- autoadmin
- អន្តរជាតិ
ការប្រកួតប្រដាល់ដាក់ក្នុងទ្រុងរវាងលោក Elon Musk និង Mark Zuckerberg នឹងត្រូវផ្សាយបន្ដផ្ទាល់នៅលើបណ្ដាញសង្គម X នេះបើយោងតាមការប្រកាសរបស់លោក Musk កាលពីពេលថ្មីៗនេះ។ នៅក្នុងការបង្ហោះមួយកាលពីព្រឹកថ្ងៃអាទិត្យ ម្ចាស់បណ្ដាញសង្គមរូបនេះបាននិយាយថា «គាត់កំពុងហាត់លើកទម្ងន់ពេញមួយថ្ងៃ ដើម្បីរៀបចំខ្លួនសម្រាប់ការប្រកួត» ដោយបានបន្ថែមថា «ប្រាក់ចំណូលទាំងអស់នឹងទៅប្រគល់ទៅអង្គការសប្បុរសធម៌ សម្រាប់អតីតយុទ្ធជន»។ យ៉ាងណាក៏ដោយ លោក Musk មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការប្រកួតនៅឡើយទេ។ ចំណែកលោក Zuckerberg ក៏បានឆ្លើយតបទៅលោក Musk តាមរយៈ Threads នៅរសៀលថ្ងៃអាទិត្យថា៖«ហេតុអ្វីយើងមិនប្រើវេទិកាដែលអាចទុកចិត្តបានជាងនេះ ដើម្បីអាចរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌បាន?» លោកបានបន្ថែមថា៖«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំចង់មានការប្រកួតនៅថ្ងៃទី២៦ ខែសីហា នៅពេលដែល
August 7, 2023 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនកំពុងរៀបចំធ្វើការសម្រេចចិត្តមួយនៅចុងខែសីហានេះ ថាតើពេលណាដែលត្រូវចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទៅក្នុងសមុទ្រ។ រដ្ឋាភិបាលកំពុងរៀបចំឱ្យមានកិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចចិត្តបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Kishida Fumio នៅសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីត្រូវបានគេរំពឹងថា នឹងពិចារណាចាប់ផ្តើមការចេញផ្សាយការបង្ហូរទឹកនៅពេលណាមួយនៅចន្លោះចុងខែសីហា ដល់ពាក់កណ្តាលទីមួយនៃខែកញ្ញា។ លោក Kishida គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតី Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ។ ប្រភពរដ្ឋាភិបាលបាននិយាយថា លោកនាយករដ្ឋមន្ត្រីត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំទាំង ២ ដើម្បីពន្យល់ពីគម្រោងការបង្ហូរទឹក និងស្វែងរកការយោគយល់របស់ពួកគេ។ ទឹកសំណល់មកពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ Fukushima Daiichi គឺជាទឹកភ្លៀង និងទឹកក្រោមដី
August 7, 2023 - អន្តរជាតិ
លោក Kai Cenat ដែលជាតារា YouTube និង Twitch ដ៏ល្បីល្បាញម្នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានកុបកម្ម និងធ្វើឱ្យមានភាពវឹកវរ បន្ទាប់ពីគាត់បានប្រកាសនឹងផ្ដល់ឧបករណ៍ហ្គេម PlayStation 5 ទៅដល់អ្នកគាំទ្រ ដែលវាបានបង្កឱ្យមានភាពចលាចល និងការបង្ក្រាបពីប៉ូលិស នៅកណ្តាលទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រ។ ហ្វូងមនុស្សប្រហែល ២,០០០ នាក់ បានទៅជួបជុំគ្នានៅ Union Square Park ដើម្បីរង់ចាំឧបករណ៍ PlayStation 5 ដោយឥតគិតថ្លៃពីលោក Kai Cenat ប៉ុន្តែវាបានក្លាយទៅជាចលាចល ដែលមានទាំងអំពើហិង្សា ការបំផ្ទុះកាំជ្រួច ការគប់ដបទឹក ឬអំបែងដបជាដើម។ ប៉ូលីសបានជំរុញឱ្យប្រជាជនជៀសវាងទីតាំងដែលមានចលាចល
August 5, 2023 - អន្តរជាតិ
អាជ្ញាធរចិនបានស្នើឱ្យមានការកំណត់ការប្រើទូរស័ព្ទរបស់កុមារត្រឹមតែ ២ម៉ោង ប៉ុណ្ណោះក្នុងមួយថ្ងៃ។ និយតករអ៊ីនធឺណិតរបស់ចិនបានប្រកាសសេចក្តីព្រាងគោលការណ៍ណែនាំថ្មីមួយ ដោយស្នើឱ្យក្រុមហ៊ុនផលិតឧបករណ៍ចល័ត និងអ្នកបង្កើតកម្មវិធី ណែនាំកម្មវិធីដែលមានការរឹតបន្ដឹងសម្រាប់កុមារ «minor mode»។ ការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានកំណត់ត្រឹមតែ ៤០នាទី សម្រាប់កុមារអាយុក្រោម ៨ឆ្នាំ, ១ម៉ោង សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ និង ២ម៉ោង សម្រាប់អ្នកដែលមានអាយុក្រោម ១៨ឆ្នាំ។ កុមារគ្រប់វ័យនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឧបករណ៍របស់ពួកគេឡើយ ចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ៦ ព្រឹក ហើយការដាស់តឿនឱ្យពួកគេឈប់សម្រាក នឹងត្រូវបានចេញក្នុងរយៈពេល ៣០នាទី។ មាតាបិតានឹងត្រូវបានផ្តល់សិទ្ធិក្នុងការគ្រប់គ្រងមុខងារអនីតិជននេះ។ និយតករនិយាយថា ដែនកំណត់នេះត្រូវបានរចនាឡើងដើម្បីជំរុញទម្លាប់ល្អលើអ៊ីនធឺណិត ហើយពួកគេកំពុងស្វែងរកមតិសាធារណៈលើសំណើនានាក្នុងខែខាងមុខ។
August 5, 2023 - អន្តរជាតិ
សមាជិកកងនាវាចរចំនួន ២រូប ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទបែកធ្លាយព័ត៌មានសម្ងាត់របស់យោធាអាមេរិកទៅកាន់ប្រទេសចិន។ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវិកម្នាក់ក្នុងចំណោមនាវិកដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹកក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់ ១៤,៨០០ ដុល្លារ នៅចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៣ ពីមន្ត្រីស៊ើបការណ៍សម្ងាត់របស់ចិន ដែលមានតួនាទីជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចដែនសមុទ្រ។ នាវិកម្នាក់នោះបានចែករំលែកផែនការប្រតិបត្តិការសម្រាប់សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងព័ត៌មានស្តីពីប្រព័ន្ធរ៉ាដានៅឯមូលដ្ឋានយោធាអាមេរិកនៅអូគីណាវ៉ា ប្រទេសជប៉ុន។ ចំណែកនាវិកម្នាក់ទៀត ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹកមួយផ្សេងទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ថា បានផ្ញើរូបថត និងវីដេអូនៃកប៉ាល់ និងពណ៌នាអំពីអាវុធការពារខ្លួនរបស់សហរដ្ឋអាមេរិក នៅចន្លោះខែមីនា ឆ្នាំ២០២២ ដល់បច្ចុប្បន្ន ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ។ នាវិកម្នាក់នោះត្រូវបានចោទប្រកាន់ថា បានធ្វើឱ្យលេចធ្លាយព័ត៌មានអំពីប្រព័ន្ធរបស់កប៉ាល់ រួមទាំងថាមពល និងចង្កូត
August 4, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន USA Today បានរាយការណ៍ថា ម៉ៃក្រូហ្វូនដែលកំពូលតារាចម្រៀងរ៉េប Cardi B បានគប់ទៅលើហ្វូងអ្នកគាំទ្រ បន្ទាប់ពីបុគ្គលម្នាក់នោះបានជះភេសជ្ជៈដាក់គាត់ ត្រូវបានដាក់លក់ក្នុងតម្លៃជិត ១០០,០០០ ដុល្លារអាមេរិក ហើយចំណូលរបស់វានឹងត្រូវបរិច្ចាគទៅអង្គការមនុស្សធម៌។ លោក Scott Fisher ម្ចាស់ក្រុមហ៊ុន The Wave ដែលបានផ្តល់ម៉ៃក្រូហ្វូនសម្រាប់ការសម្តែងរបស់កំពូលតារាស្រី Cardi B បានដាក់លក់ម៉ៃក្រូហ្វូនមួយនោះនៅលើ eBay ដោយចាប់ផ្ដើមពីតម្លៃ ៩០,០០០ ដុល្លារអាមេរិក។ ការដេញថ្លៃម៉ៃក្រូហ្វូន Shure AD2 គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយទទួលបានការដេញថ្លៃច្រើនជាង ១២០ ដង ដែលធ្វើឱ្យតម្លៃរបស់វាបានកើនដល់ ៩៩,៩០០ ដុល្លារអាមេរិក
August 4, 2023 - អន្តរជាតិ
យោងតាមការស្ទង់មតិរបស់ Travelness បានឱ្យដឹងថា «ទីក្រុងបាងកក» បានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានអ្នកទស្សនាច្រើនជាងគេបំផុត នៅលើពិភពលោកក្នុងឆ្នាំ២០២៣។ យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បាននិយាយថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា មានសេចក្តីសោមនស្សរីករាយដែលបានឮថា ទីក្រុងបាងកកទទួលបានចំណាត់ថ្នាក់កំពូល ដោយមានអ្នកទស្សនាសរុប ២២.៧៨ លាននាក់ នេះបើយោងតាមគេហទំព័រ Travelness។ នៅក្នុងការស្ទង់មតិរបស់ Travelness ដែលបានធ្វើឡើងនៅក្នុងខែមិថុនា ពួកគេបានដាក់ចំណាត់ថ្នាក់ទីក្រុងចំនួន ២០ ដោយផ្អែកលើចំនួនភ្ញៀវបរទេសដែលបានស្នាក់នៅ និងចំណាយប្រាក់នៅក្នុងទីក្រុងទាំងនោះ។ ភាពទាក់ទាញរបស់ទីក្រុងបាងកក ដែលទាក់ទាញភ្ញៀវបរទេសរួមមាន៖ ការធ្វើដំណើរដោយម៉ូតូកង់បី ផ្សារទំនើបធំៗរបស់ទីក្រុង និងតំបន់ទំនើបៗជាច្រើនសម្រាប់មនុស្សជំនាន់ថ្មី។ កំពូលទីក្រុងទាំង ១០
August 4, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី PEOPLE បានឱ្យដឹងថា កំពូលតារាចម្រៀងប៉ុប Taylor Swift ថ្មីៗនេះ បានផ្តល់ប្រាក់រង្វាន់សរុបជាង ៥៥ លានដុល្លារ ដល់ក្រុមការងារគ្រប់គ្នា ចាប់តាំងពីអ្នករាំ រហូតដល់អ្នកលេងភ្លេង អ្នកបច្ចេកទេសសំឡេង និងអ្នកផ្តល់ម្ហូបអាហារ ក៏ដូចជាអ្នកដទៃទៀត។ មុននេះ តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះ ក៏បានផ្តល់អំណោយដល់អ្នកបើកឡានដឹកជញ្ជូន នៅក្នុងដំណើរទេសចរណ៍របស់គាត់ ចំនួន ១០០,០០០ ដុល្លារ នៅមុនពេលការប្រគុំតន្ត្រីនៅ Santa Clara នេះបើតាមការរាយការណ៍ពី TMZ។ ម្ចាស់ជ័យលាភី Grammy បានចាប់ផ្តើមដំណើរទេសចរណ៍របស់នាង ក្នុងខែមីនា នៅទីក្រុង Glendale រដ្ឋ
August 4, 2023 - អន្តរជាតិ
ប្រភពពីគណបក្សភឿថៃបាននិយាយថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ នឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃត្រូវបានបង្កើតឡើង។ អតីតនាយករដ្ឋមន្ត្រីដែលធ្លាប់ជាមេដឹកនាំគណបក្សភឿថៃដំបូងរូបនេះ មានគម្រោងវិលត្រឡប់មកផ្ទះវិញនៅថ្ងៃទី១០ ខែសីហា។ ផែនការនេះត្រូវបានប្រកាសដោយកូនស្រីរបស់គាត់ គឺលោកស្រី Paetongtarn Shinawatra កាលពីសប្តាហ៍មុននៅលើ Instagram។ លោកស្រីបាននិយាយថា ឪពុករបស់លោកស្រីនឹងមកដល់អាកាសយានដ្ឋានដនមឿងនៅថ្ងៃព្រហស្បតិ៍។ លោក ថាក់ស៊ីន បានសម្រេចចិត្តពន្យារពេលការវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រនេះត្រូវបានពន្យារពេល ហើយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថា តើការតែងតាំងលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀត នៅក្នុងការបោះឆ្នោតសភាទី២ ស្របតាមរដ្ឋធម្មនុញ្ញដែរ ឬទេ។ រំលឹកដែរថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានធ្លាក់ការបោះឆ្នោតលើកដំបូងដោយសារជំហររបស់គាត់លើវិសោធនកម្មមាត្រា ១១២
August 4, 2023 - អន្តរជាតិ
កូរ៉េខាងជើងនៅថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ បានធ្វើការរិះគន់លើកញ្ចប់ជំនួយអាវុធរបស់សហរដ្ឋអាមេរិក ដែលផ្ដល់ទៅកោះតៃវ៉ាន់ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញភាពតានតឹងនៅក្នុងតំបន់ទៅជា «ចំណុចបញ្ឆេះសង្រ្គាមមួយផ្សេងទៀត»។ សហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ដែលមានតម្លៃរហូតដល់ ៣៤៥ លានដុល្លារ កាលពីថ្ងៃសុក្រ ខណៈដែលសភាបានផ្តល់សិទ្ធិផ្ដល់អាវុធដល់ទៅ ១ ពាន់លានដុល្លារ សម្រាប់កោះនេះជាផ្នែកនៃថវិកាឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA លោក Maeng Yong Rim អគ្គនាយកនៃនាយកដ្ឋានកិច្ចការចិនរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ផែនការនេះគឺជា «ការបង្ករឿងខាងនយោបាយ និងយោធាដ៏គ្រោះថ្នាក់» និងជា «ការរំលោភយ៉ាងខ្លាំងក្លា» នៃគោលការណ៍ចិនតែមួយ។ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា៖«វាគឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិកក្នុងការប្រែក្លាយតៃវ៉ាន់ទៅជាមូលដ្ឋានទំនើបប្រឆាំងនឹងប្រទេសចិន និងជាលេណដ្ឋានខ្សែទី១ សម្រាប់ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីរារាំងប្រទេសចិន»៕
August 4, 2023












