ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ៉ឹម ជីវ៉ា យកថវិកា $500 របស់កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត ទៅចូលបុណ្យសពឪពុកអ្នកនាង ខាត់ សុឃីម

    BY Khmernote Media June 22, 2020
    អ៉ឹម ជីវ៉ា យកថវិកា $500 របស់កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត ទៅចូលបុណ្យសពឪពុកអ្នកនាង ខាត់ សុឃីម

    ក្រោយទទួលបានដំណឹងនៃមរណៈភាពរបស់ឪពុកបង្កើតតារាកំប្លែងនិងជាតារាចម្រៀង ខាត់ សុឃីម ភ្លាមៗលោក អ៉ឹម ជីវ៉ា ក៏បានយកថវិកាទៅចូលបុណ្យដល់គេហដ្ឋានរបស់អ្នកនាង ខាត់ សុឃីម តែម្តង។ ថវិកាចំនួន$500 ដែលលោក អ៉ឹម ជីវ៉ា យកទៅចូលបុណ្យនោះដែរ គឺជាថវិការបស់លោកស្រី នឹម វណ្ណៈ ដែលជាកូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត។

    លោក អ៉ឹម ជីវ៉ា បានរៀបរាប់នៅលើ facebook ថា៖ “ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 500$ ដែលជាថវិកាផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជា ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃក្រុមមេធាវី HNS អេជ អេន អេស និង លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យសពឪពុកតារាចំរៀង អ្នកនាង ខាត់ សុឃីម ចំនួន 500$។ ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងស្វាមីនិងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay