សិល្បៈ

ក្រោយលោកឪពុកទទួលមរណៈភាព អ្នកនាងខាត់ សុឃីម បង្ហោះសារយ៉ាងក្រៀមក្រំថា “ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុក…”

BY
Khmernote Media
June 22, 2020

ដំណឹងដ៏ក្រៀមក្រំបំផុតរបស់គ្រួសារត្រកូលខាត់ ដោយសារបាត់បង់លោកឪពុកជាទីស្រលាញ់ គឺលោក លាវ ខាត់ ដែលត្រូវជាឪពុករបស់អ្នកនាង ខាត់ សុឃីម លោក ខាត់ ចំរើន និងបងប្អូន៧នាក់ផ្សេងទៀត។ ដំណឹងមរណៈភាពរបស់លោកតា លាវ ខាត់ បានធ្វើអោយសិល្បៈករ សិល្បៈការនី ជាច្រើនសម្តែងការក្រៀមក្រំ និងចូលរួមរំលែកទុក្ខតារាចម្រៀង ខាត់ សុឃីម ផងដែរ។

ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារដ៏សោកសៅមួយដោយលាលោកឪពុកគ្មានថ្ងៃជួបវិញឡើយ ដោយអ្នកនាងបានរៀបរាប់នៅលើ Facebook ថា៖ “ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ អរគុណបងប្អូន((ពុកខ្ញុំឈ្មោះ លាវខាត់ អស់ព្រះជន្មនៅជន្មាយុ ៦៧ វស្សាដោយ រោគគាពាធ))សូមបងប្អូនកុំប្រកាន់ គ្រួសារខ្ញុំអី មិនបានឆ្លើយតប ទេ សពដំកល់នៅ គេហដ្ឋានរបស់ពុក ខាត់ នៅភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ កុំខឹងអីបងប្អូនអើយ”៕

Share This Post: