លង់ហើយ! នេះគឺជា Galaxy S9 និង S9+ ពណ៌ក្រហម (Burgundy Red)
- May 10, 2018
នៅពេលក្រុមហ៊ុន Samsung សម្រេចបង្ហាញទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ខ្លួន គឺមានភ្ជាប់មកជាមួយតែជម្រើសប៉ុន្មានពណ៌ប៉ុណ្ណោះដូចជា ខ្មៅ (Midnight Black) ខៀវ (Coral Blue) ប្រផេះ (Titanium Gray) និងស្វាយ (Lilac Purple)។ ប៉ុន្ដែ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្សរបស់ប្រទេសកូរ៉េមួយនេះ បានសម្រេចចេញលក់ Galaxy S9 និង S9+ ពណ៌ថ្មីមួយទៀត គឺក្រហម (Burgundy Red)។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុន Samsung សម្រេចធ្វើបែបនេះ។ កាលពីប្រមាណជា 6 ខែមិន ម៉ូដែលស្មាតហ្វូន Galaxy S8 ពណ៌ក្រហម (Burgundy Red) ក៏ត្រូវបានចេញលក់ដែរ ហើយវាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាកអ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា សម្រាប់ពណ៌ថ្មីនៃកំពូលស្មាតហ្វូន Galaxy S9 និង S9+ នេះ គឺស្អាតបំផុត ហើយរាល់លក្ខណៈពិសេស ក៏ដូចជាអ្វីដែលស្មាតហ្វូនកំពូលនេះមាន គឺនៅរក្សាដដែល ពោលគឺខុសតែពណ៌ប៉ុណ្ណោះ។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ gizmochina
- Share This Post:














