ឧទ្យាននៅជប៉ុនបើកទ្វារឲ្យមហាជនចូលជិះទោងលេងវិញ តែហាមមិនឲ្យស្រែកខ្លាំងៗឡើយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (មានវីដេអូ)
- BY
- autoadmin
- July 15, 2020
វាមិនមែនជារឿងងាយស្រួលទេដែលឱ្យជិះ Roller coaster ហើយមិនឱ្យស្រែកខ្លាំងៗនោះ! ប៉ុន្តែឧទ្យានកម្សាន្តដ៏ធំរបស់ជប៉ុនមួយនេះ ចង់ឱ្យអ្នកធ្វើដូច្នេះ។ ឧទ្យានកម្សាន្តនោះគឺ Fuji-Q Highland ដែលមានទីតាងស្ថិតនៅជើងភ្នំហ្វូជី ជិតទីក្រុងតូក្យូ ហើយឧទ្យាននេះផ្ទាល់គឺទើបតែបើកទ្វារវិញប៉ុណ្ណោះ ដោយសារតែមានការបិទទ្វារទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។

ឥឡូវនេះឧទ្យានបានបើកទ្វារវិញ ហើយខាងឧទ្យានក៏បានសំណូមពរឱ្យអ្នកមកកម្សាន្តកុំឱ្យស្រែកខ្លាំងៗ ហើយខាងឧទ្យានក៏បានបង្កើតកម្មវិធី Challenge មួយឈ្មោះថា #KeepASeriousFace ដែលតម្រូវឱ្យអ្នកកម្សាន្តមានមុខស្មើ មិនស្រែកឡូឡានៅពេលជិះ Roller coaster ហើយនៅពេលដែលមានអ្នកឈ្នះ ពួកគេនឹងអាចកម្សាន្ត FREE ក្នុងឧទ្យានពេញមួយថ្ងៃ។
កម្មវិធីនេះនឹងមានរហូតដល់ថ្ងៃទី១៧ ខែកក្កដា ហើយការពិតទៅវាគ្មានច្បាប់រឹតត្បឹតចំពោះការស្រែកនោះទេ ហើយក៏មានការពាក់ម៉ាស់ត្រឹមត្រូវផងដែរ ប៉ុន្តែកម្មវិធីកម្សាន្តនេះគឺក្នុងបំណងផ្សព្វផ្សាយការទប់ស្កាត់មិនឱ្យមានតំណក់តូចៗហោះចេញពីមាត់នៅពេលស្រែក នៅពេលដែលយើងជិះ Roller coaster ក្នុងល្បឿន ៨០ម៉ាយ/ម៉ោង ។ វាច្បាស់ណាស់ថាយើងទប់ស្រែកមិនបាននោះទេ ប៉ុន្តែប្រសិនបើអ្នកទប់បាន អ្នកនឹងបានកម្សាន្តនៅទីនោះ FREE ពេញមួយថ្ងៃ។ នៅក្នុងការផ្សព្វផ្សាយនេះផងដែរ ខាងឧទ្យានក៏បានបញ្ចេញវីដេអូ១ ដែលប្រាប់ពីរបៀបមិនស្រែកពេលជិះ Roller coaster ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






