ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Instagram ឥឡូវមានរបារកំណត់លើទំហំ Emoji ថ្មី ដើម្បីបង្ហាញពីអារម្មណ៍ដែលអ្នកចូលចិត្ត រឺមិនចូលចិត្តខ្លាំងប៉ុណ្ណា

    BY Khmernote Media May 11, 2018
    Instagram ឥឡូវមានរបារកំណត់លើទំហំ Emoji ថ្មី ដើម្បីបង្ហាញពីអារម្មណ៍ដែលអ្នកចូលចិត្ត រឺមិនចូលចិត្តខ្លាំងប៉ុណ្ណា

    ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុន Instagram ទើបតែបានប្រកាសទាក់ទងទៅនឹងមុខងារថ្មីដែលមានឈ្មោះថា Emoji Slider ទៅលើមុខងារ Story ដែលមានសមត្ថភាពអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្សេងទៀត អាចបង្ហាញពីអារម្មណ៍ចូលចិត្ត រឺមិនចូលចិត្តបានតាមរយៈរបារនេះ។

    ទាក់ទងទៅនឹងមូលហេតុដែលក្រុមហ៊ុន Instagram បង្កើតមុខងារនេះឡើង គឺដើម្បីឲ្យអ្នកប្រើប្រាស់ដឹងថា រវាងការបង្ហោះអ្វីមួយចូលទៅក្នុង Story របស់ខ្លួន ទទួលបានការចាប់អារម្មណ៍ ចូលចិត្ត និងមិនចូលចិត្តប៉ុន្មាននាក់។ ទោះជាយ៉ាងណា Story នឹងបាត់ទៅវិញក្នុងរយៈពេល 24ម៉ោង ពោលគឺមិនជាប់រហូតដូចការបង្ហោះរូបភាពឡើយ។

    គួរបញ្ជាក់ផងដែរថា សម្រាប់មុខងារដ៏គួរឲ្យស្រលាញ់មួយនេះ នឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី Instagram ជំនាន់ទី 44.0 លើប្រព័ន្ធដំណើរការ iOS។

    Fu

    ប្រភព៖ idownloadblog

    Share This Post:
    MPO4D jitutoto mpo4d Mpoplay