សិល្បៈ

អ្នកនាង កាកា ស្នើឲ្យអុឹម ជីវ៉ា ឈប់បង្ហោះរឿងសុខាទៀត បើចង់ជួយគាត់គួរយកគាត់ទៅព្យាបាល ហើយរូបភាពសំពះនេះលើសហើយ

BY
Khmernote Media
July 1, 2020

កាលពីយប់មិញនេះលោកអុឹម ជីវ៉ា បានបង្ហោះទាំងយប់ថាលើកលែងទោសឲ្យសុខា ក្រោយពេលដែលនាង សុខា ដែលធ្លាប់ជេរលោកពេញៗមាត់ បែរជាមកលុតជង្គង់សុំទោសលោកទាំងយប់ និងបានរៀបរាប់ថានាងដាច់បាយហើយ ព្រោះតាំងពីនាងជេរប្រមាថ លោក អ៉ឹម ជីវ៉ា រួចមក គ្មានអ្នកណាម្នាក់ហៅនាងទៅ live លក់ផលិតផលទៀតទេបងខ្ញុំសុំបងបានទេ?

ស្រាប់តែអ្នកនាង កា កា បានចូលទៅ Comment លើផុសរបស់លោក អុឹម ជីវ៉ា ថា “អុឹម ជីវ៉ាឈប់ផុសរឿងគាត់ទៀតទៅ បើបងធ្វើអំពើល្អបងធ្វើទៅ ប៉ុន្តែសុំកុំផុសរឿងគាត់ទៀត ឃើញតែគេជេរគ្មានប្រយោជន៍អីទេ អំពើល្អរបស់បងធ្វើក្នុងចិត្តទៅ បើចង់ជួយគាត់គួរយកគាត់ទៅព្យាបាល ព្រោះឥឡូវគាត់មិនមានសមត្ថភាពក្នុងការខិតខំឬការយល់ដឹង ក្នុងប្រភេទការងារដែលយើងធ្វើទេ រូបភាពសំពះនេះលើសហើយដែលបងហ៊ានយកមកផុស រឿងនេះគួរតែបញ្ចប់ ខ្ញុំមិនចង់ចាប់ផ្ដើមខ្វះការគោរពទេ ខ្ញុំនិយាយអស់ត្រង់ប៉ុណ្ណឹងហើយ សង្ឃឹមថាបងនឹងយល់!”។

គួរបញ្ជាក់ថាកាលពីយប់មិញនេះ លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖ “យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសារនាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេរប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅ Live ទេ សូម្បីតែបាយហូបក៏គ្មានហូបផង ! ។ ពេលនេះនាងដាច់ចិត្តសុំមកជួបខ្ញុំ និងសុំលុយមួយចំនួន ដើម្បីទិញអីហូប ដោយសារនាងដាច់បាយហើយ..! បើគិតថាគាត់ខុសហើយចេះកែ ខ្ញុំលើកលែងអោយចុះ ហើយយប់នេះខ្ញុំបានអោយលុយទៅនាងចំនួន ១០មុឺនរៀលអោយនាងបានទិញអីហូប ! ។

នាងបានប្រាប់ថា សូមអោយបងប្អូនទាំងអស់ហៅនាងទៅឡាយដើម្បីអោយបានលុយទិញបាយហូបដើម្បីចិញ្ចឹមក្រពះផង ! ។ គ្រប់យ៉ាងខ្ញុំបានអភ័យអោយសុខាអស់ហើយ អំពើល្អក៏ខ្ញុំបានធ្វើហើយដែរ អ្វីសំខាន់គឺ ធ្វើជាមនុស្សពេលខុសចេះកែ ហើយត្រូវទទួលស្គាល់ការពិត ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕

 

Share This Post: