autoadmin
  • អន្តរជាតិ

    វេជ្ជបណ្ឌិតអាមេរិកមួយក្រុមបាននិយាយថា ពួកគេបានធ្វើការវះកាត់ប្ដូរក្រលៀនជ្រូកដែលបានកែប្រែហ្សែន ទៅឱ្យអ្នកជំងឺបាត់បង់មុខងារខួរក្បាលម្នាក់ (brain-dead) ហើយវាបានបន្តដំណើរការជាធម្មតាអស់រយៈពេលជាង ១ ខែមកហើយ។ ក្រុមដែលដឹកនាំដោយគ្រូពេទ្យវះកាត់នៅសាកលវិទ្យាល័យញូវយ៉ក បានចេញផ្សាយការរកឃើញនេះកាលពីថ្ងៃពុធ។ គ្រូពេទ្យវះកាត់បានប្តូរក្រលៀនជ្រូកចូលទៅក្នុងខ្លួនបុរសអាយុ ៥៧ ឆ្នាំម្នាក់ កាលពីខែកក្កដា ដោយមានការយល់ព្រមពីគ្រួសាររបស់គាត់។ សរីរាង្គនេះត្រូវបានបន្សាំ និងកែប្រែហ្សែន ដើម្បីការពារការបដិសេធបន្ទាប់ពីការប្តូរសរីរាង្គ។ ក្រុមនេះបាននិយាយថា នេះជាលើកទី៣ហើយ ដែលក្រលៀនជ្រូកដែលបានកែប្រែហ្សែនរួច ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លួនមនុស្ស ហើយនេះគឺជារយៈពេលវែងបំផុតដែលវានៅបន្តដំណើរការបាន។ ក្រុម​ការងារ​បាននិយាយ​ថា ​ខ្លួន​នឹង​បន្ត​តាម​ដាន​ការ​ដំណើរការ​របស់​ក្រលៀននេះបន្ដទៀត។ ជម្រាបដែរថា អ្នកស្រាវជ្រាវជុំវិញពិភពលោកបាននឹងកំពុងធ្វើតេស្ដការប្ដូរសរីរាង្គរបស់សត្វទៅមនុស្សដោយប្រើបច្ចេកវិទ្យាវិស្វកម្មហ្សែន។ កាលពីឆ្នាំមុន វេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក ក៏បានធ្វើការវះកាត់ប្តូរបេះដូងជ្រូកដំបូងបង្អស់របស់ពិភពលោកទៅជាបុរសដែលមានជំងឺបេះដូង ហើយអ្នកជំងឺបានរស់រានមានជីវិតបានប្រហែល ២ ខែ៕ អត្ថបទ៖ លីដា

    August 17, 2023
  • អន្តរជាតិ

    Telegram Stories ឥឡូវនេះ គឺអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ក្រោយមុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងកាលពីខែមុន សម្រាប់អតិថិជន Telegram Premium។ មុខងារថ្មីនេះមិនខុសពី Facebook Messenger ប៉ុន្មានទេ ប៉ុន្តែវាអាចប្ដូរតាមចិត្តបានច្រើនជាង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងយ៉ាងលម្អិត រាប់ចាប់តាំងពីការកំណត់អ្នកដែលអាចឃើញការបង្ហោះ រហូតដល់រយៈពេលដែលអាចមើលឃើញការបង្ហោះមុនពេលវាបាត់ទៅវិញ។ Telegram បានដាក់ដំណើរការមុនងារនេះនៅក្នុងឱកាសថ្ងៃខួបកំណើត ១០ ឆ្នាំរបស់ខ្លួន ហើយបានពិពណ៌នាវាថាជា «លក្ខណៈពិសេសដែលត្រូវបានស្នើសុំច្រើនបំផុត» នៅក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ក្រុមហ៊ុន។ ការគ្រប់គ្រងឯកជនភាពរបស់ Telegram Stories មានភាពលម្អិតជាង Facebook Messenger ដោយរួមមាន៖ ជម្រើសលទ្ធភាពមើលឃើញសម្រាប់ everyone, all contacts, selected contacts

