សិល្បៈ

ពែកមី ដាក់មួយឃ្លាចាក់ដោតដល់បេះដូង ក្រោយឃើញខ្ទីងមួយក្បាល ត្រូវព្រានព្រៃដាក់អន្ទាក់សំលាប់យកសាច់

BY
Khmernote Media
June 24, 2020

ភាពសោកស្តាយមួយបានកើតឡើងក្រោយមហាជនទទួលបានដំណឹងមួយដោយសត្វខ្ទីងមួយក្បាលត្រូវបានព្រានព្រៃដាក់អន្ទាក់សម្លាប់យកសាច់ទៅលក់ ដែលសត្វខ្ទីងនេះជាប្រភេទសត្វកម្រនៅកម្ពុជា និងស្ទើតែផុតពូជទៅហើយ។ គួរបញ្ជាក់ផងដែរថា សត្វខ្ទីង ជាសត្វកម្រមួយដំណាងអោយប្រទេសកម្ពុជា ហើយមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា វាត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារជាអន្ទាក់ព្រានព្រៃ។ ក្នុងនោះដែរ នាយ ពែកមី តារាកំប្លែងល្បីឈ្មោះក៏បានបង្ហោះសារចាក់ដោតមួយឃ្លាផងដែរជុំវិញសត្វខ្ទីងមួយក្បាលនេះ ដោយលោកបានរៀបរាប់ថា៖

“សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជា​1ក្បាល ត្រូវបានព្រានព្រៃ​ចិត្តអប្រិយដាក់អន្ទាក់ និងសម្លាប់។ បេីខ្ញុំសួបងប្អូនថា​ ស្តាយអត់? បងប្អូននឹងឆ្លេីយថា​ ស្តាយណាស់។ តែបេីខ្ញុំសួថា​ គេស្លរឆ្អិន​ អោយបងប្អូនហូប​ តេីបងប្អូនហូបអត់? ? តេីបងប្អូនឆ្លេីយថាម៉េច? ? ?”។ តារាកំប្លែងដដែលរូបនេះបានបន្តថា៖ “សំណួរខ្ញុំបងប្អូនខ្លះគិតថាលេងសេីច​ តែខ្ញុំសួនេះចាក់ដោតណាស់​ បងប្អូនមួយចំនួនតូចដែលឆ្លេីយ​ នឹងអៀនជាមួយចំលេីយខ្លួនឯង​ បេីឆ្លេីយត្រង់ថាហូប​ គឺខ្មាសគេ​ព្រោះហូបសត្វព្រៃ​ បេីឆ្លេីយថាអត់ហូប​ គឺកុហក់ខ្លួនឯង​ បន្ទាប់មកនឹងគិតថាមិនគួរហូបទេ​ តែមានបងប្អូនយេីងខ្លះ​ គែអត់ហូបមែន”

Share This Post: