Liny Chan
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងទៅកាន់មន្ត្រីគ្រាប់ជាន់ថ្នាក់នៃសាលាខេត្តកំពត ក្នុងយុទ្ធនាការលើកទី១នៃការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីដែលបំរើការងារក្នុងសាលាខេត្តទាំងមូលដែលមានមន្ត្រីជាង ២០០នាក់ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពីទទួលបានកិច្ចចង្អុលការពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការដាក់ចេញនូវបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តកំពតបានរៀបចំយុទ្ធនាការនេះឡើងដើម្បីត្រួតពិនិត្យលើមន្ត្រីទាំងអស់មុនគេ ដើម្បីជាគម្រូដល់បណ្តាមន្ទីរ-អង្គភាពនានាក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តបានលើកបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពមន្ត្រីកុំឱ្យមានការពាក់ព័ន្ធជាមួយគ្រឿងញៀន

    March 6, 2024
  • ព័ត៌មានជាតិ

    ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនព័ត៌មានថា ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ មានពលករខ្មែរចំនួន ២៥នាក់ ក្នុងនោះមានពលករខ្មែររងរបួសធ្ងន់ចំនួន ២នាក់ និងស្រាលចំនួន២៣ នាក់ ខណៈស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត ស្រះកែវក៏បានបញ្ជាក់ថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួល បន្ទុកទាំងអស់។ នៅក្នុងសេចក្ដីជូនព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជូនព័ត៌មានដល់ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន មេត្តាជ្រាបថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានទទួល ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកណាឌី ខេត្តប្រាជីនបុរី ថា

    March 6, 2024
  • បច្ចេកវិទ្យា

    អាមេរិក៖ គ្រប់បណ្តាញសង្គមទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន​ Meta ដូចជា Facebook, Instagram និង WhatsApp បានជួបប្រទះនូវបញ្ហាគាំង និង Error កាលពីយប់ថ្ងៃអង្គារ ទី៥​​ ខែមីនាម្សិលមិញនេះ ខណៈបញ្ហានេះមិនត្រឹមតែបានកើតឡើងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែវាក៏បានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោកផងដែរ។ បញ្ហាខាងលើនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមរាប់លាននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការព្រួយបារម្ភថា គណនីបណ្តាញសង្គមរបស់ពួកគេទំនងជាត្រូវបានក្រុម Hacker លួចយកទៅគ្រប់គ្រងហើយ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Hindustan Times នៅក្នុងថ្ងៃពុធ ទី៦ ខែមីនានេះបានបញ្ជាក់ថា បញ្ហាគាំងបណ្តាញសង្គមខាងលើនេះបានកើតឡើងដោយសារតែបញ្ហាបច្ចេកទេសរបស់ក្រុមហ៊ុន ហើយបញ្ហាបានកើតឡើងនៅក្នុងរយៈពេលប្រមាណជា ២ម៉ោង។ បើទោះជាបញ្ហាបានកើតឡើងនៅក្នុងរយៈពេលខ្លីក៏ពិតមែន តែវាបានធ្វើឲ្យក្រុមហ៊ុន Meta ត្រូវខាតបង់អស់ប្រាក់អស់យ៉ាងច្រើន ពោលគឺភាគហ៊ុនរបស់ក្រុមហ៊ុន Meta

    March 6, 2024
  • PR

    កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស បានចាក់ផ្សាយរដូវកាលទី២ជាផ្លូវការហើយកាលពីរាត្រីថ្ងៃសៅរ៍នេះ។   គណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប បានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជនដែលសុទ្ធតែល្អ សំឡេងពីរោះប្លែកៗជាច្រើននាក់។   ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ដំបូងនេះ មានបេក្ខនារីដ៏លេចធ្លោម្នាក់មកពីខេត្តត្បូងឃ្មុំ បានមកអង្រួនចិត្តគណៈកម្មការទាំង4ឲ្យសរសើរមិនដាច់ពីមាត់។ ក្នុងអាយុ26ឆ្នាំ បេក្ខនារី ចិន ស្រីនាង បានបង្ហើរសំឡេងច្រៀងបទបែបមនោសញ្ចេតនាយ៉ាងលន្លង់លន្លោច ស្រោចចិត្តគណៈកម្មការឲ្យញញឹមបិទមាត់មិនជិត ស្ញើចសរសើរពីភាពច្បាស់លាស់លើបទចម្រៀងនិងសមត្ថភាពដូចតារាចម្រៀងអាជីបមករាប់ឆ្នាំ។   មិនត្រឹមប៉ុណ្ណោះទេ បេក្ខនារី ចិនស្រីនាង ក៏បានថែមបញ្ចេញសំនៀងច្រៀងជាសំឡេងបែបរដឺនតាមសំណូមពរពីគណៈកម្មការថែមទៀតផង ដែលរឹតតែធ្វើឲ្យសំឡេងទះដៃនិងការសរសើរចំពោះបេក្ខនារីម្នាក់នេះកាន់តែខ្លាំង។  

    March 6, 2024
  • PR

    ថ្មីៗក្តៅៗមុននេះ រឿងភាគបែបទេពមច្ឆាដ៏គួរឲ្យទាក់ទាញបានប្រកាសជាផ្លូវការ ក្រោមការផលិតរបស់ទូរទស្សន៍ដ៏ពេញនិយមឈានមុខគេក្នុងប្រទេស ហង្សមាស HDTV ។   «មេឆា» គឺជាចំណងជើងសម្រាប់ភាពយន្តភាគមួយដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ ដែលក្រោយការបង្ហោះ Poster ផ្លូវការភ្លាមៗ សង្កេតជើញថាមានការបញ្ចេញមតិសរសើរនិងត្រៀមរង់ចាំទស្សនាយ៉ាងព្រោងព្រាតតែម្តង។ ជាក់ស្តែងសូម្បីតួឯកស្រីផ្ទាល់ កញ្ញា មាន សូនីតា ក៏បាន Share ចែករំលែកពីអារម្មណ៍ដ៏រំភើបក្រោយបានឃើញរឿងភាគដែលខ្លួនបានសម្តែងមួយនេះប្រកាសចេញផ្សាយឆាប់ៗនេះផងដែរ។   សម្រាប់រឿង «មេឆា» អាចទំនងជារឿងភាគទិញសិទ្ធផលិតពីកូរ៉េ បើតាមមើលនូវក្រេឌីតលើ Poster ហើយជាពិសេសគឺបានដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏មានបទពិសោធន៍និងស្នាដៃល្អជាច្រើនក្រាស់ក្រែល លោក ខាំ ភូរិ ។   គួបញ្ជាក់ផងដែរថា រឿង

    March 5, 2024
  • PR

    ធ្លាប់តែឃើញគេបង្កើតផ្ទាំងរូបភាព ឬ Poster ស្អាតៗតាមកុំព្យូទ័រមែនអត់?ឥឡូវនេះកាន់តែងាយស្រួល និងរហ័សដោយគ្រាន់តែប្រើនូវមុខងារ Smart Image Matting និង File Dock លើស្មាតហ្វូនជំនាន់ថ្មី OPPO Reno11 Series 5G ដោយគ្រាន់តែធ្វើតាមប៉ុន្មានជំហានដូចខាងក្រោមនេះ ៖ ជំហានទី1: លោកអ្នកអាចថតរូបតាមប្លង់ដែលអ្នកចូលចិត្ត ឬតាមស្ទាយ៍ដែលអ្នកចង់បាន នៅលើកាមេរ៉ា OPPO Reno11 Series 5G ។ ហើយយើងសុំណែនាំលោកអ្នកជ្រើសរើសយកការថតកម្រិត 2X លើកាមេរ៉ា Telephoto Portrait ព្រោះដើម្បីឲ្យបានរូបភាពច្បាស់ស្អាត ហើយអត់មានផ្ទៃខាងក្រោយរញ៉េរញ៉ៃ

    March 5, 2024
  • PR

    បន្ទាប់ពីផ្ទុះការគាំទ្រលើបណ្ដាញសង្គមកាន់តែខ្លាំងពីសំណាក់ហ្វេនៗដែលស្រលាញ់ចូលចិត្ត និងគាំទ្រ លោក ថមមី ហៅនាង ខ្មើត និងអ្នកនាង សួស វីសា កាលពីថ្ងៃទី០៤ ខែមីនា ថ្មីៗនេះ ទទួលបានការងារ និងមុខតំណាងថ្មី ជិះយន្តហោះទៅចុះ MoU ក្លាយជាទូតសុច្ឆន្ទៈ (BA) ឱ្យផលិតផល Super Jelly Fiber Strip របស់ក្រុមហ៊ុន HSO នៅទីតាំងរោងចក្រដ៏ធំ កណ្តាលទីក្រុងបាងកកតែម្ដង។ លោក ថមមី ហៅនាង ខ្មើត បានបញ្ជាក់ថា៖ “យើងខ្ញ៉ំទាំង២នាក់ នឹងមានអ្វីថ្មីៗ

    March 5, 2024
  • PR

    ឥឡូវនេះ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់នឹងទទួលបានរង្វាន់ជា Wingcoin ភ្លាមៗរាល់ពេលធ្វើប្រតិបត្តិការ ដែលជួយទៅដល់អតិថិជនសន្សំបានកាន់តែច្រើន ហើយអាចទិញទំនិញបានច្រើនជាងមុនថែមទៀតផង។ ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការផលិតផលដ៏មានភាពទាក់ទាញថ្មីមួយនៅក្នុងទីផ្សារនោះគឺ Wingcoin ដែលជាកម្មវិធីផ្តល់រង្វាន់ដំបូងគេដំណើរការដោយបច្ចេកវិទ្យាប្លុកឆេន ដើម្បី ជួយសម្រួលការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃទៅដល់អ្នកប្រើប្រាស់ក្នុងការចំណាយ ដោយទទួលបានមកវិញនូវការសន្សំបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ Wingcoin ផ្តល់ជូនអ្នកប្រើប្រាស់ទទួលបាននូវពិន្ទុរង្វាន់ដ៏ច្រើន រាល់ពេលដែលធ្វើប្រតិបត្តិការតាម អេប Wing Bank។ ប្រតិបត្តិការហិរញ្ញវត្ថុទាំងនោះមានដូចជាការវេលុយទៅមិត្តភក្កិ សមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់ តាមរយៈការប្រើប្រាស់គណនីធនាគារ វីង ដូចគ្នា, ការបញ្ចូលលុយតាមទូរសព្ទសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត, ក៏ដូចជាការប្រើមុខងារ KHQR

    March 5, 2024
  • PR

    ភ្នំពេញ៖ GAZBERG ស្រលាញ់គុនខ្មែរ GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ត្រៀមចេញមួយឈុតធំទៀតហើយនៅលើទឹកដីនៃខេត្តតាកែវនាពេលឆាប់ៗនេះ។ រយះពេលប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថាមានការបង្ហោះនៅក្នុងបណ្តា Page ធំៗនិងល្បីៗជាច្រើនរបស់ Admin ប្រដាល់អំពី ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏កក្រើកនាពាក់កណ្តាលខែមីនានេះ នោះគឺកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ ( រាជសីហ៍ WORRIOR LIONS KUN KHMER) ដែលរៀបចំដោយ GANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន FULL HD TV ដែលប្រមូលផ្ដុំដោយកំពូលអ្នកលេងគុនខ្មែរជាច្រើនដូចជាកីឡាករ រាជសីហ៍គុនខ្មែរ ធឿន ធារ៉ា ត្រូវប៉ះប្រហារតតាំងជាមួយរាជសីហ៍កំណាចឆ្លងដែនទាំង៣ មកពីប្រទេសផ្សេងគ្នា។

    March 4, 2024
  • បច្ចេកវិទ្យា

    រយៈពេលមួយសប្តាហ៍ហើយបន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការ OPPO Reno11 Series 5G និងបានបើកឲ្យអតិថិជន Preorder ពីបណ្តាហាងលក់ទូរស័ព្ទដៃដែលជាដៃគូសហការរបស់ OPPO។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូងរបស់ OPPO Reno11 Series 5G វិញម្តង តើមានអ្វីពិសេសខ្លះទើបនាំគ្នាសម្រុកទៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall I ច្រើនម្ល៉េះ? ដើម្បីអបអរថ្ងៃលក់ដំបូង (First Sale) នៃស្មាតហ្វូន Reno11 Series 5G តារាតំណាងក្រុមហ៊ុន

    March 4, 2024