ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មិនលេងសើចទេ!! ឃើញរង្វង់ពណ៌ខ្មៅនេះនៅលើកម្មវិធី Message បើហ៊ានចុច ប្រយ័ត្នបាន iPhone ថ្មី…

    BY Khmernote Media May 10, 2018
    មិនលេងសើចទេ!! ឃើញរង្វង់ពណ៌ខ្មៅនេះនៅលើកម្មវិធី Message បើហ៊ានចុច ប្រយ័ត្នបាន iPhone ថ្មី…

    កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមានមេរោគថ្មីមួយទៀតហើយ ដែលកំពុងវាយលុកលើកម្មវិធីផ្ញើសាររបស់ iPhone មួយចំនួន ហើយអ្វីដែលវាត្រូវការ គឺគ្រាន់តែវាយពីរអក្សរប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដែលកំពុងប្រឈមមុខនឹងបញ្ហានេះ បានដាក់ឈ្មោះឲ្យមេរោគនោះថា “The Black Dot Bug”។

    មូលហេតុដែលមេរោគនេះត្រូវបានដាក់ឈ្មោះអញ្ចឹង គឺដោយសារតែមានរង្វង់មូលពណ៌ខ្មៅមួយ ដែលយើងអាចមើលឃើញនៅទីតាំង Emoji។ អ្វីដែលគួរឲ្យខ្លាចបំផុត គឺកម្មវិធីផ្ញើសារនោះមិនអាចជួសជុលឡើងវិញបានដោយគ្រាន់តែបង្ខំកម្មវិធីឲ្យបិទ រឺ Restart iPhone ដូចសព្វដងឡើយ ពោលគឺស្មាតហ្វូនទាំងមូលនឹងដំណើរការយឺត រឺគាំងតែម្ដង។

    គួរបញ្ជាក់ផងដែរថា រង្វង់ពណ៌ខ្មៅដែលមានរូបរាងដូច Emoji នេះមិនមែនត្រឹមតែជាមូលហេតុដែលធ្វើឲ្យកម្មវិធីផ្ញើសារគាំងនោះទេ ពោលគឺវាមានភ្ជាប់មកជាមួយនឹងកូដរាប់ពាន់ដែលលួចបញ្ចេញខ្លួនមកតាមការប្រើប្រាស់ Emoji រួចគ្របដណ្ដប់លើប្រព័ន្ធដំណើរការរបស់ស្មាតហ្វូនទាំងមូលតែម្ដង។

    ទោះជាយ៉ាងណា មេរោគនេះគឺមានវិធីសាស្ត្រក្នុងការដោះស្រាយហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺបង្ខំកម្មវិធី Message ឲ្យបិទ ប្រើប្រាស់មុខងារ 3D Touch លើរូបតំណាងកម្មវិធី Message និងចុចពាក្យថា “New Message”។ បន្ទាប់ពីធ្វើបែបនេះ អ្វីៗនឹងដំណើរការធម្មតាវិញ ហើយអ្នកត្រូវចូលទៅកាន់ inbox រួចលុបសារនោះចោល។

    សម្រាប់ក្រុមហ៊ុន Apple នៅមិនទាន់ប្រកាសទាក់ទងទៅនឹងការជួសជុលលើមេរោគនេះជាផ្លូវការនៅឡើយទេ ប៉ុន្ដែអតិថិជនជាច្រើនរំពឹងថា វិធីដោះស្រាយនឹងមានក្នុងពេលឆាប់ៗនេះ។

    Fu

    ប្រភព៖ business insider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay