សិល្បៈ

ដួង ម៉ានិច មានជំនឿ​រឿង​យ័ន្ត​ថៃ​ខ្លាំង រហូត​ហ៊ាន​​បើក​ជា​មុខ​របរ​លក់​ដូរ ប្រកាសដាក់ឲ្យជាវលើហ្វេសបុក

BY
Khmernote Media
June 25, 2020

កញ្ញាដួង ម៉ានិច បានបង្ហោះនៅលើហ្វេសបុករបស់កញ្ញា ដោយមានជំនឿជឿជាក់លើយ័ន្តរបស់ថៃ ដែលបានអភិសេកដោយព្រះសង្ឃថៃ រហូតដល់កញ្ញាបានធ្វើជាមុខរបរបង្ហោះឲ្យបងប្អូនក្នុងហ្វេសបុកធ្វើការទំនាក់ទំនងជាវទៀតផង។ កញ្ញាបានធ្វើការសរសេរបង្ហោះរៀបរាប់ ពីជំនឿយ័ន្តរបស់ព្រះសង្ឃថៃ និងដាក់យ័ន្តបីប្រភេទផ្សេងៗគ្នា ឲ្យបងប្អូនដែលមានចំណាប់អារម្មណ៍ទំនាក់ទំនងមក។ ខាងក្រោមនេះ គឺជាការ​បង្ហោះ​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់កញ្ញាដួង ម៉ានិច៖

បន្ទាប់ពីយើងបានធ្វើពិធីអភិសេក យ៉ាងម៉ឺងម៉ាត់ម៉ត់ចត់ នឹងត្រូវតាមក្បួនយ៉ាងខ្ជាប់ខ្ជួនដោយព្រះសង្ឃល្បីៗនៅប្រទេសថៃឥឡូវនេះបងប្អូនអាចជាវយ័ន្តទាំងបីប្រភេទពី page Doung Manich ក៏បានពីJimmy shop ដូចដែលបងប្អូនបានជ្រាបថាជនជាតិថៃគឺមានជំនឿនិងមានការគោរពយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរហូតមកដល់បច្ចុប្បន្ន ដូច្នេះបងប្អូនឯងជាវបានសម្រាប់យ័ន្តបីប្រភេទ :
1 . យ័ន្តនាងបក់នាងបោយសម្រាប់ជួយដល់អ្នកដែលបើកមុខរបររកស៊ីដែលត្រូវការមានអតិថិជនមកទិញផលិតផលរបស់ខ្លួនឬក៏ចាប់អារម្មណ៍សេវាកម្មរបស់ខ្លួនអោយច្រើនៗត្រូវការការលក់ដាច់ មានភ្ញៀវច្រើន។
2 . យ័ន្តថង់មាសថង់ប្រាក់ សម្រាប់ជួយទាក់ទាញលុយកាក់ហូរចូលឥតទាក់ សម្រាប់គ្រប់បុគ្គល ជួយដល់សំណាងខាងផ្នែកលុយកាក់យ៉ាងល្អ។
3 . យ័ន្តមហាស្នេហ៍មហាសម្រេច ជួយឲ្យមានគេស្រឡាញ់ចូលចិត្តច្រើន , សំដីសំដៅមានអំណាចគេស្ដាប់ច្រើន , ជួយសម្រេចបំណងប្រាថ្នា , មុនពេលចេញធ្វើកិច្ចការងារធំៗអាចសូត្រដាស់យ័ន្តហើយដាក់ជាប់ខ្លួនដើម្បីឲ្យសម្រេចការងារបានរលូន, ជួយការពារអំពើខ្មៅ -ល- ៕ ប្រភពហ្វេសបុក៖ ដួង ម៉ានិច

Share This Post: