ក្តៅៗ ក្រុមហ៊ុនហួវៃ ជោគជ័យលើកុំព្យូទ័រកូនកាត់ខ្មៅដៃវេទមន្ត MadePad Pro តម្លៃ $699 និង MadePad ស្តេចសំឡេង ស្តេចអេក្រង់ តម្លៃ $349
បច្ចេកវិទ្យា June 27, 2020 Khmernote

ថ្មីៗនេះ ក្រុមហ៊ុនហួវៃហាក់ដណ្តើមបានប្រជាប្រិយភាពខ្លាំងលើការលក់ចេញ កុំព្យូទ័រកូនកាត់ ខ្មៅដៃវេទមន្ត MadePad Pro តម្លៃ $699 និង MadePad ស្តេចសំឡេង ស្តេចអេក្រង់ តម្លៃ $349 នៅលើទីផ្សារប្រទេសកម្ពុជា។ “កុំព្យូទ័រកូនកាត់ ខ្មៅដៃវេទមន្ត MadePad Pro និង MadePad លក់ដាច់ខ្លាំងនៅកម្ពុជា ដោយសារតែគុណភាពផលិតផលល្អ បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ប្រកបដោយទំនុកចិត្ត និង មានស្តង់ដារ ថែមទាំងមានតម្លៃល្អស៊ីដាច់គេ រហូតដល់លក់ដាច់ស្តុក” លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់។

កុំព្យូទ័រកូនកាត់ស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0 ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់ ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh ហើយជាកុំព្យូទ័រកូនកាត់ដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។

កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000×1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។ Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។

Huawei MatePad មានកាមេរ៉ាមុខក្រោយទំហំ 8MP អាចថតរូបស៊ែលហ្វីស្អាតកប់សារី និងថតប្លង់ទូទៅទទួលបានរូបភាពច្បាស់ស្អាតគួរជាទីពេញចិត្ត។ Huawei MatePad មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេ Kirin 810 (7nm) កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ មានថាមពលថ្ម 7250 mAh សាកថ្ម ដោតបណ្តើរ លេងបណ្តើរប្រកបដោយសុវត្ថិភាព ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន លឿន18W, សាកត្រឹមតែ 30នាទីបាន 27% និង សាកពេញក្នុងរយៈពេល 2ម៉ោង 48នាទី។

កុំព្យូទ័រកូនកាត់ Huawei MatePad Pro និង MatePad មានមុខងារ Multi-Window អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ App ម្តងបីក្នុងពេលតែមួយ លើ Screen តែមួយ។ មុខងារនេះ អនុញ្ញាតឲ្យអ្នកបំពេញកិច្ចការងារ ឬការកម្សាន្ត បានកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ អ្នកអាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ ហើយទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។

សរុបមក កុំព្យូទ័រកូនកាត់ ជំនាន់ថ្មី Huawei MatePad Pro តម្លៃ $699 និង MatePad $349 ពិតជាមានលក្ខណៈលេចធ្លោរៀងៗខ្លួនមែន ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងនៅការិល័យ គេហដ្ឋាន សាលារៀន ក៏ដូចជាអ្នកធ្វើការងារលើអនឡាញ និង អ្នកសិក្សាតាមអ៊ីធឺណែត។