ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    កំសត់ណាស់! ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក ខាត់ សុឃីម និងបងប្អូន នាំគ្នាប្រគុំភ្លេងការ ដែលឪពុកចូលចិត្ត ទុកជាការលាគ្នា

    BY Khmernote Media June 23, 2020
    កំសត់ណាស់! ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក ខាត់ សុឃីម និងបងប្អូន នាំគ្នាប្រគុំភ្លេងការ ដែលឪពុកចូលចិត្ត ទុកជាការលាគ្នា

    មរណៈភាពរបស់លោកតា លាវ ខាត់ ដែលត្រូវជាឪពុកបង្កើតរបស់តារាចម្រៀង ខាត់ សុឃីម ក៏ដូចជាលោក ខាត់ ចំរើន បានធ្វើអោយមិត្តសិល្បៈករ សិល្បៈការនី ក៏ដូចជាមហាជនសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារត្រកូល ខាត់ ក៏ដូចជាការបាត់បង់សិល្បៈករភ្លេងបុរាណដ៏ចំណាស់មួយរូបផងដែរ។ អ្វីដែលគេកាត់តែកំសត់នោះគឺ អ្នកនាង ខាត់ សុឃីម និងបងប្អូនរបស់នាងបានប្រគុំភ្លេងការបុរាណ ដែលឪពុកចូលចិត្ត ទុកជាការលាគ្នាជាលើកចុងក្រោយ ដែលស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក។

    គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពរបស់លោកតា លាវ ខាត់ បានរៀបចំឡើងនៅគេហដ្ឋានរបស់គាត់ផ្ទាល់ដែលស្ថិតនៅ ភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay