សុខា ដាច់បាយខ្លាំង សុខចិត្តស្កាត់ជួបនិងលុតជង្គង់សុំទោស អ៉ឹម ជីវ៉ា ទាំងយប់ ព្រមទាំងសុំលុយខ្លះទុកទិញបាយហូប
មានការភ្ញាក់ផ្អើលមួយធ្វើអោយលោក អ៉ឹម ជីវ៉ា បង្ហោះនៅលើបណ្តាញសង្គម Facebook ទាំងយប់ក្រោយពេលដែលនាង សុខា ដែលធ្លាប់ជេរលោកពេញៗមាត់ បែរជាមកលុតជង្គង់សុំទោសលោកទាំងយប់ និងបានរៀបរាប់ថានាងដាច់បាយហើយ ព្រោះតាំងពីនាងជេរប្រមាថ លោក អ៉ឹម ជីវ៉ា រួចមក គ្មានអ្នកណាម្នាក់ហៅនាងទៅ live លក់ផលិតផលទៀតទេ។

លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖ “យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសានាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅ Live ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប ! ។

នាងបានប្រាប់ថា សូមអោយបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”




