- Liny Chan
- PR
ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុនសែលកាត ជាង 250 នាក់បានទទួលរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគាត់ ជាមួយនឹងការចាប់ឆ្នោតផ្សងសំណាងដែលផ្តល់នូវរង្វាន់ធំៗជាច្រើន។ នៅថ្ងៃទី21 ខែមករា កន្លងមកនេះក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណសម្រាប់កំនើននៃការលក់និងជាការលើកទឹកចិត្តដល់ភ្នាក់ងារចែកចាយនៅទូទាំងប្រទេសផងដែរ។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ ហើយបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកក្រុមភ្នាក់ងារចែកចាយសែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើងតាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារក៏ប្រគល់រង្វាន់ដល់ភ្នាក់ងារដែលឈ្នះរង្វាន់ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់សរុបមានចំនួន 253 នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ តាកែវ ពោធិ៍សាត់
March 22, 2022 - PR
ក្រុមជើងឯកកីឡាអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានប្រកាសរកឃើញបន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរយៈពេលពីរថ្ងៃក្នុងព្រឹត្តិការណ៍ Road to SEA Games កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលរៀបចំដោយក្រុមហ៊ុនCellcard និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ( MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិក (NOCC)។ ក្នុងប្រភេទកីឡារបស់ហ្គេម PUBG Mobile ក្រុម Kill Enemy បានទទួលចំណាត់ថ្នាក់លេខមួយ ខណៈពេលដែលក្រុមAngkor PUBG ទទួលបានចំណាត់ថ្នាក់លេខពីរ។ នៅក្នុងប្រភេទកីឡារបស់ហ្គេម Mobile Legends Bang Bang (MLBB) ក្រុម
March 22, 2022 - PR
ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២៖ សែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីភាពជាដៃគូសហការថ្មីរបស់ខ្លួនក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង ខេមឡៃហ្វ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេនៅកម្ពុជា និងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផងដែរ ដើម្បីផ្តល់ជូន កញ្ចប់ពិសេសនៃសេវាធានារ៉ាប់រងអាយុជីវិតដល់អតិថិជនសែលកាតតែប៉ុណ្ណោះ។ កញ្ចប់សេវាធានារ៉ាប់រងពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការការពារដែលអាចបត់បែនបានគ្រប់កាលៈទេសៈ មានតម្លៃសមរម្យ និងមិនមានភាពស្មុគស្មាញ ក្នុងករណីមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ ដោយបង្កើតបានជាសេវាកម្មបន្ថែមថ្មីពី សែលកាត ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់ខ្លួន។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា កិច្ចសហការនេះគឺជាគំរូមួយទៀតរបស់ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជន។ “នេះគឺជាភាពជាដៃគូដ៏អស្ចារ្យរវាងក្រុមហ៊ុនទាំងពីរដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការចូលរួមសហការគ្នា។ ហើយក៏សូមថ្លែងអំណរគុណដល់ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា
March 22, 2022 - សង្គម
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករបាននាំគ្នាមកទស្សនាព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេហៅថា «សមរាត្រី»។ នៅក្នុងតំបន់អង្គរតូច ឃើញថាមានវត្តមានភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិបាននាំគ្នាមករង់ចាំទស្សនាព្រឹត្តិការណ៍ពិសេសនេះ តាំងពីព្រឹកថ្ងៃមិនទាន់រះ ដើម្បីផ្ដិតយករូបភាពស្អាតៗ និងបានឃើញពីបាតុភូតដ៏អស្ចារ្យនេ។ យោងតាមអ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពី បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ នឹងកើតឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ អ្នកជំនាញបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេស
March 21, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២៖ តើ “Nightography” ហ្នឹងអីគេ? ស្តាប់ទៅដូចជាធម្មតា…តែបើដឹងច្បាស់…ទើបបានដឹងថាវាពិតជាអស្ចារ្យកម្រិតណា! អ្នកណាៗក៏ដឹង…អ្នកណាៗក៏ឱ្យមេដៃ…និងបេះដូងស្រឡាញ់គាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ដែរ! ជាពិសេសគឺល្បីខាងកាមេរ៉ា ជាងគេហ្នឹងតែម្តង…! ពាក្យថាកំពូលស្មាតហ្វូន…មិនមែនសុទ្ធតែហៅ ឬដាក់ឱ្យគ្រប់ស្មាតហ្វូននោះឡើយសំខាន់គឺស្មាតហ្វូនដែលស័ក្តិសមនឹងហៅនោះមានអ្វីដែលពិសេសអស្ចារ្យជាងគេដែលផលិតផលស្មាតហ្វូនផ្សេងគ្មាន មិនអាចហក់ដល់ ឬមិនអាចធ្វើបាន! ថ្ងៃនេះយើងនឹងមកមើលពីកំពូលបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យដំបូងគេបំផុត Nightography ដែលបំពាក់មកជាមួយនឹងកំពូលស្មាតហ្វូន Samsung Galaxy S22 ស៊េរី ប្រចាំឆ្នាំ 2022 របស់យើង។ កាមេរ៉ាស្មាតហ្វូនខ្លះថតស្អាតបានតែពេលថ្ងៃ ឬកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ឬក៏ប្រើកម្មវិធីជំនួយ (Filter or
March 21, 2022 - PR
ការទន្ទឹងរងចាំបានមកដល់យប់នេះហើយ នេះជាលើកទី១ហើយដែល ហ្គេតប៊ី បាននាំមកនូវកម្មវិធីប្រកួតលំដាប់ស្តង់ដារ ដែលផ្តល់ឪកាសអោយបេក្ខជនបង្ហាញសមត្ថភាពលើគ្រប់វិញ្ញាសារសិល្ប:។ មិនគួរអោយជឿថាមានបេក្ខជនរាប់រយនាក់បានដាក់ពាក្សមកកាន់កម្មវិធី ប៉ុន្តែយប់នេះមានតែបេក្ខជន ៤០រូបតែប៉ុណ្ណោះដែលត្រូវបានជាប់មកដល់វគ្គ ជម្រុះជាមួយគណ:កម្មការ។ បេក្ខជនទាំង៤០រូប ជាអ្នកណា ហើយពួកគេមានសមត្ថភាពអ្វីខ្លះ អាចយកពិន្ទុពីគណ:កម្មការបានដែរ ឬទេ ជើងខ្លាំងប៉ះគ្នាពិតជាធម្មតា ប៉ុន្តែមានតែ ១៥រូបប៉ុណ្ណោះ ដែលអាចជាប់ទៅកាន់វគ្គបន្តនៅយប់នេះ ការប្រកួត ហ្គេតប៊ីអាយដល បានចាប់ផ្តើមចាក់ផ្សាយហើយ គឺនៅរៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧:៣០នាទី ចាប់ពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២២ ដោយធ្វើការផ្សាយផ្ទាល់ តាមរយ:ហ្វេសប៊ុកផេក GATSBYCambodia, 3FUN channel
March 19, 2022 - បច្ចេកវិទ្យា
វាមិនមែនជារឿងធម្មតានោះទេ ដែលសុខៗអាចធ្វើឲ្យតារាល្បីទាំងនេះបង្កជាជម្លោះបែកផ្សែងដោយសារស្មាតហ្វូនស៊េរីថ្មីនៅលើឆាកកម្មវិធីមួយ បង្កើតជាសំណើចមិនចេះរីងស្ងួត ព្រោះតែចង់ចាញ់ឈ្នះរៀងៗខ្លួន។ ចង់ដឹងដំណើរដើមទងអ្វីដែលនាំឲ្យតារាប្រុសស្រីទាំង 2 ក្រុមនេះឈ្លោះគ្នា? ហើយឈ្លោះគ្នាដោយសារស្មាតហ្វូនម៉ូដែលអ្វី? ជុំវិញរឿងរ៉ាវនិងសំណើចកំប្លុកកំប្លែងនឹងទៅជាយ៉ាងណា ដូចនេះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាក្នុងកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» លើកញ្ចក់ទូរទស្ស៍ហង្សមាស HDTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង 6-8 យប់។ សូមទស្សនាវីដេអូខ្លីៗពីកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» ទាំងអស់គ្នា ៖ ជាមួយនឹង OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីប្រកបដោយលក្ខណៈសម្បត្តិកប់ៗ ពិសេសជាមួយការរចនាកងបំភ្លឺដំណឹងដ៏ទាន់សម័យអាចលោតបង្ហាញពន្លឺជុំវិញកញ្ចក់កាមេរ៉ា ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះគឺឡូយអស់ស្ទះ និងវិសេសប្លែកខុសពីគេ។ ជាហេតុនាំឲ្យ Vloggers, Reviewers ល្បីៗជាច្រើនជជែកឥតឈប់ឈរនូវរចនាបថដ៏ទំនើបមួយនេះ។
March 19, 2022 - PR
ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាល ក្រុមហ៊ុន ទ្រូម៉ាន់នី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃសហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី(ខេមបូឌា) ម.ក នាថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាននី រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម
March 18, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ បើមិនល្អ…មិនអស្ចារ្យ…មិនឡូយ…មិនទំនើប…ក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 9:00 យប់ រហូតដល់ ម៉ោង 10:00 យប់ រួមមាន៖ Galaxy A33 5G, Galaxy A73 5G
March 18, 2022 - PR
ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេសកម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ “ជល់ម៉ោ” សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។ ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ បានបង្កើតយុទ្ធនាការឌីជីថលឈានមុខគេ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រថ្មីៗជាច្រើនសម្រាប់ស្រាបៀរជាតិរបស់យើង ថែមទាំងបំបែកកំណត់ត្រាដោយទទួលបាន 6.1 Pt Lift នៅក្នុង Ad Recall 2.7 Pt Lift នៅក្នុង Message Association និង
March 18, 2022









