ស្តែងណាស់! កំពុងថត MV ស្រាប់តែរន្ទះបាញ់ផូង តន់ ចន្ទសីម៉ា និងក្រុមការងាររត់ចែកជើងគ្នា
សិល្បៈ June 27, 2020 Khmernote

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ចន្ទសីម៉ា បានបង្ហោះវិដេអូថ្មីមួយនៅលើបណ្តាញសង្គមរបស់នាងក្រោយពេលបានជួបហេតុការណ៍ដ៏រន្ធត់នៅក្នុងជីវិត។ ខណៈដែលតារាចម្រៀងស្រីវ័យក្មេងរូបស្រស់ តន់ ចន្ទសីម៉ា កំពុងតែថត MV នូវបទចម្រៀងថ្មីរបស់ខ្លួននៅក្រោមផ្ទៃមេឃអ៊ួអាប់ ស្រាប់តែមានរន្ទះបាញ់ផូង ធ្វើអោយនាងនិងក្រុមការងារ រត់ចែកជើងគ្នា។

កញ្ញា តន់ ចន្ទសីម៉ា បានរៀបរាប់ថា៖ “មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន អរគុណដែលតែងតែគាំទ្រ Galaxy Navatra”៕