សិល្បៈ

Mr.Queen តារាសម្តែងភេទទី3 កំពុងសង្គ្រោះបន្ទាន់នៅពេទ្យលោកសង្ឃ ហើយសង្ឃឹមតិចបំផុត ដោយសារជំងឺមហារីកធ្វើទុក្ខឡើងវិញ

BY
Khmernote Media
July 2, 2020

តារាសម្តែងភេទទី៣ ដែលគេស្គាល់ឈ្មោះថា មីស្ទើឃ្វីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ក្រោយអាការៈជំងឺ មហរីករបស់លោកបានរើឡើងវិញ នេះបើតាមការអោយដឹងរបស់លោក អ៉ឹម ជីវ៉ា នៅលើទំព័រ Facebook របស់លោក។ លោក អ៉ឹម ជីវ៉ា បានអោយដឹងដែរថា ខណៈនេះដែរលោក វឌ្ឍនា ហៅមីស្ទើឃ្វីន កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយស្ថិតនៅក្នុងដំណាក់កាលសង្ឃឹមតិចបំផុតផងដែរ។

លោកបានបន្តទៀតថា ម្តាយគាត់បានខលទាំងយប់ដោយសម្លេងស្រែកយំថា កូនរបស់គាត់ខ្លាំងមែនទែនហើយ ជួយគាត់ផង គាត់គ្មានទីពឹងទេ ឥឡូវនេះអស់លុយហើយ គាត់មិនដឹងពឹងអ្នកណាទេ គាត់ក្រណាស់ ជួយគាត់ផង ។ សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺមហារីកកូនកណ្តុរនិងជំងឺសួត របេង បានធ្លាក់ខ្លួនឈឺរយៈពេល២ឆ្នាំហើយ ដោយសព្វថ្ងៃរស់ពឹងលើជំនួយសប្បុរសជនទាំងស្រុង ដោយក្រុមគ្រួសារដើខ្ចីលុយគេក៏គ្មានអ្នកអោយដែរ បញ្ហាដោយសាគ្រួសារក្រីក្រខ្លាំងពេក ណាមួយមានតែ2នាក់ម៉ែកូនក្នុងបន្ទប់ជួល់ ក្នុងរាជធានីភ្នំពេញ៕

Share This Post: