វ៉ាន់ នីឡា ប្រតិកម្មខ្លាំង ចង់អោយអាជ្ញាធរ បិទចោលអាជីវកម្មផលិតទឹកកកអនាម័យ និងចាប់ម្ចាស់ដាក់គុក ក្រោយឃើញវិដេអូកម្មករ យកជើងជាន់ទឹកកក
សិល្បៈ June 26, 2020 Khmernote

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនិងចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ក្រោយបានឃើញវិដេអូមួយបង្ហាញអំពីសកម្មភាពកម្មករនៅក្នុងសិប្បកម្មផលិតទឹកកកអនាម័យ ដែលបានប្រើជើងដើម្បីគៀទឹកកក។ វិដេអូមួយខ្សែត្រូវបានគេយកចេញពីបណ្តាញសង្គម TikTok និងយកមកចែករំលែកបន្តនៅលើ Facebook។ សកម្មភាពមួយនេះត្រូវបានតារាចម្រៀង វ៉ាន់ នីឡា ប្រតិកម្មយ៉ាងខ្លាំង រហូតពោលពាក្យថា៖

“បិទចោលហើយដាក់ពន្ធនាគារផង ពិន័យជាទឹកប្រាក់ផង កុំរកស៊ីបែបថោកទាបចឹងអី ខ្លួនឯងជាម្ចាស់ ជាអ្នកដឹកនាំ គួរតែចេះគ្រប់គ្រងកូនចៅ មិនមែនអោយធ្វើស្រេចតែក្បាលវ៉ាល់ចឹងទេ សិប្បកម្មទាំងមូលគ្មានកាម៉ារ៉ាសុវត្ថភាពទេរឺយ៉ាងម៉េច បានជាបណ្តោយអោយកូនចៅ រឺកម្មករ ធ្វើអំពើដ៏សែនថោកទាបែបនេះ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?