autoadmin
  • អន្តរជាតិ

    យោងតាមរបាយការណ៍របស់សារព័ត៌មាន CNN បានឱ្យដឹងថា ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) កំពុងធ្វើការសិក្សាលើ «យុទ្ធសាស្ត្រល្បឿនលឿន» ដែលអាចកាត់បន្ថយរយៈពេលនៃការហោះហើរ ពីទីក្រុងញូវយ៉ករបស់អាមេរិក ទៅកាន់ទីក្រុងឡុងដ៍របស់អង់គ្លេស មកត្រឹមរយៈពេល ៩០ នាទីប៉ុណ្ណោះ។ បច្ចុប្បន្នយន្តហោះដឹកអ្នកដំណើរទូទៅ គឺអាចជិះក្នុងល្បឿន ៦០០ ម៉ាយ/ម៉ោង ប៉ុន្តែណាសាកំពុងស្វែងរកលទ្ធភាពនៃការរចនាយន្តហោះ supersonic ដែលអាចដំណើរការបានក្នុងចន្លោះល្បឿន ១,៥៣៥ ម៉ាយ/ម៉ោង (Mach2) ទៅដល់ ៣,០៤៥ ម៉ាយ/ម៉ោង (Mach4)។ មជ្ឈមណ្ឌលស្រាវជ្រាវ Glenn របស់អង្គការណាសា បាននិយាយថា បច្ចុប្បន្ននេះក្រុមស្រាវជ្រាវបានរកឃើញផ្លូវហោះហើរសក្ដានុពលចំនួន ៥០ សម្រាប់យន្តហោះល្បឿនលឿនជាងសំឡេង supersonic។

    August 31, 2023
  • អន្តរជាតិ

    យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសថៃ (DMS) បានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី HK.3 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសថៃ។ DMS បាននិយាយថា ករណី HK.3 ចំនួន ២ ត្រូវបានរកឃើញពីសមាជិកគ្រួសារមួយ ដែលរស់នៅទីក្រុងបាងកក ប៉ុន្តែនាយកដ្ឋានមិនអាចបញ្ជាក់ថា តើល្បឿននៃការចម្លង និងភាពធ្ងន់ធ្ងររបស់ HK.3 មានខ្ពស់ជាងវ៉ារ្យ៉ងពីមុនៗនោះទេ។ ប្រធាននាយកដ្ឋាន លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយថា វ៉ារ្យ៉ង់ថ្មីនេះបានឆ្លងលើបុរសអាយុ ៦៥ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ហើយស្ថានភាពជំងឺរបស់ពួកគេគឺស្រាលៗប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា វាលឿនពេកក្នុងការអះអាងថា វ៉ារ្យ៉ង់ទម្រង់ថ្មី

    August 31, 2023
  • អន្តរជាតិ

    ចិនបានចេញការព្រមានអំពីព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ខណៈព្យុះទីហ្វុង Saola បានបោកបក់ទៅជិតដល់ឆ្នេរសមុទ្រភាគអាគ្នេយ៍ ដោយគំរាមកំហែងដល់ទីក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀតនៅក្នុងខេត្តក្វាងទុង។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានចេញអាសន្នពណ៌ក្រហមនៅម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) ខណៈព្យុះ Saola បច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ២៩៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃខេត្តក្វាងទុង ហើយក្រោយមនឹងផ្លាស់ទីទៅភាគពាយព្យ ឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងល្បឿនប្រហែល ១០ គីឡូម៉ែត្រ/ម៉ោង ដោយចូលទៅជិតឆ្នេរក្វាងទុង បន្ទាប់មកនឹងចុះខ្សោយបន្តិចម្តងៗ។ ល្បឿន​ខ្យល់​នៅ​ម៉ោង ​៩​ព្រឹក​ មាន​ល្បឿន​ ២០៩​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ មជ្ឈមណ្ឌលបាននិយាយថា Saola នឹងចុះមកដល់កាត់តាមឆ្នេរសមុទ្រនៅចំណុចណាមួយពីខោនធី

    August 31, 2023
  • អន្តរជាតិ

    យោងតាមអ្នកអភិវឌ្ឍន៍ទូរស័ព្ទចល័ត និងបង្ហើបព័ត៌មានលេចធ្លាយលោក Alessandro Paluzzi បានឱ្យដឹងថា Instagram កំពុងធ្វើការលើថិរវេលាវីដេអូរបស់ Reels ពីរយៈពេលច្រើនបំផុត ៣នាទី កើនឡើងរហូតដល់ ១០នាទី។ ការកែប្រែនេះនឹងធ្វើឱ្យ Instagram ក្លាយជាវេទិកាចែករំលែកវីដេអូដ៏មានភាពរឹងមាំជាងមុន ដូចជា YouTube ជាដើម។ ការផ្លាស់ប្តូរនេះក៏នឹងអនុញ្ញាតឱ្យ Instagram អាចប្រកួតប្រជែងជាមួយ TikTok បានជាងមុនផងដែរ ជាមួយនឹងថិរវេលាវីដេអូ ១០នាទីនេះ។ TikTok និង Instagram ហាក់បីដូចបង្ហាញពីការប្រកួតប្រជែងគ្នាយ៉ាងបើកចំហ ជាមួយនឹងមុខងារ និងការកែប្រែប្លែកៗ។ យ៉ាងណាមិញ ស្របពេលដែល TikTok និង

    August 31, 2023
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងបានបាញ់មីស៊ីលផ្លោងចំនួន ២ កាលពីថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ អគ្គ​សេនាធិការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​មីស៊ីល​ទៅ​ទិស​ឦសាន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្យុងយ៉ាង ហើយការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កាសែត Rodong Sinmun គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ កូរ៉េខាងជើងបាននិយាយថា សមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រខ្លួន បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងទីលានអាកាសប្រតិបត្តិការរបស់កូរ៉េខាងត្បូង។ ពួកគេក៏បាននិយាយថា មីស៊ីលត្រូវបានបំផ្ទុះនៅរយៈកម្ពស់ ៤០០ ម៉ែត្រពីលើកោះគោលដៅ។ យោធាកូរ៉េខាងជើងបាននិយាយថា សមយុទ្ធកាលពីថ្ងៃពុធគឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធរួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិកនៅថ្ងៃតែមួយ។ ដូច្នេះខ្លួននឹងមិនអង្គុយមើល «សកម្មភាពព្រហើន» របស់យោធាអាមេរិក និងកូរ៉េខាងត្បូងឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 31, 2023
  • អន្តរជាតិ

    អ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ១១ នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរ Delta Airlines ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា បន្ទាប់ពីបានជួបនូវភាពចលាចលយ៉ាងធ្ងន់ធ្ងរ មុនពេលចុះចតនៅទីក្រុងអាត្លង់តា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Delta បាននិយាយថា យន្តហោះបានដឹកអ្នកដំណើរ ១៥១នាក់ និងសមាជិកយានិក ១៤នាក់ មកពីទីក្រុងមីឡាន នៅពេលដែលភាពចលាចលបានកើតឡើង ហើយទំហំ​នៃការរងរបួសនៅមិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយទេ។ អ្នកនាំពាក្យបាននិយាយថា៖«សមាជិកក្រុម Delta Care កំពុងចល័តសមាជិកដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននៅលើយន្តហោះ Delta Flight 175 ដែលបានជួបប្រទះនូវភាពជ្រួលច្របល់យ៉ាងធ្ងន់ធ្ងរ មុនពេលចុះចតដោយសុវត្ថិភាពក្នុងទីក្រុងអាត្លង់តាកាលពីថ្ងៃអង្គារ»។ យោងតាមទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា ជើងហោះហើរនេះស្ថិតនៅចម្ងាយប្រហែល

    August 30, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថា មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងរៀបចំឯកសារចាំបាច់ ដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែកាលបរិច្ឆេទ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។ ជាធម្មតា អ្នកទោសដែលបានជាប់ពន្ធនាគារយ៉ាងហោចណាស់ ១ ភាគ ៣ នៃចំនួនឆ្នាំសរុប ឬច្រើនជាង ៨ឆ្នាំ គឺអាចដាក់សំណើសុំការលើកលែងទោសពីព្រះមហាក្សត្របានហើយ។ រំលឹកផងដែរថា លោក ថាក់ស៊ីន ដែលកំពុងមានវ័យ ៧៤ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយក៏ត្រូវបានបញ្ជូនទៅពន្ធនាគារបាងកក កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីតុលាការកំពូលបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ ចូលពន្ធនាគារបានរយៈពេល ១៣ ម៉ោង គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ ដោយសារមានការឈឺទ្រូង

    August 30, 2023
  • អន្តរជាតិ

    សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) នឹងផ្តល់ការចាក់ថ្នាំព្យាបាលជំងឺមហារីកទៅដល់អ្នកជំងឺរាប់រយនាក់នៅក្នុងប្រទេសអង់គ្លេស ដែលវានឹងជួយកាត់បន្ថយពេលវេលាព្យាបាលបានរហូតដល់ ៣ ភាគ ៤ ហើយក៏ជាលើកដំបូងបំផុតនៅក្នុងពិភពលោកផងដែរ។ បន្ទាប់ពីមានការអនុម័តពីទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព (MHRA) សេវាសុខភាពជាតិ កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា បាននិយាយថា អ្នកជំងឺដែលមានសិទ្ធិរាប់រយនាក់នឹងត្រូវប្រើប្រាស់ថ្នាំព្យាបាលតាមរយៈភាពស៊ាំ atezolizumab ដោយការចាក់ថ្នាំទៅក្រោមស្បែករបស់ពួកគេ នៅក្នុងរយៈពេលតែ ៧ នាទីប៉ុណ្ណោះ។ ថ្នាំ Atezolizumab ឬ Tecentriq ជាធម្មតាត្រូវបានផ្តល់ឱ្យអ្នកជំងឺដោយការបញ្ចូលទៅក្នុងសរសៃឈាម ដែលជារឿយៗអាចចំណាយពេលប្រហែល ៣០នាទី ឬរហូតដល់ ១ម៉ោង សម្រាប់អ្នកជំងឺមួយចំនួន នៅពេលដែលថ្នាំពិបាកក្នុងការចូលទៅសរសៃឈាមវ៉ែន។ ថ្នាំដែលផលិតដោយក្រុមហ៊ុន Genentech

    August 30, 2023
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio គ្រោងនឹងស្វែងរកការយោគយល់អំពីការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍ក្រោយនេះ។ ចំណាត់ការនេះ កើតឡើងចំពេលមានការប្រឆាំងរបស់ប្រទេសចិន ចំពោះការបង្ហូរទឹកដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា។ លោក Kishida គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌា ក្នុងដំណើរទេសចរណ៍រយៈពេល ៧ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែកញ្ញា។ លោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្រុមសេដ្ឋកិច្ច G20 ហើយលោក​នាយក​រដ្ឋមន្ត្រីក៏​គ្រោង​នឹង​ឆ្លៀត​ឱកាស​ស្វែង​រក​ការ​យោគយល់ពី​អន្តរជាតិ។ ជម្រាបដែរថា ប្រទេសចិន​បន្ត​រិះគន់​ជប៉ុន​កាន់​តែ​ខ្លាំងឡើងៗ និងបាន​ផ្អាក​ការ​នាំ​ចូល​អាហារ​សមុទ្រ​ជប៉ុន​ទាំង​អស់ ចា​ប់តាំងពី​ការ​បង្ហូរ​ទឹកចេញ​ពី​រោងចក្រ Fukushima បាន​ចាប់​ផ្តើម៕ អត្ថបទ៖ លីដា ប្រភព៖

    August 30, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម នៅថ្ងៃទី១០ និង ១១ ខែកញ្ញា តាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានបញ្ជាក់អំពីកាលវិភាគនៃដំណើរទស្សនកិច្ចនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា៖«យើងជឿជាក់ថា មេដឹកនាំនៃប្រទេសទាំង ២ នឹងធ្វើឱ្យទំនាក់ទំនងវៀតណាម និងសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅ ដោយការជួយឱ្យទំនាក់ទំនងរីកចម្រើន រឹងមាំ និងយូរអង្វែងគ្រប់វិស័យ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក»។ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាដំណើរលើកដំបូងរបស់ប្រធានាធិបតី ចូ បៃដិន

    August 29, 2023