autoadmin
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីលរយៈចម្ងាយឆ្ងាយ បាញ់បង្ហោះតាមអាកាស និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃជាង ១០០ លានដុល្លារ ទៅដល់ប្រទេសជប៉ុន។ រដ្ឋាភិបាលអាមេរិកបានជូនដំណឹងដល់សភាអំពីផែនការលក់មីស៊ីល Joint Air-to-Surface Standoff Missile-Extended Range ឬ JASSM-ER ដែលបំពាក់លើយន្តហោះចម្បាំង ទៅឱ្យប្រទេសជប៉ុន។ JASSM-ER គឺជា​ប្រភេទ standoff មានន័យថា វា​អាច​បាញ់​ចេញពីក្រៅរង្វង់ដែល​សត្រូវ​អាចចាប់បាន។ មីស៊ីលនេះ អាចបាញ់ចម្ងាយជាង ៩០០ គីឡូម៉ែត្រ ហើយវាជាលើកទី១ ដែលការលក់របស់អាមេរិកទៅជប៉ុនត្រូវបានអនុម័ត។ រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​បាន​លាតត្រដាង​ថា ជប៉ុន​បាន​ស្នើសុំ​ទិញ​មីស៊ីល​ដល់​ទៅ ៥០ គ្រាប់ នៅ​ក្នុង​តម្លៃ​ប្រមាណ ១០៤ លាន​ដុល្លារ។

    August 29, 2023
  • អន្តរជាតិ

    ក្រុមស្រាវជ្រាវរបស់ប្រទេសជប៉ុន​កំពុង​អភិវឌ្ឍន៍ថ្នាំដែលអាចបណ្ដុះធ្មេញថ្មីជាលើកដំបូងបំផុត ហើយការធ្វើតេស្តលើមនុស្សទំនងនឹងត្រូវចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៤។ ថ្នាំបណ្ដុះធ្មេញនេះ គឺមានគោលបំណងសម្រាប់មនុស្សដែលអ្នកមានបញ្ហាខ្វះធ្មេញពីកំណើត ឬហៅថា Anodontia ហើយក្រុម​នេះ​មាន​គោល​បំណងសម្រេចវាឱ្យបាន និងអាចដាក់វាឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ ខាងមុខ។ នៅក្នុងការពិសោធន៍ពីមុននៅលើសត្វ ថ្នាំនេះបានបង្ហាញពីការជំរុញឱ្យមានការរីកលូតលាស់នៃធ្មេញ «ទី៣» បន្ទាប់ពីធ្មេញព្រៃ និងធ្មេញស្រុក។ លោក Katsu Takahashi អ្នកជំនាញមាត់ធ្មេញនៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano Hospital ក្នុងទីក្រុង Osaka និងជាអ្នកដឹកនាំនៃការស្រាវជ្រាវនេះបាននិយាយថា៖«គំនិតនៃការដុះធ្មេញថ្មី គឺជាក្តីសុបិនរបស់ទន្តបណ្ឌិតគ្រប់រូប។ ខ្ញុំបានធ្វើការលើបញ្ហានេះតាំងពីខ្ញុំទើបបញ្ចប់ការសិក្សា»។ បន្ទាប់ពីបានបញ្ចប់សញ្ញាបត្រទន្តបណ្ឌិត លោក Takahashi ក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក molecular biology នៅសាកលវិទ្យាល័យ Kyoto

    August 29, 2023
  • អន្តរជាតិ

    កូរ៉េខាងជើងចាប់ផ្ដើម​បន្ធូរបន្ថយ​ការគ្រប់គ្រង​ព្រំដែន បន្ទាប់ពី​ការ​ចម្លងរាតត្បាត​នៃ​ជំងឺ COVID-19 បានធូរស្រាល​។ ក្រុមប្រតិភូកីឡាដំបូងគេ ដែលកូរ៉េខាងជើងបានបញ្ជូនទៅកាហ្សាក់ស្ថានប៉ុន្តែបានជាប់គាំងកំឡុងការផ្ទុះឡើងនៃជំងឺ COVID-19 ឥឡូវនេះ បានមកដល់ប្រទេសចិន មុនពេលពួកគេនឹងត្រឡប់មកដល់ប្រទេសកំណើតវិញ។ អត្តពលិក​ទាំង​នោះ​បាន​ហោះឆ្លងកាត់​ទៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ជើងឯក​ពិភពលោក។ កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានលុបចោលបម្រាមលើជនជាតិរបស់ខ្លួនដែលត្រឡប់ចូលប្រទេសវិញ នៅក្នុងលក្ខខណ្ឌថា ពួកគេត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលមួយសប្តាហ៍។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងក៏បាននិយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយមន្ត្រីបក្សកម្មករដែលកំពុងកាន់អំណាចរបស់ខ្លួន ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅខែក្រោយនេះ នៅទីក្រុង Hangzhou ភាគខាងកើតប្រទេសចិន៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 28, 2023
  • អន្តរជាតិ

    ប្រទេសបារាំងនឹងហាមប្រាមសិស្សដែលរៀននៅសាលារដ្ឋពីការស្លៀករ៉ូបអាបាយ៉ា (abaya) ដែលជាប្រភេទសម្លៀកបំពាក់រលុង និងវែង សម្រាប់ស្ត្រី ឬនារីមូស្លីម។ រដ្ឋមន្ត្រីក្រសួងអប់រំលោក Gabriel Attal កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយថា៖«នៅពេលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរដឹងពីអត្តសញ្ញាណសាសនារបស់សិស្ស ដោយគ្រាន់តែការឃើញពួកគេទេ»។ ពោលគឺលោក Gabriel Attal ចង់សំដៅថា ការស្លៀកពាក់រ៉ូបអាបាយ៉ា នឹងធ្វើឱ្យអត្តសញ្ញាណសាសនារបស់សិស្សម្នាក់នោះ ត្រូវបានគេស្គាល់យ៉ាងងាយស្រួល។ នៅឆ្នាំ២០០៤ ច្បាប់របស់បារាំងបានហាមប្រាមលើ «ការស្លៀកពាក់សញ្ញាសម្គាល់ ឬសម្លៀកបំពាក់ ដែលសិស្សអាចបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងសាសនា» នៅក្នុងសាលារៀន។ ច្បាប់នេះបានអនុវត្តចំពោះឈើឆ្កាង, មួកគីប៉ា (kippah) របស់ជនជាតិយូដា និងកន្សែងរុំក្បាលរបស់អ៊ីស្លាម។ យ៉ាង​ណា​ក៏​ដោយ

    August 28, 2023
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចទៅសុំការលើកលែងទោសពីព្រះមហាក្សត្រ ថ្វីបើមានអ្នកប្រឆាំងជំទាស់នឹងសំណើបែបនេះក៏ដោយ។ លោក Nastee Thongplad អភិបាលនៃពន្ធនាគារ Remand នៃទីក្រុងបាងកក បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ថាក់ស៊ីន ក៏ដូចអ្នកទោសផ្សេងទៀត គឺមានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ហើយគាត់ ឬសាច់ញាតិរបស់គាត់ នឹងត្រូវរៀបចំឱ្យមានហេតុផលគ្រប់គ្រាន់ ដើម្បីគាំទ្រសំណើរបស់គាត់។ មេគុករូបនេះ​បាន​និយាយ​ថា ពាក្យ​ស្នើសុំ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ គឺធ្វើនៅ​ពន្ធនាគារ ហើយអាជ្ញាធរ​ពន្ធនាគារ​នឹង​ពិនិត្យ​ញត្តិ​ជា​លាយលក្ខណ៍អក្សរនោះ រួច​បញ្ជូន​បន្ត​ទៅ​នាយកដ្ឋាន​កែ​ប្រែ។ បន្ទាប់មក​ញត្តិ​នឹង​ផ្ញើទៅ​ក្រសួងយុត្តិធម៌ លេខាធិការដ្ឋាន​ខុទ្ទកាល័យ និង​ចុងក្រោយ​ទៅ​ការិយាល័យ​អគ្គលេខាធិកា​រ​ឯកជនរបស់​ព្រះករុណា​ព្រះមហាក្សត្រ​ សម្រាប់ការ​លើក​យកមក​ពិចារណា​។ មានទម្រង់បែបបទស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ហើយអ្នកដាក់ញត្តិនឹងត្រូវបង្ហាញឯកសារផ្សេងទៀត ដើម្បីបង្ហាញពីការរួមចំណែកកន្លងមក និងកំណត់ត្រាការព្យាបាលវេជ្ជសាស្រ្តរបស់គាត់។ លោក

    August 28, 2023
  • អន្តរជាតិ

    មនុស្សយ៉ាងតិចណាស់ ១២ នាក់បានស្លាប់ និង ៨០ នាក់បានរងរបួស បន្ទាប់ពីមានការរត់ជាន់គ្នានៅក្នុងចំណោមអ្នកគាំទ្រកីឡា ដែលព្យាយាមចូលទៅក្នុងពហុកីឡដ្ឋានជាតិរបស់ប្រទេសម៉ាដាហ្គាស្ការ សម្រាប់ពិធីបើកព្រឹត្តិការណ៍ Indian Ocean Island Games។ ការរត់ជាន់គ្នានេះ បានកើតឡើងនៅច្រកចូលពហុកីឡដ្ឋាន Barea កាលពីថ្ងៃសុក្រ ដែលហ្វូងអ្នកទស្សនាប្រហែល ៥០,០០០ នាក់ បានមកចូលរួមព្រឹត្តិការណ៍។ នាយករដ្ឋមន្ត្រីលោក Christian Ntsay បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរពេទ្យក្នុងទីក្រុង Antananarivo ថា៖«តួលេខបណ្តោះអាសន្នបង្ហាញថា មនុស្ស ១២ នាក់បានស្លាប់ និង ៨០ នាក់បានរងរបួស»។ ព្រឹត្តិការណ៍

    August 26, 2023
  • អន្តរជាតិ

    ក្រុមហ៊ុនស្រាបៀរហូឡង់ Heineken បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានលក់ប្រតិបត្តិការផលិតទាំងអស់នៅប្រទេសរុស្ស៊ី ទៅឱ្យក្រុមហ៊ុន Arnest Group ក្នុងតម្លៃ ១អឺរ៉ូ ហើយឥឡូវនេះ ក្រុមហ៊ុនបានចាកចេញពីទឹកដីរុស្ស៊ីទាំងស្រុងហើយ។ ក្រុមហ៊ុនធ្លាប់បានប្រកាសនូវចេតនាបិទរោងចក្រផលិតនៅរុស្ស៊ីជាយូរមកហើយ ពោលគឺតាំងពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទីក្រុងម៉ូស្គូបានឈ្លានពានអ៊ុយក្រែន។ ក្រុមហ៊ុនបាននិយាយថា ការចាកចេញនេះទំនងជានឹងធ្វើឱ្យមានការខាតបង់ចំនួន ៣០០ លានអឺរ៉ូ (ជិត ៣២៥ លានដុល្លារ)។ គួរឱ្យដឹងដែរថា Heineken គឺជា​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​ធំ​ទី​២ ​របស់​ពិភពលោក​ ហើយមានរោងចក្រផលិតចំនួន ៧ នៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងបុគ្គលិកចំនួន ១,៨០០ នាក់។ នៅក្រោមកិច្ចព្រមព្រៀងនេះ ម្ចាស់ក្រោយនឹងធានាការងារសម្រាប់បុគ្គលិករយៈពេល

    August 25, 2023
  • អន្តរជាតិ

    ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ ដែលជាជំហានដំបូងដ៏ចម្រូងចម្រាសមួយ ដែលបានជំរុញឱ្យប្រទេសចិនដាក់ការហាមឃាត់រាល់អាហារសមុទ្រទាំងអស់ពីប្រទេសនេះ។ ប្រជាជនទាំងក្នុង និងក្រៅប្រទេស បានតវ៉ាចំពោះការបញ្ចេញទឹកសំណល់នេះ ដោយក្រុមអ្នកនេសាទជប៉ុនព្រួយបារម្ភថា វានឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អាហារសមុទ្រជប៉ុន ខណៈដែលនៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង បញ្ហានេះវាបានធ្វើឱ្យវាក្លាយជាចំណោទបញ្ហាទាំងនយោបាយ និងការទូត។ ដើម្បីឆ្លើយតបទៅនឹងការបញ្ចេញទឹកសំណល់របស់ភាគីជប៉ុន អាជ្ញាធរគយចិនកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ពួកគេបានដាក់ហាមឃាត់អាហារសមុទ្រពីប្រទេសជប៉ុន។ ការហាមឃាត់បានចូលជាធរមានភ្លាមៗ ហើយវានឹងគ្របដណ្ដប់ដល់ការនាំចូលផលិតផលក្នុងទឹក រួមទាំងអាហារសមុទ្រទាំងអស់។ អាជ្ញាធរចិនបាននិយាយថា ពួកគេនឹង «កែសម្រួលនូវវិធានការបទប្បញ្ញត្តិពាក់ព័ន្ធតាមការសមស្រប ដើម្បីការពារហានិភ័យនៃការបញ្ចេញទឹកដែលបំពុលដោយនុយក្លេអ៊ែរ ដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពចំណីអាហារប្រជាជនចិន»។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ប្រទេសចិន ប្រធានក្រុមហ៊ុន Tokyo Electric Power Company Holdings

    August 25, 2023
  • អន្តរជាតិ

    ការិយាល័យតម្រួត Fulton County ក្នុងរដ្ឋ Georgia បានចេញផ្សាយជាសាធារណៈនូវរូបថត mugshot របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយនឹងលេខសម្គាល់ P01135809 បន្ទាប់ពីគាត់ត្រូវបានកក់ក្នុងបញ្ជីអ្នកទោសនៅការិយាល័យតម្រួត កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ លោក ត្រាំ កំពុងរងការចោទប្រកាន់ចំពោះបទឧក្រិដ្ឋចំនួន ១៣ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីជ្រៀតជ្រែកចូលទៅក្នុងលទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅក្នុងរដ្ឋ Georgia។ លោក ត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់ទាំង ១៨ នាក់ មានឈ្មោះនៅក្នុងសំណុំដីកា ៩៨ ទំព័រ កាលពីសប្តាហ៍មុន ដែលរៀបរាប់ពីបទឧក្រិដ្ឋរួមមាន៖ racketeering (ក្រោមច្បាប់ RICO

    August 25, 2023
  • អន្តរជាតិ

    មន្ត្រីទីភ្នាក់ងារអវកាសឥណ្ឌាបាននិយាយថា ពួកគេបានត្រួតពិនិត្យការចុះចតជាលើកដំបូងមិនធ្លាប់មានរបស់យានអវកាស នៅជិតប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ។ ពួកគេនិយាយថា យានដែលគ្មានមនុស្សបើក Chandrayaan-3 បានចុះចតដល់ផ្ទៃឋានព្រះច័ន្ទកាលពីល្ងាចថ្ងៃពុធ ហើយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពួកគេ​ក៏បាន​ចែក​រំលែក​រូបថតនៃ​ផ្ទៃ​ព្រះច័ន្ទ ​ដែលបាន​ថត​បាន​អំឡុង​ពេល និង​ក្រោយ​ពេល​ចុះ​ចត។ ក្រុមមន្ត្រីបាននិយាយថា យាន rover របស់ Chandrayaan-3 ឥឡូវនេះ បានចាកចេញពីយានអវកាសរបស់ខ្លួន ដើម្បីចាប់ផ្តើមបេសកកម្មនៅក្នុងតំបន់ដែលមិនធ្លាប់បានរុករកពីមុន។ ជម្រាបដែរថា អ្នកវិទ្យាសាស្ត្រជឿថា ប៉ូលខាងត្បូងនៃឋានព្រះច័ន្ទ អាចផ្ទុកទឹកក្នុងទម្រង់ជាទឹកកក ដែលវាមានសក្ដានុពលក្លាយជាប្រភពទឹកនាពេលអនាគត។ ឥណ្ឌាគឺជាប្រទេសទី៤ ដែលបានចុះចតនៅលើឋានព្រះច័ន្ទ តាមពីក្រោយអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងប្រទេសចិន។ ជាមួយគ្នានេះ Chandrayaan-3 គឺជាយានដំបូងគេដែលទៅដល់ប៉ូលខាងត្បូង ហើយសមិទ្ធិផល​នេះ ​កំពុង​ផ្តល់​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​នូវ​ហេតុផល​ជាច្រើន​ដើម្បី​អបអរ។ Chandrayaan-3

    August 25, 2023