អន្តរជាតិ
ដឹងទីតាំង និងកាលបរិច្ឆេទ ដែលលោក ដូណល់ត្រាំ គ្រោងនឹងជួប លោក គីម ជុងអ៊ុន ហើយ
BY Khmernote Media
May 11, 2018
ទីក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានប្រកាសជាសាធារណៈតាមបណ្តាញសង្គម Twitter ផ្លូវការ របស់គាត់ថា គាត់នឹងចូលរួមកិច្ចប្រជុំមួយជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន នៅក្នុងថ្ងៃ១២ ខែមិថុនា ខាងមុខនេះ នៅឯប្រទេសសឹង្ហបុរី។
ការប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ដូណល់ត្រាំ បានធ្វើការស្វាគមន៍ អ្នកទោសអាមេរិក៣នាក់ ដែលទើបនឹងត្រូវដោះលែងចេញពីគុកក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ជំនួបជាប្រវត្តិសាស្រ្តនេះត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមួយសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ គេរំពឹងថា ក្រោយកិច្ចប្រជុំនេះបានបញ្ជប់ សន្តិភាពរបស់ពិភពដែលគ្មានសង្គ្រាមនុយក្លែអ៊ែ នឹងកើតមានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia