ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំជាអាហារស្រស់ៗរបស់គេមែន ! ភ្ញៀវមួយក្រុមរត់ចេញពីតុអាហារ ក្រោយពេលអង្គុយបរិភោគសុខៗស្រាប់តែជួបហេតុការណ៍បែបនេះ

    BY Khmernote Media May 9, 2018
    ចំជាអាហារស្រស់ៗរបស់គេមែន ! ភ្ញៀវមួយក្រុមរត់ចេញពីតុអាហារ ក្រោយពេលអង្គុយបរិភោគសុខៗស្រាប់តែជួបហេតុការណ៍បែបនេះ

    ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមរបស់់ចិនកំពុងតែល្បីរឿងហាងអាហារសមុទ្រស្រស់ៗមួយកន្លែង ដែលធ្វើអោយភ្ញៀវដែលកំពុងអង្គុយបរិភោគសុខរត់ចេញពីតុ ព្រោះតែភ័យនឹងត្រីដែលហាងចម្អិនមិនទាន់ឆ្អិនល្អលោតពេញតុ ។ តាមប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានអោយដឹងថា វីដេអូភ្ញៀវមួយក្រុមកំពុងតែបរិភោគអាហារសុខស្រាប់តែត្រីលោតចេញពីចានអាហារនេះកំពុងទទួលបានការចាប់អារម្មណ៍ច្រើនណាស់ពីបណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គម។


    តាមរយៈវីដេអូភ្ញៀវពីរនាក់បានរត់ចេញពីតុដោយសារតែមានការភ្ញាក់់ផ្អើលខ្លាំងពេកជាមួយហេតុការណ៍ស្មានមិនដល់នេះ ឯភ្ញៀវផ្សេងទៀតបានត្រឹមចំហមាត់បើកភ្នែកធំរកពេកអ្វីមកនិយាយមិនបាន។ ក្រោយពីបានឃើញវីដេអូមួយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមចិនខ្លះបានរិះគន់ និងដាក់ឈ្មោះអោយវាថា “zombie fish” មានអ្នកខ្លះទៀតបានបង្ហាញ​មតិថាត្រីនេះប្រហែលជាមិនទាន់ត្រូវបានគេចអ្អិនឆ្អិនល្អ ទើបធ្វើអោយផ្នែកខ្លះរបស់ត្រីកន្ត្រាក់ឡើងលោតចេញពីចានបែែបនេះ។ បើទោះបីជាមានការភ្ញាក់ពេញបណ្តាញសង្គមបែបនេះក៏ដោយតែមិនមាននរណាដឹងថាហាងនោះឈ្មោះអ្វីនៅឡើយទេ ដឹងត្រឹមតែវាជាហាងអាហារសមុត្រស្រស់ៗប៉ុណ្ណោះ៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


    អត្ថបបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay