ ដើម្បីយកទៅទិញសំបុត្ររថភ្លើង ផ្អើលពេញបណ្តាញសង្គម

    BY Khmernote Media May 9, 2018
    ចំជាប្លែកមែន ! សត្វក្អែកមួយក្បាលលួចក្រេឌីតកាតពីអ្នកដំណើរ ដើម្បីយកទៅទិញសំបុត្ររថភ្លើង ផ្អើលពេញបណ្តាញសង្គម

    ប្រទេសជប៉ុន ៖ សត្វក្អែកដ៏ឆ្លាតមួយក្បាលបានធ្វើអោយមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមរបស់ជប៉ុន ដោយសារតែទង្វើរដ៏គួរអោយអស់សំណើចររបស់វាដែលព្យាយាមចង់ទិញសំបុត្ររថភ្លើង។ ម្ចាស់គណនីម្នាក់ដែលមានឈ្មោះ kinoshi42155049 ជាអ្នកបង្ហោះវីដេអូបង្ហាញពីសកម្មភាពសត្វក្អែកបានលួចក្រេឌីតកាតពីអ្នកដំណើរម្នាក់ដើម្បីយកទៅទិញសំបុត្ររថភ្លើងនោះ លើបណ្តាញ Twitter។ វីដេអូដែលមានរយៈពេលមិនទាំងដល់មួយនាទីផងនោះ បែរជាមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ វីដេអូនេះត្រូវបានគេចូលមើលលរហូតដល់ជាង២​.៨លានដងក្នុងរយៈពេលដ៏ខ្លី។


    អ្វីដែលគួរអោយអស់សំណើចបំផុតនោះគឺដំបូងសត្វក្អែកនោះមិនដឹងថាធ្វើយ៉ាងណាអាចទិញសំបុត្ររថភ្លើងបានទេ ក្រោយពីតាមមើលមនុស្សមួយស្របក់វាក៏ដឹងថាត្រូវការក្រេឌីតកាតនោះទើបទិញបាន។ វាក៏បានទៅលួចយកក្រេឌីតកាតពីអ្នកដំណើរម្នាក់ដែលកំពុងឈរទិញសំបុត្ររថភ្លើងនៅទីនោះដែរ បន្ទាប់ពីបានមកវាព្យាយាមស៊កកាតនោះចូលទៅក្នុងម៉ាស៊ីនតែវានៅតែមិនដឹងពីវិធីចុចដើម្បីទទួលបានសំបុត្រនោះដដែល។ ជាមួយនឹងការហួសចិត្តផង អស់សំណើចផង ម្ចាស់កាតនោះបាននិយាយលួងវាអោយប្រគល់កាតមកអោយគាត់វិញ សត្វក្អែកដ៏ឆ្លាតនេះហាក់ស្តាប់បាន ក្រោយ​ពីវាខំធ្វើគ្រប់យ៉ាងដើម្បីទទួលបានសំបុត្ររថភ្លើងតែមិនបាន វាក៏ព្រមប្រគល់កាតនោះអោយម្ចាស់ដើមវិញ៕


    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay