សិល្បៈ

ទឹម រដ្ឋា ទ្រាំមិនបានក៏ដាក់មួយឃ្លា ក្រោយឃើញវិដេអូ ពូរត់កង់បី បើកបរទាំងស្រវឹង បុកឡានគេ គ្មានលុយសង លើកដៃសំពះសុំទោស

BY
Khmernote Media
June 30, 2020

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូរ៉ឺម៉កកង់បី ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Camry បាឡែន មួយគ្រឿងបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ហើយដោយសារតែគ្មានលុយសង ក៏លើកដៃសំពះសុំទោសម្ចាស់រថយន្ត។ ហេតុការណ៍មួយនេះដែរត្រូវបានតារាសម្តែង ទឹម រដ្ឋា ទ្រាំមិនដោយសារតែនាងធ្លាប់ជួយប្រទះរឿងបែបនេះដោយផ្ទាល់ ហើយជាច្រើនដងទៀត ទើបធ្វើការបង្ហោះសារមួយឃ្លាផ្តាំទៅកាន់ពូរត់កង់បីមួយចំនួនថា៖

“ហេតុអី ?ហេតុអីមិនប្រយត្ន័ លោកពូតុកៗមួយចំនួនតូច បើកបរមិនប្រយត្ន័ប៉ះឡានគេ អាងអីលើកដៃសុំទោស ធ្វើចឹងធ្វើអីពូ?? ចុះបើពូរៀនប្រយត្ន័ទៅមិនល្អហេស ? ពូៗសុំគិតពិចារណាឡើងវិញផង ហើយបើសិនខាងឡានប៉ះតុកៗពួកគាត់វិញនោះ តើខាងឡានលើកដៃសុំទោសពូៗវិញបានអត់ ច្បាស់ជាកាងមិនឲ្យទៅណាទេ មកពីខ្ញុំធ្លាប់ឆ្លងកាត់ ហើយច្រើនដងទៀតផង (បានតែពាក្សសុំទោស) ចឹងខ្ញុំសូមផ្ញើជូនលោកពូរត់ តុកៗមួយចំននួតូច”

Share This Post: