Liny Chan
  • សង្គម

    អ្វីដែលរឹតតែធ្វើឲ្យមហាជនកោតសរសើរទៀតនោះ អ្នកឧកញ៉ា កាលពីថ្ងៃទី៦ ខែកញ្ញានេះ បានចុះចាត់ចែងដឹកនាំដោយផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្ត មានដូចជា កំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះ គឺដើម្បីជៀសវាង ផ្លែមៀនខូចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករ ខេត្តប៉ៃលិន និង បាត់ដំបង ដែលកំពុងទុំ សស្រាក់សស្រាំប្រមូលផលនោះ។ អ្នកឧកញ៉ាមានប្រសាសន៍ថា “ខ្ញុំបាទសូមអរគុណ ទៅដល់សប្បុរសជនទាំងអស់ដែលបានជួយទិញផ្លែមៀនរបស់កសិករដែលកំពុងតែជួបវិបត្តិដោយសារកូវីដ-១៩ នេះបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិយើង”។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕ ដោយ៖ ឧកញ៉ា

    September 8, 2021
  • សង្គម

    នៅម៉ោងប្រមាណ ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។ បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ ខេត្ត ព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ 1900រៀល ទីតាំង ផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ”។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ឡេង

    September 7, 2021
  • សង្គម

    តាមការព្យាករណ៍ នៅម៉ោងប្រមាណ ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។ បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ ខេត្ត ព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ 1900រៀល ទីតាំង ផ្សារភូរិ ក្បែរវិមានឯករាជ្យ”។ យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន

    September 7, 2021
  • PR

    ស្ថានភាពកូវីដមិនថានៅប្រទេសជិតខាង ឬប្រទេសកម្ពុជានៅតែពុំទាន់ធូរស្បើយ100ភាគរយនៅឡើយនោះទេ ស្មារតីខ្មែរជួយខ្មែរនឹងការជួយសហគមន៍របស់ WOWNOW នៅតែបន្ដ នារសៀលថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក XIE SHAOFAND តំណាងក្រុមហ៊ុន យូឡាយហ្វ៍ ខេអេច ស៊ូភើ អាប់ ឯ.ក (WOWNOW ប្រចាំខេត្តព្រះសីហនុ)

    September 7, 2021
  • សិល្បៈ

    ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។ ការចុះប្រមូលទិញរបស់អ្នកឧកញ៉ា និងរួមជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់កំពុងដង្ហៅរកឈ្មួញចុះមកទិញកសិផលរបស់គាត់ដូចសព្វមួយដង។ ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់

    September 7, 2021
  • សង្គម

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តដោយដាក់លក់ជូនបងប្អូនត្រឹមតែ១៩០០រៀល។ ខេត្តមហាសេដ្ឋីល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូច ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខួចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែរមៀន របស់បងប្អូនប្រជាកសិករ ប៉ៃលិន និងបាត់ដំបង ដែលកំពុងទុំនោះ។ សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ាដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា

    September 6, 2021
  • PR

    ម៉ូតូនេះនឹងមកដល់ទីផ្សារអន្តរជាតិឆាប់ៗនេះផងដែរ ● Royal Enfield បានបើកបង្ហាញម៉ូឌែលស៊េរីថ្មី Classic 350 ដែលមានលក្ខណៈទំនើប មិនចេះហួសសម័យ និងរចនាបថបែបអតីតកាលជាមួយនឹងការគាំទ្រម៉ូតូទំនើបនៅឥណ្ឌា ●អ្វីគ្រប់យ៉ាងល្អ និងកាន់តែអស្ចារ្យ | បទពិសោធន៍ជិះម៉ូតូ ដែលមានភាពស្រស់ស្រាយ រលូន | ផ្អែកលើម៉ាស៊ីនស៊េរី J ស៊េរីទំនើបជាមួយនឹងតួស៊េរីថ្មី ●ណែនាំនៅក្នុងប្រភេទពិសេសៗចំនួនប្រាំដែលមាន ១១ ពណ៌ | ចាប់ផ្តើមពី INR 1,84,374 (អតីតអគារតាំងបង្ហាញនៅឯទីក្រុង Chennai) Royal Enfield គឺជានិមិត្តរូបនៃភាពធន់ ភាពជាប់បានយូរ គង់វង្សយូរអង្វែង

    September 6, 2021
  • PR

    ស្ថានភាពកូវីដមិនថានៅប្រទេសជិតខាង ឬប្រទេសកម្ពុជានៅតែពុំទាន់ធូរស្បើយ100ភាគរយនៅឡើយនោះទេ ស្មារតីខ្មែរជួយខ្មែរនឹងការជួយសហគមន៍របស់ WOWNOW នៅតែបន្ដ កាលពីរសៀលថ្ងៃ ទី 03 ខែ កញ្ញា ឆ្នាំ 2021 ក្រុមហ៊ុន WOWNOW បានចុះទៅដល់រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណអភិបាលខេត្តសៀមរាបតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមទៀ សីហា អភិបាលខេត្តសៀមរាប ដើម្បីប្រគល់ជូនដូចជា មីចំនួន50កេស ទឹកសុទ្ធ50កេស ត្រីខ50យួរ ប្រេងឆា 50ដប អង្ករ 500គីឡូ ម៉ាស 5000ម៉ាស អាល់កុល 30លីត្រ 2កាន

    September 6, 2021
  • PR

    (ភ្នំពេញ) ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១៖ មួយរយៈនេះក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A ច្រើនម៉ូឌែលណាស់…ហើយម៉ូឌែលនីមួយៗសុទ្ធតែមានសមត្ថភាពមិនធម្មតាផ្សេងៗគ្នាដែលអាចឆក់យកបេះដូងអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តទិញប្រើដោយភាពជឿជាក់តែម្តង…! ម្តងនេះក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញទូរស័ព្ទស៊េរី A ថ្មីលំដាប់ថវិកា ឆ្នាំ 2021 មួយទៀតហើយដែលមានសមត្ថភាពដូចជា អេក្រង់ធំ ល្បឿនដំណើរការលឿន ថាមពលថ្មខ្លាំង និងតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿផងដែរ…! Samsung Galaxy A03s ដែលទើបតែចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាពេលនេះគឺត្រូវបានផលិតមកជាមួយនឹងលក្ខណៈពិសេស និងចំណុចលេចធ្លោជាច្រើនដូចជា៖ – អេក្រង់៖ 6.5” HD+ Infinity-V

    September 6, 2021
  • Nissan Auto Tech

    សួស្តីអតិថិជននីសាន់ ជាទីគោរព! យើងខ្ញុំមានកិត្តិយសសូមប្រកាសជូនអតិថិជនទាំងអស់អោយបានជ្រាបថាយានដ្ឋានជួសជុល និងថែទាំរថយន្តសាខាខណ្ឌសែនសុខបានចាប់ផ្ដើមបើកដំណើរការព្រមជាមួយ និងការផ្ដល់ជូននូវប្រូម៉ូសិនទៅលើសេវាប្តូរប្រេងម៉ាស៊ីន និងតម្រងប្រេងសម្រាប់រថយន្តនីសាន់ Navara & Terra. យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់សេវាកម្មដ៏ល្អឥតខ្ចោះជូនលោកអ្នកដូចខាងក្រោម: 1.សេវាប្តូរប្រេងម៉ាស៊ីនតាមការកំណត់ 2.ជួសជុលម៉ាស៊ីនរថយន្ត 3.ជួសជុលប្រអប់លេខ 4.ជួសជុលគ្រឿងក្រោមរថយន្ត 5.ជួសជុលម៉ាស៊ីនត្រជាក់ 6.ប្តូរសំបកកង់រថយន្ត 7.ថ្លឹងកង់រថយន្ត 8.សង់ត្រេម៉ែត្រចង្កូតរថយន្ត 9.ជួសជុលប្រព័ន្ធភ្លើងម៉ាស៊ីនរថយន្ត 10.ជួសជុលប្រព័ន្ធភ្លើងរថយន្តទូទៅ 11. វិភាគប្រព័ន្ធភ្លើងរថយន្តដោយប្រព័ន្ធកុំព្យូទ័រ សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួបដើម្បីទទួលសេវាកម្មសូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 900 276 / 011 666 076 ឬអញ្ជើញមកទីតាំងយើងខ្ញុំផ្ទាល់នៅ: អគារ 857

    September 5, 2021