    August 15, 2023
  • អន្តរជាតិ

    ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើងប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សជាង ៥០នាក់ និងធ្វើឱ្យរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន។ រដ្ឋ Himachal Pradesh ភាគខាងជើង បានរងការវាយប្រហារពីទឹកភ្លៀងចាប់តាំងពីចុងសប្តាហ៍មុន ខណៈចំនួនស្លាប់មួយចំនួនបានកើនឡើងនៅពេលដែលប្រាសាទមួយបានដួលរលំ។ អគារជាច្រើនត្រូវបានបំផ្លាញ ហើយមនុស្សព្យាយាមសម្អាតកម្ទេចកំទី និងថ្មធំៗ ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្រោម។ ជម្រាបផងដែរថា ជា​រៀង​រាល់​ឆ្នាំ ភ្លៀង​មូសុង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ​ក្នុង​ប្រទេស​ឥណ្ឌា។ អ្នកជំនាញមានការព្រួយបារម្ភថា ភ្លៀងមូសុងបានបង្កការខូចខាតកាន់តែទូលំទូលាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមួយផ្នែក គឺដោយសារការប្រែប្រួលអាកាសធាតុ។ អាជ្ញាធរ​ក្នុង​ប្រទេស​ឥណ្ឌា​កំពុង​ជំរុញ​ប្រជាជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹកជំនន់ និង​គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹង​ភ្លៀង​ផ្សេង​ទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 15, 2023
  • អន្តរជាតិ

    អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានកាន់កាប់គ្រីបតូដែលមានតម្លៃរហូតដល់ទៅ ៥០០,០០០ ដុល្លារ នៅក្នុងកាបូប Ethereum wallet របស់គាត់ ហើយការបែកធ្លាយនេះត្រូវបានរកឃើញនៅក្នុងឯកសារមួយ ដែលដាក់ទៅការិយាល័យក្រមសីលធម៌រដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក ត្រាំ ដែលកំពុងតស៊ូដើម្បីការបោះឆ្នោតឆ្នាំ២០២៤ គឺជាមនុស្សម្នាក់ដែលមិនគាំទ្ររូបិយវត្ថុគ្រីបតូនោះទេ ប៉ុន្តែកាលពីឆ្នាំមុនគាត់បានបញ្ចេញបណ្តុំកាត non-fungible token (NFT) ដែលបង្ហាញពីរូបភាពរបស់គាត់ ហើយលក់អស់ភ្លាមក្នុងរយៈពេលមិនប៉ុន្មានម៉ោង។ កាលពីក្នុងខែមេសា គាត់ក៏បានចេញស៊េរីទី២ នៃបណ្ដុំកាតនោះម្ដងទៀត ហើយបានលក់អស់ដូចគ្នា ប៉ុន្តែសន្ទុះនៃការលក់កាត NFT របស់គាត់ ក្រោយមកក៏បានស្រកចុះទៅវិញ។ បើតាមឯកសារបានបង្ហាញថា គាត់រកបានពី ៥០០,០០០ ដុល្លារទៅ

    August 15, 2023
  • អន្តរជាតិ

    ក្រសួងការពារជាតិអាមេរិកបានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមទៀត ដែលមានតម្លៃរហូតដល់ ២០០ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃច័ន្ទថា កញ្ចប់ជំនួយរួមមានគ្រាប់បែកបន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ក៏ដូចជាគ្រាប់រំសេវជាច្រើនទៀត សម្រាប់ប្រព័ន្ធកាំភ្លើងធំទំនើប ឬ HIMARS ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រុស្ស៊ីបានចាប់ផ្តើមសង្រ្គាមនេះ ហើយអាចបញ្ចប់វានៅពេលណាក៏បាន ដោយការដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន»។ លោកបានបន្ថែមថា ៖«ប្រសិនរុស្ស៊ីនៅតែធ្វើសង្គ្រាមនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង នឹងបន្ដឈររួបរួមជាមួយអ៊ុយក្រែន ដរាបណាពួកគេត្រូវការ»៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    August 15, 2023
  • អន្តរជាតិ

    នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃច័ន្ទនេះថា បុរសផ្ទុកមេរោគអេដស៍ជនជាតិថៃម្នាក់ បានក្លាយជាអ្នកជំងឺដំបូងគេនៅក្នុងប្រទេស ដែលបានស្លាប់ក្រោយពីបានឆ្លងមេរោគ Mpox ដែលពីមុនហៅថា «អុតស្វា Monkeypox»។ អគ្គនាយក និងវេជ្ជបណ្ឌិតលោក Tharet Krutnairawiwong បាននិយាយថា អ្នកជំងឺមានអាយុ ៣៤ឆ្នាំ បានស្លាប់នៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura កាលពីថ្ងៃសុក្រ។ អ្នកជំងឺជាអ្នករស់នៅខេត្តឈុនបុរី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកដំបូង កាលពីថ្ងៃទី០៣ ខែកក្កដា បន្ទាប់ពីគាត់មានគ្រុនក្តៅ ឈឺក្បាល កន្ទួល និងពងបែកលើផ្នែកជាច្រើននៃរាងកាយរបស់គាត់។ នៅថ្ងៃទី១១ ខែកក្កដា មន្ទីរពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា គាត់ទំនងជាឆ្លងមេរោគ Mpox ដូច្នេះហើយ មន្ទីរពេទ្យបានបញ្ជូនសំណាករបស់គាត់ទៅកាន់វិទ្យាស្ថានជំងឺឆ្លង ដើម្បីធ្វើតេស្ដឱ្យបានលម្អិត

    August 14, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា ប៉ូលីស​ជប៉ុន​គ្រោង​នឹង​ធ្វើការស៊ើបអង្កេត​លើជនជាតិជប៉ុនចំនួន​ ២​នាក់​ ដែលជាសមាជិកនៃក្រុមបោកប្រាស់ដែលដាក់​មូលដ្ឋាន​នៅ​កម្ពុជា​ បន្ទាប់​ពី​នាំ​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ។ ប្រភព​ភាគីជប៉ុន​បាននិយាយ​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​កម្ពុជា​បាន​ឃុំ​ខ្លួន​ជនជាតិ​ជប៉ុនចំនួន ៧នាក់ ​បន្ទាប់​ពី​មាន​ការ​ផ្តល់​ព័ត៌មានកាលពីអំឡុង​ខែ​ឧសភា។ ក្រុមស៊ើបអង្កេតបានដឹងថា ក្រុមនេះបានប្រើប្រាស់សណ្ឋាគារមួយនៅភាគខាងជើងប្រទេសកម្ពុជា ជាមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។ ប្រភព​បានឱ្យដឹង​ថា ប៉ូលីស​ជប៉ុន​ត្រូវ​បាន​ស្ថានទូត​ជប៉ុន​ប្រចាំ​រាជធានី​ភ្នំពេញ​ជូន​ដំណឹង​ពី​ក្រុម​នេះ ហើយបន្ទាប់មក ពួកគេ​ក៏អាច​ឆែកឆេរ​ទូរស័ព្ទដៃ និង​កុំព្យូទ័រ​ពី​បន្ទប់​សណ្ឋាគារ ហើយ​រកឃើញ​ទិន្នន័យ​ជនរងគ្រោះ​។ ប្រភពបាន​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បោក​យក​ប្រាក់​ បន្ទាប់​ពី​ប្រាប់​ពី​គម្រោង​វិនិយោគ​ក្លែងក្លាយ។ កាល​ពី​ខែ​មេសា អាជ្ញាធរ​កម្ពុជាក៏​បាន​បង្ក្រាប​ជនជាតិ​ជប៉ុនចំនួន ១៩​នាក់ ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ហើយក្រុម​នោះ​ត្រូវ​បាន​គេដាក់ការ​សង្ស័យ​ពី​បទ​ឆបោក​តាម​ទូរស័ព្ទ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 14, 2023
  • អន្តរជាតិ

    លោក Mark Zuckerberg និងលោក Elon Musk បានឆ្លើយតបឌឺដងគ្នានៅលើបណ្តាញអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយស្ថាបនិកក្រុមហ៊ុន Meta បានលើកឡើងថា ម្ចាស់បណ្ដាញសង្គម X (ពីមុន Twitter) មិនមានភាពប្រាកដ​ប្រជាចំពោះគម្រោងនៃការប្រកួតដាក់ក្នុងទ្រុង ដើម្បីស្វែងរកជំនួយសប្បុរសធម៌នោះទេ។ លោក Zuckerberg បានសរសេរនៅលើវេទិកា Threads របស់គាត់ថា៖«ខ្ញុំគិតថាយើងទាំងអស់គ្នាអាចដឹងហើយថា លោក Elon Musk មិនបានច្បាស់លាស់នឹងអ្វីដែលគាត់និយាយទេ វាល្មមដល់ពេលដែលយើងត្រូវកាត់ចិត្តបានហើយ»។ លោក Zuckerberg បានបន្ថែមថា៖«ខ្ញុំបានស្នើកាលបរិច្ឆេទពិតប្រាកដមួយ … ប៉ុន្តែលោក Elon នឹងមិនបញ្ជាក់កាលបរិច្ឆេទទេ បន្ទាប់មកនិយាយថាគាត់ត្រូវការការវះកាត់ ហើយឥឡូវនេះសុំឱ្យមានការសាកល្បងគ្នានៅទីធ្លាខាងក្រោយរបស់ខ្ញុំជំនួសវិញ»។

    August 14, 2023
  • អន្តរជាតិ

    រុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះច័ន្ទ ជាលើកដំបូងក្នុងរយៈពេលជិត ៥០ឆ្នាំ ក្នុងគោលបំណងដើម្បីក្លាយជាប្រទេសដំបូងគេ ដែលធ្វើការចុះចតនៅប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ដែលជាតំបន់មួយដែលត្រូវបានគេជឿថា មានផ្ទុកនូវទឹកកក។ បេសកកម្មឋានព្រះច័ន្ទរបស់រុស្សី ដែលជាបេសកកម្មលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៦ កំពុងប្រជែងជាមួយឥណ្ឌាដែលបានបាញ់បង្ហោះយានចុះចត Chandrayaan-3 កាលពីខែមុន ក៏ដូចជាការប្រកួតប្រជែងកាន់តែទូលំទូលាយជាមួយសហរដ្ឋអាមេរិក និងចិន ដែលប្រទេសទាំង ២ ក៏កំពុងដំណើរការកម្មវិធីរុករកកម្រិតខ្ពស់ដែលផ្តោតលើប៉ូលខាងត្បូងដូចគ្នា។ រ៉ុក្កែត Soyuz 2.1 បានអមដំណើរយាន Luna-25 ចេញពីផែអវកាស Vostochny cosmodrome ដែលមានចម្ងាយ ៥,៥៥០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងម៉ូស្គូ នៅម៉ោង ២ និង ១១ នាទីព្រឹក

    August 12, 2023
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅលើកោះ Maui របស់កោះហាវ៉ៃ បានកើនឡើងដល់ជាង ៦០នាក់។ ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ឆាបឆេះ​នៅ​លើ​កោះ​ចាប់តាំងពី​ថ្ងៃ​អង្គារ​នេះ បាន​រាលដាល​យ៉ាង​ឆាប់​រហ័ស​ដោយសារ​ខ្យល់​បក់​ខ្លាំង​ពី​ព្យុះ​សង្ឃរា​ដែល​បាន​ឆ្លង​កាត់​វា​។ ចំនួន​អ្នក​ស្លាប់​ដែល​បាន​បញ្ជាក់​បាន​ឡើង​ដល់​ ៦៧​នាក់ ​គិត​ត្រឹម​ថ្ងៃ​សុក្រ ម៉ោង​ក្នុង​តំបន់។ បណ្តាញទូរទស្សន៍អាមេរិក CNN និយាយថា ភ្លើងឆេះព្រៃ Maui គឺជាភ្លើងឆេះព្រៃដ៏សាហាវទី២ របស់ប្រទេសក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០១៨ ដែលបានសម្លាប់មនុស្ស ៨៥នាក់។ ការចូលទៅកាន់ទីប្រជុំជន Lahaina ដែលត្រូវបានបំផ្លិចបំផ្លាញនៅផ្នែកខាងលិចនៃព្រៃ Maui ត្រូវបានរឹតបន្តឹង ប៉ុន្តែអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃសុក្របានអនុញ្ញាតឱ្យអ្នកស្រុកត្រឡប់ទៅផ្ទះរបស់ពួកគេវិញជាបណ្តោះអាសន្ន ខណៈចរាចរណ៍ដ៏វែងមួយបានចេញជារូបរាងឡើងនៅលើផ្លូវឆ្ពោះទៅទីក្រុង។ អាជ្ញាធរក្នុងរដ្ឋហាវ៉ៃបានប្រាប់ NHK ថា ស៊ីរ៉ែនព្រមានមិនបានបើកដើម្បីជូនដំណឹងដល់អ្នកស្រុកនៅពេលដែលភ្លើងបានចាប់ផ្តើមទេ។

    August 12, 2023