ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រឿងសំអាងទាំង ៥ដែលនារីខ្វះមិនបាន

    BY Khmernote Media May 9, 2018
    គ្រឿងសំអាងទាំង ៥ដែលនារីខ្វះមិនបាន

    គ្រឿងសំអាងជាមួយនឹងនារីគឺជាមិត្តភក្ដិសំលាញ់និងគ្នាដែលមិនអាចខ្វះបាន ព្រោះថាការតុបតតែងមុខគឺជាក្រោះការពារសម្រាប់នារីពេលចេញក្រៅម្ដងៗ។ ហេតុនេះគ្រឿងសំអាងទាំង ៥មុខដែលនារីខ្វះមិនបានគឺមានដូចជា៖

    ១. ម៉្សៅស្អិត៖ វាជួយបិទបាំងស្នាមនៅលើស្បែកមុខ ជួយឲ្យផាត់ម៉្សៅឆាប់ចូលស្បែកមុខ ជាពិសេសវាជួយឲ្យឃើញស្បែកមុខរលូងស្អាត។ បើសិនជាអ្នកចង់ឲ្យចូលសាច់មុខល្អអ្នកគួរតែលាបវាឲ្យយូរ ដើម្បីឲ្យសព្វទៅក្នុងស្បែកមុខ កុំលាបវាឲ្យតែបាន។

    ២. សម្រាប់គូសចិញ្ចើម៖ នេះជាផ្នែកមួយដ៏សំខាន់លើសពីនេះដើម្បីទទួលបានភាពទាក់ទាញ ក៏ដូចជាទទួលបានចិញ្ចើមស្អាតអ្នកគួរតែជ្រើសរើសសម្រាប់គូសចិញ្ចើមពណ៌ត្នោត ព្រោះវាស៊ីគ្នាជាមួយនឹងចិញ្ចើមរបស់អ្នក។

    ៣. ការបែងចែកទម្រង់មុខ៖ តារាល្បី ក៏ដូចជាអ្នកផាត់មុខតែងតែធ្វើការបែងនៅក្នុងលាបមុខព្រោះដើម្បីទទួលបានទម្រង់មុខស្អាតក៏ដូចជាធ្វើឲ្យមុខរបស់យើងទទួលបានមុខ V ដែលនារីប្រាថ្នាចង់បាន។

    ៤. គូល័រថ្ពាល់៖ គូល័រសម្រាប់ផាត់ថ្ពាល់មានសារៈសំខាន់ណាស់ព្រោះវាជួយបិទបាំងថ្គាមបានយ៉ាងល្អ ជាពិសេសសម្រាប់នារីដែលមានថ្គាមធំអ្នកគួរតែការប្រើប្រាស់គូល័រថ្ពាល់នេះ។

    ៥. ក្រែមលាបមាត់៖ របស់ចុងក្រោយការតុបតែងមុខអ្វីដែលខ្វះមិនបានគឺក្រែមលាបមាត់ ដែលវាជួយឲ្យនារីកាន់តែមានភាពទាក់ទាញខ្លាំងឡើង។ ប៉ុន្ដែពណ៌ទាំងបីដែលជាទីពេញនិយមគឺពណ៌ត្នោត, ពណ៌ផ្កាឈូក និងពណ៌ក្រម៉ៅ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay