បច្ចេកវិទ្យា

ឆាប់ៗនេះ OPPO A92 នឹងបើកកក់ទុកមុននិងលក់ផ្លូវការឆាប់ ក្រោយក្រុមហ៊ុនរៀបពិធីតេស្តលើកដំបូង

BY
Khmernote Media
June 26, 2020

កាលពីព្រឹកថ្ងៃ 26 មិថុនា 2020 ក្រុមហ៊ុន OPPO កម្ពុជាបានរៀចចំពិធីតេស្តលើកដំបូង OPPO A92 VIP Experience នៅហាងទំនើបបេ្រនស្ត័រ (OPPO Brand Store) ដែលមានទីតាំងនៅជាន់ទីផ្ទាល់ដី ដោយមានតំណាងក្រុមហ៊ុន មិត្តៗអ្នកសារព័ត៌មាន កំលោះសង្ហារពហុជំនាញលោក STEP លោក Raven Blaze ដែលល្បីឈ្មោះខាងហ្គេម សរុបប្រមាណ 20នាក់ ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើ OPPO A92 ជាផ្លូវការដំបូងគេនៅកម្ពុជា។

ក្នុងកម្មវិធីនោះ វាគ្មិនដែលជា Product Manager ប្រចាំក្រុមហ៊ុន OPPO កម្ពុជា បាននិយាយនិងពន្យល់ថា “OPPO មានលក្ខណៈពិសេសលំដាប់កំពូល 5 យ៉ាង គឺ (1) កាមេរ៉ា AI លំដាប់ A ដោយកាមេរ៉ាក្រោយមាន 4គ្រាប់ទំហំធំ 48MP រចនាជាអក្សរ C ដ៏ទាក់ទាញ (2) ល្បឿនខ្លាំងលំដាប់ A ដោយបំពាក់នូវបន្ទះឈីប Snapdragon 665 (3) RAM ធំ និង ROM ធំ រហូតដល់ 8GB+128GB (4) ថ្មធំខ្លាំងលំដាប់ A ទំហំ 5000mAh សាកថ្មលឿន កម្រិត 18W (5) តម្លៃលំដាប់ថវិការដ៏កក្រើកត្រូវចិត្តតែ 200$-300$ ។“ តំណាងក្រុមហ៊ុន សង្ឃឹមយ៉ាងមុតមាំថា ការចេញលក់ OPPO A92 លើកនេះនឹងទទួលបានការគាំទ្រយ៉ាងភ្លក់ទឹកភ្លក់ដីទាំងអតិថិជន ក៏ដូចជាម្ចាស់ហាង និងដៃគូរសហការណ៍ អ្នកសារព័ត៌មានគ្រប់ច្រកល្ហកផងដែរ ។”
កំលោះសង្ហារលោក STEP បានចាប់អារម្មណ៌ខ្លាំងអំពីបច្ចេកវិទ្យាកាមេរ៉ា ដែលបានប្រើនិងតេស្តប្រមាណ 10 ថ្ងៃមុនគេ ដោយនិយាយថា “ OPPO A92 បំពាក់កាមេរ៉ាដែលមានភិចសែលទំហំក៏ធំ ចំនួនឡេនក៏ច្រើន ដោយកាមេរ៉ា AI 4គ្រាប់ ដែលកាមេរ៉ាមេទំហំ 48MP រចនាបណ្តុំកាមេរ៉ាជាអក្សរ C លេនកាមេរ៉ាថតប្លង់ទូលាយ 8MP លេនថតរូបបែប Portrait ទំហំ 2MP និងលេនបែបសរខ្មៅទំហំ 2MP ដែលថតបានច្រើនប្លង់ ច្រើនស្ទីល ស្អាតគ្រប់ប៉ុស្ដិ៍ ថតច្បាស់ពេលយប់ ។ លើសពីពិសេសនេះ កាមេរ៉ាក្រោយក៏បំពាក់មុខងារថតវីដេអូបានប្លង់ទូលាយទ្រវែង (Ultra Wide Angle Video & Photo ) និងថតវីដេអូទប់លំនឹងបានល្អ (Video Stability) ។ ចំណុចដែលចាក់ដោតចិត្តយុវវ័យនោះ គឺកាមេរ៉ាមុខវិញធានាស៊ែលហ្វីម៉ាស្អាតកប់ ខ្យូតៗ ទំហំ16MP ជាមួយនឹងមុខងារ AI Beauty ជំនួយសម្រស់មិនបាច់Edit តាម Apps នោះទេ ។ “

