- Liny Chan
- PR
ទឹកសណ្ដែកគឺជាភេសជ្ជៈមួយប្រភេទដែលបងប្អូនប្រជាជនយើងតែងនិយមធ្វើដើម្បីទទួលទាននៅតាមផ្ទះ ហើយបងប្អូនខ្លះទៀតក៏ធ្វើច្រើនជាលក្ខណអាជីវកម្មលក់ដូដើម្បីជាមុខរបរចិញ្ចឹមជីវិត។ មានខ្លះបានដឹងអំពីអត្ថប្រយោជន៍នៅក្នុងទឹកសណ្ដែក តែក៏មានអ្នកខ្លះនៅមិនទាន់បានដឹងផង។ តើនៅក្នុងទឹកសណ្ដែកមានអត្ថប្រយោជន៍អ្វីខ្លះជំនួយដល់សុខភាពយើង? តាមការសិក្សាជាច្រើនបានបង្ហាញដូចៗគ្នាថានៅក្នុងទឹកសណ្ដែកពិតជាមានអត្ថប្រយោជន៍ជាច្រើនប្រសិនបើផលិតផលទឹកសណ្ដែកជ្រើសយកតែគ្រាប់សណ្តែកល្អលេខ១ និងមានគុណភាពខ្ពស់ គ្រាប់សណ្តែកមានផ្ទុកជាតិប្រេង ប្រមាណដល់ទៅ ២០% និង ប្រូតេអ៊ីន ៤០% ។ ទឹកសណ្តែកមានសកម្មភាពប្រឆាំងនឹងកូឡេស្តេរ៉ូល នៅក្នុងផលិតផលសណ្តែកទឹកដែលផលិតពីសណ្ដែកល្អលេខ១ មានផ្ទុកប្រូតេអ៊ីនខ្ពស់ ហើយជាប្រូតេអ៊ីន ដែលមានគុណភាពផ្នែកអាហារូបត្ថម្ភស្រដៀងនឹងប្រូតេអ៊ីនរបស់សាច់សត្វ តែសារធាតុលីពីលីត ភាគច្រើនមានទម្រង់ជាខ្លាញ់មិនឆ្អែត។ មានន័យថា ទឹកសណ្តែក អាចផ្តល់ប្រូតេអ៊ីនបានល្អការទទួលទានសាច់និងជាជម្រើសដ៏ប្រពៃសម្រាប់អ្នកប្រកាន់យករបបអាហារបួស (មិនទទួលទានសាច់សត្វ) សម្រាប់បំពេញសេចក្តីត្រូវការផ្នែកប្រូតេអ៊ីនរបស់សរីរាង្គកាយ។ ប្រូតេអ៊ីនដ៏ល្អរបស់សណ្តែកសៀង ជាគុណប្រយោជន៍ពិសេសធ្វើឱ្យអ្នកទទួលទាន គ្មានគ្រោះប្រឈមនឹងរោគខ្លាញ់ក្នុងឈាម កូឡេស្តេរ៉ូល ធ្វើឲ្យចង្វាក់បេះដូចដើរបានល្អ។ ទឹកសណ្ដែកជារបបអាហារប្រឆាំងនឹងការឈឺចាប់រ៉ាំរ៉ៃ អ្នកមានជំងឺឈឺចាប់រ៉ាំរ៉ៃ សូមទទួលទានអាហារធ្វើពីសណ្តែកសៀងឲ្យបានទៀងទាត់ព្រោះវាអាចជួយដល់អ្នកជំងឺបានច្រើន!
July 30, 2021 - PR
កំពង់ឆ្នាំង៖ ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។” អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ អ្នកនាងបាននិយាយថា “ខ្ញុំនិងប្តីរបស់ខ្ញុំបានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្នរស់នៅភ្នំពេញដើម្បីបើកកន្លែងលក់ចាប់ហួយ ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា “ខ្ញុំនិងប្តីខ្ញុំចូលចិត្តពិសា គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឱ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង។” អ្នកនាងបន្ថែមទៀតថា “នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ 19
July 29, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយ…កុំនៅឡើយបង្អង់យូរ…ប្រយ័ត្នប្រូម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំងអស់នឹងទទួលបាន ឆត្រ + អាវយឺត (មានតម្លៃស្មើនឹង 30$) ដ៏ស្រស់ស្អាតភ្លាមៗ ចាប់ពីថៃ្ងនេះរហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2021 នេះដោយគ្រាន់តែទិញស្មាតហ្វូន A32 5G, A32, A22 5G, A22, A12, A02s ឬ A02 មួយណាក៏បាននៅតាមបណ្តាហាង ឬដេប៉ូចែកចាយ ផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា…!
July 28, 2021 - PR
បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើនដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរសដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនសម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ គាត់ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដែលបានផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញឧបករណ៍ធ្វើតេស្តិ៍ពិនិត្យរកមើលជំងឺកូវីដ ១៩ផងដែរ។ នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard ក្រុមហ៊ុនសេវាអ៊ីនធើណែត Ezecom សណ្ឋាគារ Cambodiana ធនាគារ វីង (ខេមបូឌា) ម.ក ស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រុមហ៊ុនធានារ៉ាប់រង
July 27, 2021 - PR
ដូចលោកអ្នកបានដឹងហើយថា ខេត្ត ព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តជាប់សមុទ្រមួយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងមានការចំរើនខ្លាំង។ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្មតូច ធំ ក៏ដូចជាតាមតំបន់ទេសចរណ៍នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។ ដោយសារតែសក្ដានុពលបែបនេះហើយបានឆកយកបេះដូងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិចាប់អារម្មណ៍ទៅរកស៊ីនៅទឹកដីខេត្តមួយនេះ ជាស្ដែងអ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល គឺលោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ វិនិយោគលើគម្រោងដីឡូត៍មួយកន្លែង ដោយត្រៀមដាក់លក់ជូនអតិថិជនត្រឹមតែ1950ដុល្លារក្នុង១ឡូតិ៍ ប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រារូបនេះ បានប្រកាសលើផេកផ្លូវការរបស់លោកបែបនេះថា « គម្រោងដីឡូតិ៍ បើកលក់ថ្ងែទី31
July 27, 2021 - PR
កំពូលតារាសម្តែងប្រុសវ័យក្មេង ដែលកំពុងតែធ្វើឲ្យ ហ្វេនៗលង់ចិត្តនឹងស្នាមញញឹម ក៏ដូចជារូបរាងដ៏ស្រស់សង្ហា Mark Prin ក៏នឹងមានវត្តមានជាតួឯកប្រុសក្នុងរឿងភាគថៃថ្មីមួយរឿងទៀតរបស់ស្ថានីយទូរទស្សន៍ភីអិនអិន នាចុងកក្តដា ឆ្នាំ ២០២១នេះ។ នោះគឺ រឿង បងជាព្រអាទិត្យអូន ដែលបានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនមកទស្សនាជាមួយនឹងសាច់រឿង ស្នេហាមនោសញ្ចេតនា ទាំងកំប្លែង និងកម្សត់។ នៅក្នុងវត្តមានជាតួឯកប្រុសក្នុងរឿងភាគថៃថ្មីនេះដែឬ Mark Prin ត្រូវបានចាប់ដៃគូសម្តែងជាមួយតារាស្រីដ៏ស្រស់ស្អាត សិចសុី គួរឲ្យទាក់ទាញ គឺកញ្ញា Kao Supassara Thanachart ។ ជាមួយនឹងសាច់រឿង ដ៏ល្អមើលមួយនេះ មិនត្រឹមតែបង្កប់ដោយអត្ថន័យរសជាតិពីជីវិតនោះទេ ក្នុងនោះថែមទាំងធ្វើឲ្យទស្សនិកជនហាក់ដូចជាទទួលបាននូវអារម្មណ៍ស្រស់ថ្លា រំភើប ជាមួយនឹងមន្តស្នេហ៍ទឹកមុខដ៏ស្រស់សង្ហាពីតារាប្រុសតួឯកម្នាក់នេះ។
July 26, 2021 - បច្ចេកវិទ្យា
កាលថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO បានចាប់ផ្តើមបញ្ចេញរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួនរបស់ស្មាតហ្វូន Reno Series នោះគឺម៉ូដែល OPPO Reno6 Z 5G ដែលឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ទោះបីជាមិនទាន់ដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្តី។ ដោយឡែកកាលពីព្រឹកនាថ្ងៃទី26 កក្កដា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធី «OPPO Reno6 Z 5G Media Experience» ប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square
July 26, 2021 - PR
បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមាន៖ រថយន្ត ខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត SUV រថយន្ត អាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick Up។ សម្រាប់កំណើននៃតម្រូវការម៉ូឌែលរថយន្ត Pick Up នោះគឺដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវ ហើយថែមទាំងអាចដឹក និងអូសសណ្តោងទំនិញធ្ងន់ៗបានផងដែរ ពោលគឺអាចប្រើប្រាស់ជាលក្ខណៈគ្រួសារ និងប្រើប្រាស់សម្រាប់គ្រប់ប្រភេទអាជីវកម្មតែម្តង។ មានបងប្អូនជាច្រើនបានធ្លាប់ស្គាល់រួចមកហើយថារថយន្ត Ford Ranger XLT គឺជារថយន្តដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជា ដែលរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា សមត្ថភាពដឹកទំនិញធ្ងន់ៗ និងអូសសណ្តោងប្រហាក់ប្រហែលទៅនឹងរថយន្ត Ford
July 24, 2021 - PR
តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ប៉ុន្តែ នៅតែមានតម្លៃសមរម្យបើ ធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់។ ទាំងនេះធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ ការវិនិយោគ ជាពិសេសនៅរាជធានីភ្នំពេញ។ កម្ពុជាតែងតែត្រូវបានលើកយកមកពិភាក្សាក្នុងចំណោម អ្នកវិនិយោគលើវិស័យអចលនទ្រព្យដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីរបស់ពួកគេ។ មិនថានៅក្នុងពេលជួបប្រទះនូវ ផលវិបាកពីជម្ងឺឆ្លងនៅក្នុងឆ្នាំ 2020 ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិននៅទ្រឹងនោះទេ។ ភ្នំពេញដែលជារាជធានី និងជាទីក្រុងធំបំផុតនៃព្រះរាជាណាចក្រកម្ពុជានេះ ក៏មានភាពល្បីល្បាញ សម្រាប់ការវិនិយោគវិស័យអចលនទ្រព្យផងដែរជាមួយនឹងអត្រានៃការវិនិយោគផ្ទាល់ពី បរទេសមានការ កើនឡើងជាគំហុគរហូតដល់ទៅជាង 100% នៅក្នុងទស្សវត្សន៍ចុងក្រោយនេះ។ ការវិនិយោគលើអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានស្គាល់ និងអនុវត្តជាទូទៅមានដូចជា ដី ខុនដូ និងគេហដ្ឋាន ជាមួយនឹងអត្រា នៃផលចំណេញពីការជួលប្រចាំឆ្នាំមានប្រហែល 6% ទៅ 8%។ នាពេលបច្ចុប្បន្ននេះមានគម្រោងថ្មីមួយ ដែលត្រូវបានណែនាំដោយ GCC
July 24, 2021 - PR
ម៉ូដទាន់សម័យ លក្ខណៈច្នៃប្រឌិតថ្មី និងការរចនាដែលងាយស្រួលក្នុងការយកតាមខ្លួន បានធ្វើឱ្យកុំព្យូទ័រយួរដៃដែលមានគុណតម្លៃទាំងនេះក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់សិស្សនិស្សិតគ្រប់ៗគ្នា។ Exceeding Expectations ត្រូវបានរចនាឡើងលើសពីការរំពឹងទុក សម្រាប់និស្សិតដែលកំពុងស្វែងរកឡេបថបដែលអាចប្រើការបានច្រើន និងតម្លៃសមល្មមទៅនឹងលទ្ធភាពរបស់ពួកគេ ឡេបថប ASUS E410 ផ្តល់នូវគុណតម្លៃដ៏អស្ចារ្យសម្រាប់ការងារប្រចាំថ្ងៃ។ ឡេបថបម៉ូឌែលថ្មីនេះ មានរូបរាងទាក់ទាញបែបយុវវ័យ និងតូចល្មម ស៊ុមថ្មីទំងន់ស្រាល ជាមួយនឹងម៉ូតទាន់សម័យ បង្ហាញពីលក្ខណៈពិសេសគ្មានគូប្រៀបដោយការច្នៃដាក់ពាក្យ ASUS នៅលើគំរបកុំព្យូទ័រ និងពណ៌ថ្មីៗ ហើយប្លែកដែលត្រូវនឹងរបៀបរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន។ មូឌែល E410 ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកប្រើប្រាស់បញ្ចប់ការងារបានរហ័ស ជាមួយមុខងារបង្កើនបង្កើនផលិតភាព ដូចជា ASUS NumberPad ដែលប្រកបដោយភាពច្នៃប្រឌិត ងាយស្រួលសម្រាប់ការបញ្ចូលទិន្នន័យ និងត្រចៀកភ្ជាប់វែងដែលមានទំហំ 180°
July 23, 2021









