- Liny Chan
- PR
(កាលបរិច្ឆេទ) រាជធានីភ្នំពេញ៖ រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន ‘មិនធ្លាប់មានពីមុនមក’ ! ត្រៀមខ្លួនរួចឬនៅក្នុងការបំពេញទូសៀវភៅរបស់អ្នកជាមួយនឹងសៀវភៅដែលអ្នកចូលចិត្តអាន ដោយសារតែពិព័រណ៌លក់សៀវភៅដែលទន្ទឹងរង់ចាំជាយូរមកហើយ ‘មិនធ្លាប់មានពីមុនមក’ នឹងត្រលប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។ ពិព័រណ៌លក់សៀវភៅនេះចាប់ផ្ដើមពីថ្ងៃទី 22 ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី 5 ខែមីនា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើនដែលមានតម្លៃសមរម្យរហូតដល់ USD1 ក៏មាន! យើងខ្ញុំសូមអញ្ជើញអស់លោកអ្នកដែលស្រឡាញ់សៀវភៅទាំងអស់មកពីទូទាំងរាជធានីភ្នំពេញ អញ្ជើញចូលរួមដើម្បីចាប់យកឱកាសជាវនូវសៀវភៅដែលមានតម្លៃមហាពិសេស សៀវភៅជាច្រើនជម្រើសមានតាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារ ដល់សៀវភៅសម្រាប់យុវវ័យ និងសៀវភៅជាច្រើនជម្រើសផ្សេងទៀតនៅពិព័រណ៌លក់សៀវភៅនេះ។ បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9.00 ព្រឹក ដល់ម៉ោង 12 អធ្រាត (15
February 16, 2023 - បច្ចេកវិទ្យា
ជួបជាមួយកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី! ជួបជាមួយតារា Original Song ថេណា! ជួបជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា ចង់សួរថាតើអ្នកណាខ្លះជាហ្វេនរបស់តារាទាំង 3 រូបនេះ? ពេលវេលាដែលលោកអ្នករង់ចាំ ឥឡូវនេះបានមកដល់ហើយដែល លើកនេះមិនដូចមុន! តើលើកនេះនឹងមានអ្វីពិសេស? បើសង្កេតឃើញនៅលើ Facebook page របស់ OPPO កំពុងមានការវាយលុកយ៉ាងខ្លាំងលើបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតផ្សេងៗ ពិសេសមានការនិយាយអំពីស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series សឹងតែគ្រប់ទីកន្លែង។ ដោយមិនឲ្យអតិថិជនអន្ទះសាររង់ចាំយូរ OPPO បានប្រកាសក្តែងៗថានឹងដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មីជាផ្លូវការនៅថ្ងៃទី18 កុម្ភៈ
February 15, 2023 - Der Daily
បើនិយាយពីហាងកាហ្វេដែលបង្កើតឡើងដោយកូនខ្មែរ អ្នកណាមិនស្គាល់ហាង Brown Coffee ដែលមានច្រើនសាខាមែនទែននៅទីក្រុងភ្នំពេញ។ ហាង Brown ជាហាងកាហ្វេដ៏ល្បីឈ្មោះមួយនៅស្រុកខ្មែរ មិនត្រឹមកាហ្វេមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែបរិយាកាសនៅតាមសាខានីមួយៗ គឺប្លែកភ្នែក ហើយទាក់ទាញខ្លាំងមែនទែន ដោយសារការតុបតែងដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិ ធ្វើឱ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយ។ ត្រឡប់មកនិយាយពីរសជាតិវិញ អ្នកណាមិនល្បីកាហ្វេនៅ Brown មានរសជាតិឆ្ងាញ់ មិនចាញ់ហាងកាហ្វេបរទេស ហើយមីនុយភេសជ្ជៈ និងអាហារនៅទីនោះក៏សំបូរបែបដែរ មានគ្រប់តាមតម្រូវការរបស់អតិថិជន។ ហើយថ្មីៗនេះ ហាងកាហ្វេ Brown បន្ថែមនូវកាហ្វេរសជាតិថ្មី ៣ប្រភេទ សម្រាប់ថ្ងៃបុណ្យសេចក្ដីស្រលាញ់ មានដូចជា Rose Latte, Vanilla Gelato Frappe
February 15, 2023 - PR
ពិតជាយូរគួរសមក្នុងការរង់ចាំកម្មវិធី The Voice Cambodia ត្រលប់មកសារជាថ្មី តែពេលនេះការរង់ចាំបានមកដល់យ៉ាងពិតប្រាកដហើយ។ កំពូលកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានមុនគេនៅកម្ពុជា The Voice Cambodia បានត្រលប់មកជាថ្មីក្នុងរដូវកាលទី3។ រឹតតែមហាអស្ចារ្យ គ្រូបង្វឹកដ៏មានប្រជាប្រិយទាំង 4រូប ឱក សុគន្ធកញ្ញា – ឆន សុវណ្ណារាជ – ពេជ្រ សោភា – ណុប បាយ៉ារិទ្ធ ត្រូវបានរក្សាវត្តមានដដែល។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺការបញ្ចេញក្បាច់គុណល្បុក្កតោ របស់គ្រូបង្វឹកទាំង4 នៅក្នុងឃ្លីបវីដេអូដែលទើបបញ្ចេញកាលពីយប់មិញនេះគឺពិតជាអស្ចារ្យ។ ពិតជាមិនសរសើរមិនបាននូវគំនិតច្នៃប្រឌិត បញ្ជ្រាបផ្សព្វផ្សាយគុនល្បុក្កតោ ទៅកាន់ពិភពលោកតាមរយៈការប្រកួតប្រជែងចម្រៀងដ៏អស្ចារ្យបែបនេះ៕
February 15, 2023 - PR
ក្នុងកម្មវិធីដ៏ថ្មីសន្លាងមិនធ្លាប់មាននៅកម្ពុជា Duet Song Festival Cambodia បានចាប់ផ្តើម ប្រកាសថ្ងៃចាក់ផ្សាយហើយដែលសប្តាហ៍ដំបូងនឹងចាក់ផ្សាយនៅថ្ងៃទី 18 កុម្ភៈ 2023 ម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ។ កំពូលតារាចម្រៀង 6រូប មានដូចជាលោក នីរតនា, កញ្ញា ឈិន ម៉ានិច្ច, កញ្ញា វី ឌីណែត, កញ្ញា ឈីន រតនៈ, លោក គង់ ចំរើន, លោក វង្ស
February 15, 2023 - PR
នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ។ ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ ធនាគាឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។ លោកស្រី ប្រាក់ មុនីសុភាព ប្រធានផ្នែកកិច្ចការសាជីវកម្ម នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ “តាងនាមឲ្យក្រុមហ៊ុន
February 14, 2023 - PR
ដើម្បីជាតម្រូវការ នឹងភាពងាយស្រួលដល់អតិថិជនដែលតែងតែគាំទ្រនូវគម្រោងលំនៅឋានរបស់ក្រុមហ៊ុន ហនុមាន អ៉ីស្ទេត (Hanuman Estate) បានបើកដំណើរការជាផ្លូវការនូវ ហនុមាន វីអាយភី ឡោញ (Hanuman VIP Lounge) ដែលស្ថិតនៅក្នុងផ្សារទំនើប អ៉ីអន ម៉ល សែនសុខ (AEON Mall sen sok) ដើម្បីជាភាពងាយស្រួល ក្នុងការផ្ដល់ព័ត៌មាន នៃគម្រោង ដឹ អាណាចក្រ (The Anajak) និងគម្រោង ដឹ វីន វីន (The Win
February 14, 2023 - Der Daily
គ្រាន់តែលឺឈ្មោះមីនុយ «ស៊ីត្រាវអ្នកជិតខាង» និងមឺនុយ «និយាយរឿងក្នុងចិត្ត» ប្រាកដជាឆ្ងល់ហើយថាជាអ្វី តែតាមពិតទៅវាជាឈ្មោះមុខម្ហូបនៅហាងមួយឈ្មោះថា “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម”។ ថា មីនុយ និងឈ្មោះហាង ទៅប្លែក តែរសជាតិ និងបរិយាកាសវិញ ក៏ប្លែកមិនចាញ់ឈ្មោះឡើយ គឺមានទីធ្លាធំទូលាយចង់បាន out door ក៏បាន ចង់បែបបន្ទប់ៗលក្ខណៈគ្រួសារក៏បាន ហើយមានតន្រ្តីកំដរទៀត។ នៅហាង “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម” មានលក់អាហារសាមញ្ញមែន តែប្រសព្វក្នុងការច្នៃណាស់ ទាំងរសជាតិ និងសម្រស់អាហារ ឆ្ងាញ់ប្លែក ហើយទាក់ទាញមែនទែន។
February 13, 2023 - PR
TikTok គឺជាភ្លែតហ្វមកម្សាន្តមួយដែលប្រមូលផ្តុំដោយសកម្មភាពច្នៃប្រឌិត និងការបង្ហាញអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនពីសំណាក់អ្នកបង្កើតមាតិកា។ គោលការណ៍ណែនាំសហគមន៍របស់យើងបង្កើតនិងពន្យល់អំពីឥរិយាបថ និងមាតិកាដែលមិនត្រូវបានអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់យើង ហើយនៅពេលដែលអ្នកប្រើប្រាស់រំលោភបំពានគោលការណ៍របស់យើង យើងចាត់វិធានការទៅលើមាតិកា និងគណនីរបស់ពួកគេ ដូច្នេះយើងអាចរក្សាភ្លែតហ្វមរបស់យើងឱ្យមានសុវត្ថិភាព។ សមាជិកសហគមន៍របស់យើងភាគច្រើនអនុវត្តតាមគោលការណ៍របស់យើង ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនតូចដែលរំលោភបំពានគោលការណ៍របស់យើងម្តងហើយម្តងទៀត ហើយមិនផ្លាស់ប្តូរឥរិយាបថរបស់ពួកគេឡើយ។ នៅថ្ងៃនេះ យើងប្រកាសការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនី ដើម្បីចាត់វិធានការកាន់តែប្រសើរប្រឆាំងនឹងអ្នកប្រព្រឹត្តខុសដដែលៗទាំងនោះ។ យើងជឿជាក់ថា ការធ្វើបច្ចុប្បន្នភាពទាំងនេះនឹងជួយយើងឱ្យលុបចោលគណនីដែលបង្កគ្រោះថ្នាក់កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស ខណៈការផ្សព្វផ្សាយបទពិសោធកាន់តែច្បាស់ និងស៊ីសង្វាក់គ្នាជាងមុនសម្រាប់អ្នកបង្កើតមាតិកាភាគច្រើនដែលអនុវត្តតាមគោលការណ៍របស់យើង។ ហេតុអ្វីបានជាយើងធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនីបច្ចុប្បន្នប្រព័ន្ធអនុវត្តគណនីដែលមានស្រាប់របស់យើងមានការរឹតបន្តឹងប្រភេទផ្សេងៗ ដូចជាការហាមប្រាមបណ្តោះអាសន្នមិនឱ្យបង្ហោះឬបញ្ចេញមតិ ដើម្បីបង្ការការរំលោភបំពានលើមុខងារផលិតផលរបស់យើង ខណៈបង្រៀនអ្នកប្រើប្រាស់អំពីគោលការណ៍របស់យើង ដើម្បីកាត់បន្ថយការរំលោភបំពាននាពេលអនាគត។ ខណៈវិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយមាតិកាដែលបង្កគ្រោះថ្នាក់ជារួម យើងបានទទួលដំណឹងពីអ្នកបង្កើតមាតិកាថា វិធីសាស្រ្តនេះអាចបង្កឱ្យមានការភាន់ច្រឡំក្នុងការប្រើប្រាស់។ យើងក៏ដឹងផងដែរថា វិធីសាស្រ្តនេះក៏អាចប៉ះពាល់ផងដែរដល់អ្នកបង្កើតមាតិកាដែលកម្ររំលោភបំពានគោលការណ៍ និងបំពានគោលការណ៍ដោយមិនដឹងខ្លួន ខណៈដែលអាចមិនសូវមានប្រសិទ្ធភាពក្នុងការរារាំងអ្នកបំពានគោលការណ៍ម្តងហើយម្តងទៀត។ អ្នកបំពានគោលការណ៍ម្តងហើយម្តងទៀតមានទំនោរធ្វើតាមបែបផែនមួយ
February 13, 2023 - អន្តរជាតិ
ថៃ៖ ប្រទេសថៃ នៅតែរក្សាបានចំណាត់ថ្នាក់ទី១០ នៅក្នុងសន្ទស្សន៍អំណាចអាស៊ី ២០២៣ (Asia Power Index 2023) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីពេលថ្មីៗនេះ។ តាមប្រភពដដែល ចំណាត់ថ្នាក់ទី១០ របស់ប្រទេសថៃ គឺស្ថិតនៅក្នុង អំណាចកណ្ដាល ដែលមានលំដាប់ពិន្ទុ (១៨.៧)។ ការកំណត់ចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីនេះ គឺត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Lowy Institute ខណៈចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីទាំង ១០ សម្រាប់ឆ្នាំ២០២៣ នេះ មានដូចខាងក្រោម៖ សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសជប៉ុន ប្រទេសឥណ្ឌា ប្រទេសរុស្ស៊ី
February 13, 2023









