បច្ចេកវិទ្យា

បន្ទាប់ពីប្រកាសជាផ្លូវការនូវនាឡិកាឆ្លាតវៃ និងកាស realme Buds Air Neo រួចមក realme ក៏បានចែករំលែកអំពីយុទ្ធសាស្ត្រពីការធ្វើឱ្យប្រសើរឡើងនៃ AloT

BY
srey nuch
June 25, 2020

ភ្នំពេញ៖ ​​​​​​​ចាប់តាំងពីត្រូវបានបង្កើតឡើងមកម៉្លេះ realmeត្រូវបានគេស្គាល់ថាជាម៉ាកទូរស័ព្ទឆ្លាតដែលមានល្បឿននៃការរីកចម្រើនលឿនបំផុត។ លិខិតរបស់នាយកប្រតិបត្តិរបស់ប្រទេសឥណ្ឌាដែលទើបបានចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថា ចក្ខុវិស័យរយៈពេលវែងរបស់realmeគឺដើម្បីនាំមកនូវរបៀបរស់នៅទាន់សម័យ និងឆ្លាតវៃជាងមុនសម្រាប់យុវវ័យគ្រប់រូប មិនមែនត្រឹមតែជាម៉ាកដែលរីកចម្រើនលឿនបំផុតប៉ុណ្ណោះទេ។ ដើម្បីសំរេចបាននូវចក្ខុវិស័យនេះrealmeក៏បានណែនាំនូវយុទ្ធសាស្រ្តថ្មីនៃផលិតផលAloTគឺ “1+4+N” ។

យុទ្ធសាស្រ្តនេះកំពុងជួយពង្រឹងបន្ថែមលើទូរស័ព្ទឆ្លាតរបស់ realme និងផលិតផលAloT ។ វាមានមូលដ្ឋានគ្រឹះសំខាន់ៗចំនួនបី៖

+ ស្នូលមួយ៖ ទូរស័ព្ទឆ្លាតតែងតែជាស្នូលនៃផលិតផលរបស់realme ហើយវានឹងក្លាយជាមជ្ឈមណ្ឌលសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៃ realme AloT។ ដូច្នេះរាល់ផលិតផលAloTរបស់យើងនឹងត្រូវបានភ្ជាប់ និងគ្រប់គ្រងដោយទូរស័ព្ទឆ្លាតរបស់realme។ រួមជាមួយនឹងកម្មវិធីrealme Link App, ទូរស័ព្ទឆ្លាត realme ដែលជាចំណុចចំបងនឹងអាចគ្រប់គ្រងផលិតផលAloTផ្សេងៗ បង្កើនបទពិសោធន៍ផ្ទាល់ខ្លួននៅផ្ទះ ការិយាល័យ និងបទពិសោធន៍ធ្វើដំណើរ។

+ Smart Hubs ៤៖ គំនិតនេះគឺដើម្បីជួយអ្នកប្រើប្រាស់គ្រប់គ្រង និងបញ្ជាផលិតផលAloTជាច្រើន បន្ថែមទៀតជាមួយទូរស័ព្ទឆ្លាត។ ហេតុដូច្នេះហើយ វាត្រូវបានបែងចែកជា៤ផ្នែកតូចៗមានទូរទស្សន៍ឆ្លាតវៃ, កាសឆ្លាតវៃ, នាឡិកាឆ្លាតវៃ និង ឧបករណ៍បំពងសម្លេងឆ្លាតវៃ។ realmeបានប្រកាសជាផ្លូវការបានបីផ្នែករួចមកហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា រួមមាននាឡិកាសុខភាព, realme Buds Air Neo និងនាឡិកាឆ្លាតវៃ។ នាពេលខាងមុខដ៏ឆាប់ៗនេះ realmeនឹងប្រកាសចេញផ្សាយនៃឧបករណ៍បំពងសម្លេងឆ្លាតវៃ ជាមួយនឹងនាឡិកាឆ្លាតវៃកាន់តែទំនើបទាន់សម័យ ទូរទស្សន៍កម្រិតខ្ពស់ និងកាសឆ្លាតវៃកាន់តែឆ្លាតជាងមុន។ ដូចទូរស័ព្ទឆ្លាតវៃរបស់យើងដែរ ការផ្តល់ជូនរបស់AloTនឹងមានចាប់ពីកំរិតថវិការហូតដល់តម្លៃល្អបំផុត។

+ ផលិតផល N AIOT ;អក្សរ N នៅទីនេះតំណាងឱ្យការប្តេជ្ញាចិត្តពិតប្រាកដក្នុងការនាំយកផលិតផលAloT និងផលិតផលរបៀបរស់នៅបែបថ្មីសម្រាប់អតិថិជនរួមទាំងគ្រឿងបន្លាស់ផ្សេងៗរួមមានឆ្នាំងសាកក្នុងរថយន្ត កាបូបស្ពាយរហូតដល់វ៉ាលីដែលមានការរចនាម៉ូដទាន់សម័យ។

ឈានដល់ចំណុចសំខាន់មួយទៀត realmeបានក្លាយជាយីហោនាឡិកាឆ្លាតវៃលំដាប់ទី៤ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ក្រៅពីនេះ ចក្ខុវិស័យរបស់យើងមិនដែលត្រូវបានផ្លាស់ប្តូរទេ។ ដូចតាមការចែករំលែកនៅក្នុងបទសម្ភាសន៍របស់នាយកប្រតិបត្តិរបស់realmeក្នុងប្រទេសកម្ពុជា ពួកគេបានអញ្ជើញបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ហើយនឹងរក្សាយុទ្ធសាស្រ្តធ្វើមូលដ្ឋាននីយកម្មនៅក្នុងផ្នែកផ្សេងៗគ្នា។

Share This Post: