- Liny Chan
- សិល្បៈ
បទចម្រៀង “Are you ok” របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយជាផ្លូវការ។ អាចនិយាយបានថា បទ “Are you ok” គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ “Are you ok” ពីអ្នកលេង
November 4, 2021 - ព័ត៌មានជាតិ
កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញផ្សាយថា ចំពោះបុគ្គលដែលបានបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់មានគោលការណ៍ផ្តល់ជូនកាតថ្មីនៅឡើយទេ។ ប៉ុន្តែ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញនូវគេហទំព័រមួយ ដែលអាចឱ្យបងប្អូនស្វែងរកពត៌មានតាមរយៈគេហទំព័រ និងអាចស្នើសុំកែតម្រូវព័ត៌មានបាន តាមរយៈ https://search.vaccine.gov.kh/។ ទន្ទឹមនឹងនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានបញ្ជាក់ផងដែរថា ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្រសួងការពារជាតិ សូមទាក់ទងទីតាំងដែលបានចាក់ ឬអង្គភាពរបស់ខ្លួន ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ អត្ថបទ៖ លីនី
November 4, 2021 - PR
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រកាន់តែខ្លាំង ទៅលើកម្មវិធីកម្សាន្ត ក៏ដូចជាខ្សែភាពយន្តនានានោះ នាដើមខែវិច្ឆិកា ចុងឆ្នាំ ២០២១នេះដែរ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានពាំនាំយកនូវកម្មវិធីដ៏ថ្មីសន្លាងមួយទៀត នោះគឺ ភាពយន្តកំប្លែងខ្លី។ ភាពយន្តកំប្លែងខ្លី គឺជាសាច់រឿងបែបកំប្លុកកំប្លែង ចូលរួមសម្តែងពីវត្តមានតារាយុវវ័យ ជាច្រើនរូប ហើយមិនតែប៉ុណ្ណោះ ក៏ជាខ្សែភាពយន្តដែលនឹងធ្វើឲ្យទស្សនិកជនទប់សំណើចមិនបានជាមួយនឹងកាយវិការសើចសប្បាយ ឌីដងផ្លែផ្កា ពាក្យសម្តី។ ជាមួយនឹងកម្រងសាច់រឿងកំប្លែងជាច្រើនរឿង នឹងត្រូវលើកយកមកបង្ហាញតាមរយៈការសម្តែង អមដោយទេសភាពដ៏ស្រស់ស្អាត នៅតាមស្រុកស្រែជនបទ និងតារាៗពោរពេញដោយរូបសម្រស់យ៉ាងស្រស់សោភា។ ដើម្បីដឹងកាន់តែច្បាស់ថា តើភាពយន្តកំប្លែងខ្លី នឹងមានឈុតឆាកសើច សប្បាយ អ្វីខ្លះ ដែលនឹងនាអារម្មណ៍ទស្សនិជនឲ្យផ្ទុះសំណើចជាមួយនោះ សូមរង់ចាំការចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៦ ខែវិច្ឆកា ឆ្នាំ
November 3, 2021 - PR
ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដ៏ធំធេងដែលយើងទាំងអស់គ្នាប្រឈម ហើយតម្រូវការឱ្យមានការចាត់វិធានការ ក៏កាន់តែក្លាយជាការងារបន្ទាន់ជារៀងរាល់ថ្ងៃ។ ខណៈដែលមេដឹកនាំពិភពលោក អ្នកតស៊ូមតិ ក្រុមអ្នកធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន និងបុគ្គលផ្សេងៗទៀត ជួបប្រជុំនៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្គោនៅសប្តាហ៍នេះ យើងចង់ឃើញមានការចាត់វិធានការយ៉ាងមុះមុត និងការប្តេជ្ញាចិត្តនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅទប់ស្កាត់ការឡើងកម្ដៅភពផែនដី មិនឲ្យលើសពី ១,៥អង្សាសេ។ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook ក៏នឹងដើរតួនាទីរបស់ខ្លួនផងដែរ។ ក្នុងនាមជាក្រុមហ៊ុនលំដាប់ពិភពលោកមួយដែលភ្ជាប់ទំនាក់ទំនងមនុស្សជាង ៣ពាន់លាននាក់ជារៀងរាល់ខែ យើងមានឱកាស និងមានការទទួលខុសត្រូវលើការធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដមួយ។ ការងារនេះចាប់ផ្តើមពីយើងផ្ទាល់មុនគេ។ ដោយចាប់ផ្តើមកាលពីឆ្នាំមុន យើងសម្រេចបានការបញ្ចេញឧស្ម័នកាបូនសូន្យសម្រាប់ប្រតិបត្តិការពិភពលោករបស់យើង ហើយយើងបានប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ យើងបានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់យើងបាន ៩៤% គិតចាប់ពីឆ្នាំ២០១៧ មក យើងបានវិនិយោគគ្រប់គ្រាន់ទៅលើថាមពលពីកម្លាំងខ្យល់
November 3, 2021 - PR
ពិតជាលឿនមែន វីងម៉ល (WingMall) ពេលនេះ បានពង្រីកខ្លួនទៅដល់ខេត្តបាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ហើយអតិថិជននៅទីនោះអាច ធ្វើការកុម្ម៉ង់ទិញ អាហារ ផ្លែឈើ គ្រឿងទេស និងសម្ភារៈជាច្រើនតាម កម្មវិធីស្មាតហ្វូនវីង(Wing app) ជាមួយការផ្តល់ជូនប្រូម៉ូកូដដ៏ច្រើនសន្ធឹកសន្ធាប់។ ដើម្បីអបអរសាទរពីការគាំទ្រដ៏ខ្លាំងខ្លាពីសំណាក់អតិថិជន វីងម៉លនឹងផ្តល់ជូន ប្រូម៉ូកូដ ២.៥ ដុល្លារអាមេរិច សម្រាប់ការកុម្ម៉ង់ទិញ ៣ ដង ដោយប្រើប្រាស់ ប្រូម៉ូកូដ ‘HELLOBTB’ សម្រាប់ខេត្តបាត់ដំបង ‘HELLOKPC’ សម្រាប់ខេត្តកំពង់ចាម, និង ‘HELLOSHV’ សម្រាប់ខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតនោះ
November 3, 2021 - PR
ខេត្តសៀមរាបរំពឹងថានឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។ ព្រឹត្តិការណ៍នេះនឺងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ដែលមានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២១-២០២២។
November 2, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ថាស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip3 5G ស្អាត កាលីប អស្ចារ្យកប់ទៅហើយ…រួចកម្មវិធីប្រូម៉ូសិនថែមជូនលើកនេះម្តាយហ្អើយ…រឹតតែអស្ចារ្យកប់ទៀត…! និយាយទៅឡូយកប់ៗតែម្តងទៅណា៎…! ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះក៏ដូចជារដូវកាលចុងឆ្នាំ…ក្រុមហ៊ុន សាមសុង លេងដាក់កម្មវិធីប្រូម៉ូសិនថែមជូនអតិថិជនទូទាំងប្រទេសម៉ាពេញចិត្តស្តូកតែម្តង! រាល់ការជាវ Galaxy Z Flip3 5G ចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021
November 2, 2021 - PR
ក្រុមអ្នកចូលរួមនៃកម្មវិធីសមាគមយុវជនអាស៊ាន (AYF) បានរៀបចំកិច្ចពិភាក្សាជាមួយមេដឹកនាំដែលមានទស្សនៈវិស័យ ក៏ដូចជាធ្វើទស្សនកិច្ចសហគ្រាសនវានុវត្ដន៍ និងអង្គការនានានៅសិង្ហបុរីមុនពេលគូសបញ្ជាក់ពីតួនាទីដែលពួកគេអាចធ្វើការអភិវឌ្ឍតំបន់ សិង្ហបុរី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ – អ្នកដឹកនាំយុវជនអាស៊ានជាង ៣០នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៧ រហូតដល់ថ្ងៃទី ៣០ ខែតុលា សម្រាប់កម្មវិធីសមាគមយុវជនអាស៊ាន ដែលរៀបចំឡើងដោយអង្គការfមូលនិធិអន្ដរជាតិសិង្ហបុរី (SIF) និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី (NYC) Singapore។ ក្រុមយុវជនចែករំលែកទស្សនៈជាមួយអគ្គលេខាធិការរងអាស៊ាន ឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ស្ដីពីតួនាទីដែលយុវជនអាចធ្វើបានដើម្បីជួយអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់និរន្ដរភាព។ ភ្ជាប់ជាមួយប្រធានបទ «កសាងអនាគតប្រកបដោយនិរន្ដរភាពរួមគ្នា» របស់សមាគមយុវជនអាស៊ាន (AYF)
November 2, 2021 - PR Beer
រាជធានីភ្នំពេញ ៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មី របស់ខ្លួនហើយ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុង កម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយសពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងជាទូតសុច្ឆន្ទៈ លោក ខេមរៈ សិរីមន្ត និង តារាបណ្តាញសង្គមជាច្រើនរូបផ្សេងទៀត។ រូបរាងដ៏ស្រស់ស្អាតនេះ ត្រូវបានរំលេចដោយរលកពណ៌ខៀវ នៅលើផ្ទៃកំប៉ុងពណ៌ក្រហមលាយទឹកប្រាក់ដ៏ភ្លឺចែងចាំង ដែលធ្វើឲ្យរូបសញ្ញា យុទ្ធថ្កាកាន់តែលេចធ្លោ ព្រមទាំងបង្ហាញពីភាពស្រាលស្រទន់នៃរសជាតិ គុណភាពខ្ពស់ នៃស្រាបៀរ អាន់ឆ័រ។ ជាមួយនឹងវិសាលភាពនៃប្រវត្តិនៃការកកើតរបស់ខ្លួនតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ស្រាបៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរ ដែលប្រជាជនកម្ពុជា និយមពិសារអស់រយៈពេលជាង
November 2, 2021 - PR
បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជាងមួយឆ្នាំមក ទាំងកម្ពុជា និងថៃ នៅទីបំផុតបានស្វាគមន៍ការហោះហើរឡើងវិញ និងបើកប្រទេសរបស់ពួកគេឡើងវិញ។ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ ប្រទេសថៃបានប្រកាសជាផ្លូវការថា ភ្ញៀវទេសចរកម្ពុជាដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសថៃដោយមានការលើកលែងពីកាតព្វកិច្ចចត្តាឡីស័ក។ គោលការណ៍នេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ។ ទីបំផុតយើងបានឮដំណឹងដ៏រំភើបមួយបន្ទាប់ពីការរង់ចាំជាយូរមកហើយ! ខានធ្វើដំណើរទៅប្រទេសថៃយូរហើយមែនទេ? នឹកទីក្រុងបាងកកទេ? ទីក្រុងដ៏អ៊ូអរដែលសម្បូរដោយអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទ។ តើអ្នកនៅចាំរូបថតដំបូងដែលអ្នកបានថតនៅ Siam Square ទេ? តើអ្នកនឹកអាកាសធាតុត្រជាក់នៃទីក្រុងឈៀងម៉ៃ ខ្យល់អាកាសពេលព្រឹកនៅលើភ្នំ និងស្នាមជើងដែលអ្នកបានបន្សល់ទុកនៅមុខប្រាសាទបុរាណទាំងនោះដែរឬទេ? មាននឹកទូកកន្ទុយវែងពណ៌ខៀវដែលអ្នកជិះនៅកោះសាមុយ និងផ្សោតពណ៌ផ្កាឈូកនៅខាន់ណាមទេ?
November 2, 2021









