អ្នកប្រើប្រាស់ iPhone X ទាំងអស់ បន្ទាប់ពីមួយរយៈក្រោយនឹងជួបរឿងឆ្កួតៗទាំង3 នេះ…
- February 12, 2018
សម្រាប់ iPhone X លោកអ្នកប្រាកដជាស្គាល់ហើយថាជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទំនើបកប់ ហើយថែមទាំងមានគុណភាពល្អ និងប្លែកខុសគេផងដែរ។ ស្របពេលជាមួយគ្នានេះដែរ iPhone X ក៏ជាម៉ូដែលដំបូងដែលត្រូវបានលុបបំបាត់ប៊ូតុង Home និង sensor ស្កេនស្នាមក្រយ៉ៅដៃចោល ហើយជំនួសមកវិញដោយ sensor ស្កេនមុខ Face ID វិញ។ ចំពោះរចនាបទវិញ គឺអាចនិយាយថាអស្ចារ្យខ្លាំងតែម្ដង ព្រោះគែមសងខាង លើ ក្រោមស្ទើរតែលែងមានទៅហើយ។ ប៉ុន្ដែ ទោះជាយ៉ាងណា iPhone X មិនមែនល្អឥតខ្ចោះឡើយ ហើយនេះគឺជារឿងឆ្កួតៗទាំង3 ដែលអ្នកប្រើប្រាស់ទាំងអស់នឹងប្រឈមបន្ទាប់ពី 3ខែបន្ទាប់។

1/ ការថតអេក្រង់
សម្រាប់រឿងដ៏សែនឆ្កួតបំផុតលើ iPhone X គឺការថតអេក្រង់ផ្ទាល់តែម្ដង។ ដើម្បីធ្វើវាអ្នកត្រូវចុចប៊ូតុង Power និងប៊ូតុងតម្លើងសម្លេងដំណាលគ្នា។ ការផ្លាស់ប្ដូរនេះ ពុំបានធ្វើឲ្យអតិថិជនសប្បាយចិត្តឡើយ។
2/ ចូលទៅកាន់មីនុយ Home វិញពេលផ្ដេកទូរស័ព្ទ
ក្រុមហ៊ុន Apple បានសម្រេចចិត្តលុបប៊ូតុង Home ចោល ហើយជំនួសមកវិញដោយចលនាវិញដើម្បីបញ្ជា។ សម្រាប់ការប្រើប្រាស់ទូទៅ ការផ្លាស់ប្ដូរនេះគឺដំណើរការធម្មតា ប៉ុន្ដែសម្រាប់ការមើលវីដេអូដោយផ្តេកវិញ ទើបជាបញ្ហា។ ជាការពិតណាស់ រាល់ពេលបង្វឹលអេក្រង់ ចលនាជំនួសឲ្យប៊ូតុង Home ក៏ត្រូវបានបង្វឹលដែរ។ ផ្ទុកទៅវិញ ប្រសិនបើអ្នកលើទូរស័ព្ទបញ្ឈរវិញ មុខងារនោះក៏បញ្ឈរដែរ ប៉ុន្ដែមិនដំណើរការឡើយ ពោលគឺអ្នកត្រូវអូសមកមីនុយ Home ឲ្យហើយតាំងពីផ្ដេកទូរស័ព្ទម្លេះ បើទោះជាទូរស័ព្ទបញ្ឈរក៏ដោយ។
3/ ភាគរយថ្ម
សម្រាប់បញ្ហាដ៏តូចមួយ ក៏អាចជារឿងដែលរំខានបំផុតដែរ។ ទោះជាយ៉ាងណា សម្រាប់ iPhone X មិនមានបង្ហាញភាគរយថ្មនៅផ្នែកខាងលើទេ លុះត្រាតែអ្នកអូស Control center ចុះមកក្រោម។
Fu
ខ្មែរណូត
ប្រភព៖ bgr
- Share This Post:








