កន្លែងកំសាន្តដ៏ព្រឺព្រួចមួយនៅប្រទេសចិនដែលមានកម្ពស់ជាង១៣០០ម៉ែត្រពីដី កំពុងក្លាយជាទីពេញនិយមសំរាប់អ្នកដែលចង់តេស្តភាពភ័យខ្លាចខ្លួនជាមួយនឹងកម្ពស់ដ៏ខ្ពស់
ប្រទេសចិន ៖ វាមិនចម្លែកនោះទេសំរាប់យុវជនក្នុងពេលលបច្ចុប្បន្នដែលចូលចិត្ត ផ្សងព្រេង ស្វែងរកអ្វីដែលថ្មីៗ លេងល្បែងដែលមានលក្ខណៈរន្ធត់ ព្រឺព្រួច និងមានគ្រោះថ្នាក់ខ្លាំង។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីកន្លែងកំសាន្តមួយកន្លែងដែលកំពុងល្បីខ្លាំងក្នុងប្រទេសចិនសំរាប់អ្នកដែលចូលចិត្តលេងល្បែងបែបគ្រោះថ្នាក់និងព្រឺព្រួច ដែលកន្លែងកំសាន្តនេះមានកម្ពស់ជា១៣០០ម៉ែត្រពីលើដី។ សួនកំសាន្តថ្មីនេះមានឈ្មោះ Wansheng Ordovician Theme Park មានទីតាំងនៅទីក្រុង Chongqing ភាគនារតីនៃប្រទេសចិន ក្នុុងនោះមានល្បែងកំសាន្តព្រឺព្រួចជាច្រើន ដែលអ្នកអាចតេស្តពីភាពភ័យខ្លាចរបស់អ្នកបានតាមរយៈកម្ពស់ដ៏ខ្ពស់នៅទីនោះ។

ក្នុងសួនកំសាន្តនេះមានល្បែងកំសាន្តបែបប្លែកពីសួនកំសាន្តជាច្រើនទៀតដែលនៅលើដី ល្បែងជិះទោងនៅលើអាកាសត្រូវបានគេពេញនិយមលេងជាងគេនៅក្នុងសួួនកំសាន្តនេះ មានមនុស្សពី ៣០០០ ទៅ ៤០០០នាក់អាច ជិះលេងបានក្នុងមួយថ្ងៃៗ។ កន្លែងកំសាន្តនេះត្រូវបានគេធ្វើនៅលើជ្រលងភ្នំចំនួន ៤ កន្លែង ដែលជ្រលងដែលខ្ពស់ជាងគេមានប្រវែងរហូតដល់ទៅជាង១៣០០ម៉ែត្រ រីឯកន្លលែងដែលទាបជាងគេមានប្រវែង៨០ ម៉ែត្រ ពីដី។ អ្នកគ្រប់គ្រប់់នៅទីនោះនិយាយថាបើទោះបីជាល្បែងទាំងអស់នោះស្ថិតនៅកន្លែងដែលមានកំពស់ខ្ពស់ៗពីដីខ្លាំងក៏ដោយ ប៉ុន្តែគាត់ធានាថាវាពិតជាមានសុវត្ថិភាពបំផុត៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖





អត្ថបទ ៖ Mali
ប្រភព ៖ nextshark