ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្វែងយល់អំពីទម្រង់មុខរបស់អ្នក ដើម្បីគូសគូល័រថ្ពាល់ឲ្យបានត្រឹមត្រូវ

    BY Khmernote Media May 10, 2018
    ស្វែងយល់អំពីទម្រង់មុខរបស់អ្នក ដើម្បីគូសគូល័រថ្ពាល់ឲ្យបានត្រឹមត្រូវ

    ការតុបតែងមុខគឺជារឿងសំខាន់មួយដែលនារីខ្វះមិនបាន ព្រោះថាការតុបតែងមុខអាចចាត់ទុកជាទំនុកចិត្តរបស់នារីៗដើម្បីចេញទៅខាងក្រៅ។ ហេតុនេះដើម្បីទទួលបានការផាត់មុខដ៏ត្រឹមត្រូវអ្នកគួរតែមានយល់ដឹងខ្លះៗពីការផាត់មុខ។ ខាងក្រោមនេះគឺជារបៀបដាក់គូល័រថ្ពាល់ឲ្យបានត្រឹមត្រូវទៅតាមទម្រង់មុខរបស់មនុស្សម្នាក់ៗ៖

    ១. ទម្រង់មុខចតុកោណ៖ អ្នកដែលមានទម្រង់មុខបែបនេះភាគច្រើនគឺមានមុខវែង ហេតុនេះដើម្បីលាក់បាំងកុំឲ្យឃើញមុខវែងពេកអ្នកគួរតែគូល័រថ្ពាល់នៅតំបន់ក្រោមភ្នែកដើម្បីឲ្យមើលមកមានភាពស្រស់ស្អាត។

    ២. ទម្រង់មុខជ្រុង ទ្រវែង៖ អ្នកគួរតែគូសពីក្រោមភ្នែកឡើងទៅដល់ត្រចៀកព្រោះវាជួយឲ្យឃើញមុខអ្នកតូចស្អាត ហើយនិងស្ដើងទៀតផង។

    ៣. ទម្រង់មុខបេះដូង៖ អ្នកគួរតែគូសគូល័រថ្ពាល់ពីក្រោមភ្នែកអូសទៅដល់ច្រមុះ ដើម្បីជួយបិទបាំងថ្គាមរបស់អ្នកដែលជួយឲ្យឃើញចង្ការបស់អ្នកស្រលះ។

    ៤. ទម្រង់មុខការ៉េ៖​ ដើម្បីគូសឲ្យសមនឹងមុខអ្នកគួរតែគូសរង្វង់នៅតំបន់ក្រោមភ្នែករបស់អ្នក ហើយអ្នកគួរតែជ្រើសរើសពណ៌ណាដែលសាកសមនិងពណ៌ស្បែកមុខរបស់អ្នក។


    ៥. ទម្រង់មុខត្រីកោណបញ្រ្ចាស់ចុះក្រោម៖ អ្នកដែលមានទម្រង់មុខបែបនេះគឺគូសស្រដៀងគ្នាទៅនឹងនារីដែលមានទម្រង់មុខបេះដូងដែរ ដោយពួកគេត្រូវគូសពីក្រោមភ្នែកទៅដល់ត្រចៀក។

    ៦. ទម្រង់មុខត្រីកោណ៖ នារីដែលមានទម្រង់មុខត្រីកោណធម្មតាមិនមានការពិបាកនៅក្នុងការគូសនោះទេ ដោយពួកគេត្រូវចាប់ពីតំបន់ត្រចៀក មកដល់ច្រមុះនោះអ្នកនឹងទទួលបានទម្រង់មុខដ៏ស្អាត។

    ៧. ទម្រង់មុខដូចពេជ្រ៖ អ្នកគួរតែគូសពីតំបន់ក្រោមភ្នែក ទៅដល់ត្រចៀកប៉ុន្ដែអ្នកត្រូវព្យាយាមគូសវាឲ្យរាងត្រង់បន្ដិចដើម្បីការពារកុំឲ្យឃើញថ្គាមរបស់អ្នកធំពេក។

    ៨. ទម្រង់មុខពងក្រពើ៖ អ្នកគួរតែគូសពីក្រោមភ្នែកទៅត្រចៀកដើម្បីទទួលបានភាពសាកសម ប៉ុន្ដែជៀសវាងការគូសពីក្រោមភ្នែកទៅដល់ច្រមុះព្រោះវាអាចធ្វើឲ្យឃើញមុខរបស់អ្នកមូលមិនស្អាត៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post: