សិល្បៈ

នៅសុខៗ ! ពៅ បញ្ញាពេជ្រ បង្ហោះសារចាក់ដោត មួយឃ្លានៅលើ Facebook

BY
Khmernote Media
July 2, 2020

អតីតតារាចម្រៀងល្បីឈ្មោះ ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិការក្រោយត្រូវបានគេបាញ់ប្រហារកាលពីអំឡុងជាង១០ឆ្នាំមុន ហើយពេលនេះទៅណាមកណានាងត្រូវអង្គុយលើរទេះរុញជានិច្ច។ បច្ចុប្បន្ន ពៅ បញ្ញាពេជ្រ បានប្រកបរបរលក់ទំនិញតាម អនឡាញ ដោយមានទាំងសំលៀកបំពាក់និងគ្រឿងសំអាងផ្សេងៗ ហើយក៏មានអ្នកគាំទ្រច្រើនផងដែរ ប៉ុន្តែស្រាប់តែថ្ងៃនេះ ពៅ បញ្ញាពេជ្រ បានបង្ហោះសារចាក់ដោតមួយឃ្លានៅលើ Facebook ថា៖

“ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែអង្គុយសំលឹងមើលមេឃ ព្រោះធ្វើអោយខ្ញុំនឹកឃើញគ្រប់រឿងរ៉ាវ កើតមកជាមនុស្ស មានគ្រប់រសជាតិ មនុស្សមានគ្រប់យ៉ាង ខ្លះចេស ខ្លះចោះ ប៉ុន្តែ យើងចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយ មនុស្សដែលយើង ស្អប់គុំគួន ក៏គង់តែស្លាប់ ឯមនុស្សយើងស្រលាញ់ក៏គង់តែស្លាប់ រូបរាងកាយដែលធ្លាប់តែស្អាត ទោះសម័យជឿនលឿនយ៉ាងណា ខំកែច្នៃដុះខាត់ក៏នៅតែប្រែប្រួល ចាស់ស្លាប់ គ្រប់យ៉ាងមិនទៀងទេ ខ្ញុំជាឧទាហរណ៏ស្រាប់ ពីមុនដើរទៅណាក៏បាន ធ្វើអ្វីៗដោយខ្លួនឯង ឥឡូវអង្គុយលើរទេះត្រូវប្រឹងរស់តាមកម្មខ្លួនឯងដោយគ្មានការតវ៉ាបាន ចង់ប្រាប់បងប្អូនថាការស្លាប់គឺទៀងទាត់ ដូច្នេះត្រូវចេះរក្សាមនុស្សជុំវិញខ្លួនដោយរស់នៅសុខដុមរម្យនា មានសុភមង្គល កុំលោភលន់យកទៅណាមិនបានផង បានល្មមតែរស់ ពេលឈឺមានលុយទៅពេទ្យគឺok ហើយ គ្មាននរណារស់នៅរហូតបានទេគឺគង់បែកនៅថ្ងៃណាដែលត្រូវមកដល់ .ថ្ងៃនេះវេនគេ ស្អែកវេនយើង 02 . កក្កដា 2020 អង្គុយៗចេះតែនឹកឃើញចឹងក៏សរសេរ ព្រោះចង់អោយមនុស្សក្នុងលោកល្អអោយបានច្រើនទោះបីដឹងថាមិនអាចក៏ដោយ ខ្ញុំសរសេរមិនទាន់អស់ទេទុកអោយបងប្អូនស្វែងយល់ដោយខ្លួនឯងបន្ថែម ពៅ បញ្ញាពេជ្រ”

Share This Post: