សិល្បៈ

ថមមី និង សួស វីសា ទិញឡានទំនើបបន្ថែមមួយគ្រឿងទៀត ក្រោយកាក់កបនឹងជំនួញថ្មី

BY
Khmernote Media
June 25, 2020

លោក ថមមី ដែលគេស្គាល់ថាជាតារាសម្តែងមួយរូបនិងជាស្វាមីរបស់អ្នកនាង សួស វីសា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស។ ក្រោយរៀបការរួចបច្ចប្បន្នអ្នកនាង សួស វីសា មានផ្ទៃពោះហើយដោយពួកគេបញ្ជាក់ថា កូននៅក្នុងពោះគឺជាកូនស្រី។ ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ វិបត្តិកូវីដ-១៩ នៅតែបន្តមានហើយសិល្បៈករ សិល្បៈការនីមួយចំនួនបានងាកទៅរបររកស៊ីបន្ថែមដើម្បីទប់ទល់នឹងជីវភាព ប៉ុន្តែចំពោះគូស្វាមីភរិយា អ្នកនាង សួស វីសា ហាក់នៅតែកាក់កបនឹងជំនួញរបស់ពួកគេ គឺការរកស៊ីពុះដីឡូដ៏ ហើយថ្មីៗពួកគេបានទិញរថយន្តទំនើបថ្មីបន្ថែមមួយគ្រឿងទៀត ខណៈដែលបច្ចុប្បន្នពួកគេ មានរថយន្ត Lexus LX570 តំលៃជាង 20ម៉ឺនដុល្លារមួយគ្រឿង និង រថយន្ត Lexus NX200t តំលៃប្រមាណ6ម៉ឺនដុល្លារមួយគ្រឿង ហើយពេលនេះទិញរថយន្ត Range Rover Evouqe មួយគ្រឿងបន្ថែមទៀត។

លោក ថមមី បានសរសេរនៅលើ Facebook បន្ថែមថា៖ “ស្វាគមន៍សមាជិកថ្មីមួយទៀត កូនស្រីពៅ ស្រីស សូមអោយធ្វេីដំណេីរជិតឆ្ងាយសុខសប្បាយ ហេងៗ មានលាភ មានជយ័ 24.06.2020 អរគុណបញ្ហាដែលអោយខ្ញ៉ំរឹងមាំ អរគុណប្រពន្ធតែងអោយកំលាំងចិត្ត អរគុណដៃគូរដែលជឿជាក់ ហេងហេង អរគុណខ្លួនឯងដែលមិនដែលចុះចាញ់ឧបសគ្គ តែងតែចង់ជោគជ័យ ក៉ំឃើញកោពុកមាត់ថា 18 ណា ចាស់ហើយក៍មានប្រពន្ធមានកូនស្រីមួយហើយ តែសម្រស់នៅតែម៉ែមីអូនដដែរ”៕

Share This Post: