autoadmin
  • អន្តរជាតិ

    ប្រទេសចិននឹងតម្រូវឱ្យអ្នកផ្គត់ផ្គង់កម្មវិធីទូរស័ព្ទទាំងអស់នៅក្នុងប្រទេសនេះ ត្រូវដាក់ព័ត៌មានលម្អិតអំពីអាជីវកម្មរបស់ពួកគេជាមួយរដ្ឋាភិបាល ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីចុងក្រោយបំផុតរបស់ទីក្រុងប៉េកាំង ក្នុងការរក្សាឧស្សាហកម្មនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បាននិយាយថា អ្នកបង្កើតកម្មវិធីដែលមិនមានឯកសារត្រឹមត្រូវនឹងត្រូវពិន័យ បន្ទាប់ពីរយៈពេលអនុគ្រោះនឹងផុតកំណត់នៅខែមីនាឆ្នាំក្រោយ។ អ្នកជំនាញនិយាយថា ការផ្លាស់ប្តូរនេះនឹងអាចដាក់កម្រិតលើចំនួនកម្មវិធីដែលមានស្រាប់ ហើយក៏ប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍តូចៗយ៉ាងធ្ងន់ធ្ងរ។ លោក You Yunting មេធាវីនៃការិយាល័យច្បាប់ DeBund ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយថា បទបញ្ជានេះទាមទារឱ្យមានការយល់ព្រមពីក្រសួងប្រកបដោយប្រសិទ្ធភាព។ លោកបាននិយាយថា ច្បាប់ថ្មីនេះមានគោលបំណងជាចម្បងក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់កម្មវិធីទូរស័ព្ទទាំងអស់នៅក្នុងប្រទេសចិន។ លោក Rich Bishop ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនបោះពុម្ពកម្មវិធី AppInChina បាននិយាយថា ច្បាប់ថ្មីនេះក៏ទំនងជាប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅបរទេស ដែលធ្លាប់តែអាចបង្ហោះកម្មវិធីរបស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈ Apple App

    August 10, 2023
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីគ្រប់គ្រងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិន លើវិស័យបច្ចេកវិទ្យាខ្ពស់ៗចំនួន៣ ដែលរួមមាន៖ បន្ទះឈីប (semiconductors) និងបញ្ញាសិប្បនិម្មិត AI ជាដើម។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា លោក បៃដិន បានអនុញ្ញាតឱ្យរដ្ឋលេខាធិការរតនាគារត្រូវត្រួតពិនិត្យការវិនិយោគមួយចំនួនចូលទៅក្នុង «ប្រទេសដែលជាការព្រួយបារម្ភសម្រាប់អាមេរិក»។ នាយកដ្ឋាននេះបាននិយាយថា វិស័យទាំង៣ គឺមានដូចជា៖ បន្ទះឈីប semiconductors និង មីក្រូអេឡិចត្រូនិច microelectronics, បច្ចេកវិទ្យាព័ត៌មាន Quantum និង AI។ កម្មវិធីនេះនឹងបំពេញបន្ថែមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកដែលមានស្រាប់ លើការនាំចេញឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និងវត្ថុផ្សេងៗទៀតទៅកាន់ប្រទេសចិន។ វានឹងហាមឃាត់ការវិនិយោគមួយចំនួនទាក់ទងនឹងបច្ចេកវិទ្យា និងផលិតផលដែលអាមេរិកយល់ថា

    August 10, 2023
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនការត្រៀមរៀបចំសម្រាប់សង្រ្គាមយោធា នៅអំឡុង​កិច្ច​ប្រជុំ​ធំ​មួយ​របស់​គណៈ​កម្មាធិការ​យោធា​មជ្ឈិម​នៃ​គណបក្ស​ពលករ​កំពុង​កាន់​អំណាច​កាល​ពី​ថ្ងៃ​ពុធ។ លោក គីម ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើបទបញ្ជាជាលាយលក្ខណ៍អក្សរលើវិធានការយោធាសំខាន់ៗ ហើយបានអំពាវនាវឱ្យមានសមយុទ្ធជាក់ស្តែងដោយប្រើអាវុធ និងឧបករណ៍ទំនើបចុងក្រោយបង្អស់។ កិច្ចប្រជុំក៏បានសម្រេចចិត្តលើការជំនួសតំណែងអគ្គសេនាធិការ និងបានពិភាក្សាអំពីការរៀបចំសម្រាប់ក្បួនដង្ហែរបស់កងជីវពល ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតប្រទេសនៅថ្ងៃទី០៩ ខែកញ្ញា។ រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញរូបថតលោក គីម កំពុងនិយាយនៅពីមុខអ្វីដែលហាក់ដូចជាផែនទីនៃឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា លោក គីម កំពុងចង្អុលទៅកាន់តំបន់ដែលហាក់ដូចជាទីក្រុងសេអ៊ូល និងទីបញ្ជាការយោធា Gyeryongdae ភាគខាងត្បូងនៃរដ្ឋធានី។ កិច្ចប្រជុំពង្រីកត្រូវបានធ្វើឡើងជាលើកដំបូងចាប់តាំងពីខែមេសា នៅពេលដែលលោក គីម ត្រូវបានគេនិយាយថា បានពិនិត្យមើលផែនការប្រតិបត្តិការវាយលុក។ ជាមួយគ្នានោះ ទីក្រុងព្យុងយ៉ាងក៏បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវអ្វីដែលខ្លួនហៅថា

    August 10, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃពុធ ទី០៩ ខែសីហា បានរាយការណ៍ថា គណបក្សភឿថៃរកបានគណបក្សចំនួន ៦ បន្ថែមទៀតដាក់ទៅក្នុងក្រុមសម្ព័ន្ធចម្រុះ ដែលធ្វើឱ្យខ្លួនមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ។ ការ​ពិភាក្សា​ជាមួយ​ដៃគូ​ចម្រុះ​ថ្មី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សភា ​ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​នឹង​ក្រុម​បាតុករ។ គណបក្សចំនួន ៦ ដែលបានចូលរួមជាមួយក្រុមសម្ព័ន្ធចម្រុះដែលមានភឿថៃជាប្រធាន រួមមាន៖ Prachachart, Seri Ruam Thai, Pheu Thai Ruam Palang, Palang Sangkhom Mai, The Party of Thai Counties និង Chart

    August 9, 2023
  • អន្តរជាតិ

    ទីភ្នាក់ងារមួយរបស់សហភាព​អឺរ៉ុបបាននិយាយថា ខែកក្កដា ឆ្នាំ២០២៣ គឺជាខែដែលក្តៅបំផុតនៅលើភពផែនដី និងក្ដៅបំផុតក្នុងកម្រិតបំបែកកំណត់ត្រាចាស់។ សេវាអង្កេតការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដា នៅទូទាំងពិភពលោកគឺ ១៦.៩៥ អង្សាសេ។ វាគឺលើសពីកំណត់ត្រាមុនដែលមាន ១៦.៦៣ អង្សាសេ ក្នុងខែកក្កដា កាលពីឆ្នាំ២០១៩ និងក្តៅបំផុតចាប់តាំងពីការប្រមូលទិន្នន័យបានចាប់ផ្តើមនៅឆ្នាំ១៩៤០។ ថ្ងៃទី៦ ខែកក្កដា គឺជាថ្ងៃក្តៅបំផុតនៅរបស់ផែនដី ហើយនៅទូទាំងពិភពលោក កម្ដៅជាមធ្យមបានឡើងដល់ ១៧.០៨ អង្សាសេ។ ទីភ្នាក់ងារបាននិយាយថា សីតុណ្ហភាពលើផ្ទៃសមុទ្រពិភពលោក ក៏មានកម្រិតខ្ពស់ខុសពីធម្មតា ចាប់តាំងពីពាក់កណ្តាលខែឧសភា មកម្ល៉េះ។ កាលពីថ្ងៃទី៣១ ខែកក្កដា សីតុណ្ហភាពលើផ្ទៃសមុទ្រជាមធ្យមបានឡើងដល់

    August 9, 2023
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសអាសន្នជាសកលអំពីស៊ីរ៉ូផ្តាសាយមួយប្រភេទ ដែលផលិតនៅប្រទេសឥណ្ឌា ហើយមានលក់នៅក្នុងប្រទេសអ៊ីរ៉ាក់។ WHO បានប្រកាសកាលពីថ្ងៃចន្ទថា ទឹកស៊ីរ៉ូ Cold Out មួយបាច់ដែលផលិតកាលពីឆ្នាំមុន «មិនមានសុវត្ថិភាព ហើយជាពិសេសអាចធ្វើឱ្យកុមារមានរបួសធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់»។ ការប្រកាសអាសន្ននេះបានកើតឡើង ក្រោយពេលដែល Bloomberg News បានទិញគំរូទឹកសុីរ៉ូនៅឱសថស្ថានមួយ ក្នុងទីក្រុងបាកដាដ កាលពីខែមីនា ដោយមានការធ្វើតេស្ដពីមន្ទីរពិសោធន៍ឯករាជ្យ Valisure LLC មានមូលដ្ឋាននៅ Connecticut។ ពួកគេក៏បានបញ្ជូនលទ្ធផលតេស្តនេះទៅ WHO ក៏ដូចជាអាជ្ញាធរអ៊ីរ៉ាក់ និងឥណ្ឌាកាលពីខែមុន។ វាជាការព្រមានទី៦ ដែលអង្គការសុខភាពពិភពលោកបានចេញនាឆ្នាំកន្លងមកទាក់ទងនឹងទឹកស៊ីរ៉ូដែលមានជាតិពុល ហើយ ៥ ក្នុងចំណោមនោះ

    August 9, 2023
  • អន្តរជាតិ

    យោងតាមរបាយការណ៍ពី Washington Post បានរាយការណ៍ថា ពួក Hacker នៅក្នុងប្រទេសចិនបាន «ចូលប្រើប្រាស់យ៉ាងស៊ីជម្រៅ និងជាប់លាប់» ទៅកាន់បណ្តាញយោធារបស់ប្រទេសជប៉ុន នេះបើតាមការរកឃើញដោយទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក (National Security Agency)។ នៅពេលដែល NSA បានរកឃើញការចូលលួចនេះជាលើកដំបូងនៅចុងឆ្នាំ២០២០ លោក Paul Nakasone ដែលជាប្រធានរបស់ NSA និងទីប្រឹក្សាសន្តិសុខជាតិរងរបស់សេតវិមានលោក Matthew Pottinger បានធ្វើដំណើរទៅប្រទេសជប៉ុនភ្លាម ដើម្បីរាយការណ៍ពីការចូលលួចនេះ។ ទោះបីជាបញ្ហានេះបានលឺទៅដល់នាយករដ្ឋមន្ត្រីជប៉ុនក៏ដោយ កាសែត Washington Post បានរាយការណ៍ថា ការលួចចូលពីក្រុម Hacker របស់ចិន នៅតែបន្ដជាបញ្ហាអស់រយៈពេលជាច្រើនខែ នៅចុងបញ្ចប់នៃរដ្ឋបាលលោក

    August 8, 2023
  • អន្តរជាតិ

    តំបន់ជាច្រើននៅក្នុងប្រទេសជប៉ុនរួមទាំងតំបន់កណ្តាល នឹងត្រូវប្រឈមជាមួយនឹងឥទ្ធិពលនៃព្យុះទីហ្វុង Khanun នៅថ្ងៃអង្គារ ទី០៨ ខែសីហានេះ ខណៈដែលខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានរំពឹងទុកនៅក្នុងតំបន់ជាច្រើនទៀត។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ព្យុះនេះកំពុងគ្របដណ្ដប់នៅរង្វង់ប្រហែល ១៦០ គីឡូម៉ែត្រ ពីភាគខាងកើត-ឦសាននៃទីក្រុង Amami ភាគនិរតីនៃប្រទេសជប៉ុន ហើយរំកិលទៅភាគខាងជើងបន្តិចម្តងៗ គិតត្រឹមម៉ោង ៩ព្រឹក។ យោងតាម ​​JMA បានឱ្យដឹងថា បន្ទាប់ពីលាតសន្ធឹងផ្នែកខាងលិចនៃខេត្ត Nagasaki ព្យុះ Khanun ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរស្របទៅនឹងឆ្នេរសមុទ្រភាគខាងជើងឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង។ ព្យុះទីហ្វុង Khanun បានបាត់បង់កម្លាំងបន្តិចម្តងៗ ប៉ុន្តែនៅតែអាចបក់បោកក្នុងល្បឿន ១០៨

    August 8, 2023
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រុស្ស៊ីបានបង្កើនការចំណាយទ្វេដងលើវិស័យការពារជាតិក្នុងឆ្នាំ២០២៣ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយ។ ការចំណាយប្រចាំឆ្នាំរបស់រុស្ស៊ីឥឡូវនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩.៧ ទ្រីលានរូប្ល (ruble) ឬ ច្រើនជាង ១០០ ពាន់លានដុល្លារ ដែលស្មើនឹង ១ ភាគ ៣ នៃការចំណាយសាធារណៈរួមគ្នាទាំងអស់។ អ្នកជំនាញបាននិយាយថា ការចំណាយលើយោធារបស់រុស្ស៊ីមានការកើនឡើង ខណៈដែលការឈ្លានពានអ៊ុយក្រែនបន្តអូសបន្លាយ។ ក្រសួងរតនាគារសហរដ្ឋអាមេរិកជឿជាក់ថា ប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេងបានថយចុះក្នុងរយៈពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តបានដាក់សម្ពាធលើតម្លៃប្រេងឆៅរបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលណែនាំពីពន្ធខ្យល់លើប្រាក់ចំណេញលើសរបស់ក្រុមហ៊ុនរុស្ស៊ី។ អត្រាពន្ធខ្យល់នឹងមានដល់

    August 8, 2023
  • អន្តរជាតិ

    បើយោងតាម Business Insider បានរាយការណ៍ថា នាវាទំនើបមួយគ្រឿងដែលមានទំនាក់ទំនងជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រូវបានគេជួសជុលឡើងវិញនៅក្នុងកំពង់ផែអ៊ីតាលី ទោះបីជាត្រូវបានឃាត់កាលពីឆ្នាំមុន ក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបក៏ដោយ។ ក្រុមហ៊ុន Italian Sea Group SpA បាននិយាយថា ក្រុមការងាររបស់ខ្លួនកំពុងជួសជុលនាវា Superyacht Scheherazade ដែលមានប្រវែង ៤៥៩ ហ្វីត ហើយបានបន្ដែមថា ម្ចាស់នាវាបានបង់ប្រាក់សម្រាប់ការជួសជុល និងការថែទាំ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម រួមទាំងអត្តសញ្ញាណរបស់ម្ចាស់នាវានោះទេ។ រំលឹកផងដែរថា ទីភ្នាក់ងារព័ត៌មាន Bloomberg ធ្លាប់បានរាយការណ៍កាលពីឆ្នាំមុនថា អាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមមហាសេដ្ឋីរុស្សី (Russian oligarch)

    August 7, 2023