ចំណែកឯអាយដល Raven ដែលជា Gamer ដ៏ល្បីមួយរូប គាត់បានលេងហ្គេមសាកល្បង តេស្តល្បឿន ពេញចិត្តខ្លាំង ដោយនិយាយថា “កម្លាំង និងល្បឿនរបស់ OPPO A92 មិនសរសើរមិនបានមែន ដោយលើកនេះបានប្រើប្រាស់បន្ទះឈីប Snapdragon 665 ជាមួយនឹងរ៉េមធំទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យធំបានច្រើនកម្មវិធីដល់ទៅ 128GB និងអាចបន្ថែម Memory SD Card រហូតដល់ 258GB ឯណោះ។ លោកអ្នកនឹងប្រាកដជាពេញចិត្តជាមួយបច្ចេកវិទ្យា Hyper Boost ដែលអាចធ្វើឲ្យកម្មវិធីកាន់តែលឿនរលូនទាន់ចិត្ត ដំណើរការកម្មវិធីបានច្រើនក្នុងពេលទន្ទឹមគ្នា។ ដូច្នេះមាន OPPO A92 ក្នុងដៃនឹងធ្វើឲ្យអ្នកលែងបារម្ភជាមួយការលេងហ្គេមយូរឆាប់ក្តៅទូរស័ព្ទ រអាក់រអួល រឺទាក់ៗ រឺឧស្សាហ៌ re-start ទៀតហើយ។”

អ្នកសារព័ត៌មានម្នាក់ដែលជាហ្វេនម៉ាក OPPO បាននិយាយថា “ការឌីហ្សាញនរណាមិនល្បី និយាយតៗគ្នា ថា OPPO មានរូបរាងប្រណិតម៉ាអេម ពណ៌ឆើតឆាយស្រស់ម៉ាបេន ដូចជា OPPO A92 ជាឧទាហរណ៌ រាងស្រឡូន តូចច្រឡឹង ទាក់ទាញ ងាយស្រួលប្រើដោយដៃម្ខាង ដោយផ្នែកខាងក្រោយឌីហ្សាញពណ៌បែប 3D ភ្លឺចែងចាំងដូចពន្លឺផ្កាយប្រដេញ ពិសេសជាមួយនឹងការស្កេនក្រយៅដៃចំហៀង (ប៊ូតុងបិទបើក) រហ័សជាងមុន សុវត្ថិភាពជាងមុន ។”

ក្រុមហ៊ុន OPPO តែងតែស្វែងយល់ពីជម្រៅចិត្តអ្នកប្រើ ដែលធុញឧស្សាហ៌សាកថ្ម រឺចង់ប្រើបានដាច់យប់ហេតុដូច្នេះហើយបានជា OPPO A92 បំពាក់ថាមពលថ្មទំហំធំ 5000mAh ដែលប្រើប្រាស់ធម្មតាបានមួយថ្ងៃកន្លះមិនបារម្ភ និងមិនពិបាកស្ពាយ Power Bank តាមខ្លួន ដោយសាកថ្មលឿនកម្រិត 18W ដូច្នេះលោកអ្នកលែងធុញទ្រាន់ដែលទូរស័ព្ទប្រើឆាប់អស់ថ្ម និងបញ្ចូលថ្មយូរទៀតហើយ។

ចង់ដឹងអំពីលក្ខណៈពិសេសៗ លំដាប់ A គ្រប់ពេល សូមទស្សនាវីដេអូលម្អិតខាងក្រោម

ថ្មីៗនេះ ក្រុមហ៊ុនបញ្ចេញលក្ខណៈសម្បត្តិសាហាវលំដាប់ A តាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញពីភាពមហស្ចារ្យរបស់ស្មាតហ្វូនត្រកូល OPPO A92 មើលទៅធានាហ្វេនៗមានការភ្ញាក់ផ្អើលពីសមត្ថភាព ដែលទទួលបានការគាំទ្រយ៉ាងភ្លួកទឹកភ្លួកដីនៅប្រទេសជិតខាង ដូចជាម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ដែលទើបតែដាក់សម្ពោធអនឡាញជាផ្លូវការកាលពីខែឧសភា និងមិថុនា កន្លងទៅថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុក ដែលជាហេតុទាក់ចិត្តអតិថិជនភាគច្រើនចង់ក្លាយជាម្ចាស់របស់ OPPO A92 យ៉ាងខ្លាំង ពិសេសហ្វេនៗដែលនិយម និងស្រឡាញ់ចូលចិត្តម៉ាក OPPO ដឹងតែលង់ចិត្ត។

បើចង់ដឹងនូវអ្វីដែលពិសេសច្បាស់ កាដូត្រូវចិត្តកម្រិតណា បើកកក់ទុកមុនថ្ងៃណា តម្លៃចាក់ដោតប៉ុណ្ណា សូមតាមដានទស្សនាកម្មវិធីសម្ពោធអនឡាញស្មាតហ្វូនស៊េរីថ្មី OPPO A92 ដែលជាទស្សនីយភាពវីដេអូកំប្លែងអំពីការថតរូបដំបូងគេបង្អស់នៅកម្ពុជា នាថ្ងៃទី 29 មិថុនា 2020 វេលាម៉ោង 7យប់ លើហ្វេសប៊ុកផ្លូវការ OPPO កម្ពុជា ដែលលោកអ្នកក៏អាចឈ្នះទូរស័ព្ទស៊េរីថ្មី OPPO A92 និងកាសឥតខ្សែ OPPO Enco W11 ជាច្រើនគ្រឿងទៀតផង គ្រាន់តែដាក់ម៉ោងរោទ៍រងចាំទស្សនាការ Live, Share, Comment ។

Share This Post: