- autoadmin
- អន្តរជាតិ
តារាកំប្លែងម៉ាឡេស៊ីលោក Nigel Ng ដែលត្រូវបានគេស្គាល់ជាទូទៅថា «Uncle Roger» កំពុងធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងនៅប្រទេសកម្ពុជា និងឡាវ មានការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង ចំពោះការនិយាយស្ដីមិនសមរម្យរបស់គាត់លើមុខម្ហូបរបស់ប្រទេសទាំងពីរ។ នៅក្នុងវិដេអូថ្មីមួយដែលគាត់ទើបតែបានបង្ហោះនៅលើ YouTube គាត់បាននិយាយថា៖«មិនមែនម្ហូបមកពីអាស៊ីអាគ្នេយ៍ទាំងអស់សុទ្ធតែល្អទេ។ អ្នកមិនចង់បានម្ហូបមកពីឡាវ ឬកម្ពុជាទេ»។ លោក Nigel Ng បាននិយាយបន្ថែមថា៖«ម្ហូបឡាវគឺជា version អន់ ប្រៀបនឹងម្ហូបថៃ» បើទោះបីជាដៃគូរបស់គាត់ព្យាយាមនិយាយកាត់ និងប្រាប់គាត់ថា មិនគួរនិយាយបែបនោះឡើយ។ រំលឹកដែរថា លោក Nigel Ng កាលពីប៉ុន្មានរយៈមុនក៏ទើបតែត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ផងដែរ។ ហេតុផលគឺ គាត់បានលេងសើចប៉ះពាល់ច្រើនដល់នយោបាយចិន ដោយបានចោទថា
August 1, 2023 - អន្តរជាតិ
ជប៉ុនបានជួបប្រទះនឹងកម្ដៅដ៏ក្ដៅគគុកនៅទូទាំងប្រទេសនៅថ្ងៃចន្ទនេះ ខណៈដែលសីតុណ្ហភាពបានកើនឡើងដល់ ៣៥ អង្សាសេ នៅតំបន់ជាច្រើននៅភាគខាងកើត និងខាងជើងរបស់ប្រទេស។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា សម្ពាធបរិយាកាសខ្ពស់ដែលគ្របដណ្តប់តំបន់ជុំវិញប្រទេសជប៉ុន គឺជាហេតុផលដែលសីតុណ្ហភាពបានបន្តកើនឡើងចាប់តាំងពីពេលព្រឹក។ គិតត្រឹមម៉ោង ១១ ព្រឹក សីតុណ្ហភាពបានឡើងដល់ ៣៧.៧ អង្សាសេ នៅទីក្រុង Hatoyama ក្នុងខេត្ត Saitama ក្បែរទីក្រុងតូក្យូ, ៣៧.១ អង្សាសេ នៅ Date City ក្នុងខេត្ត Fukushima និង ៣៥.១ អង្សាសេ នៅកណ្តាលទីក្រុងតូក្យូ។ មន្ត្រីនៃទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថាន បានព្រមានថា ហានិភ័យនៃមនុស្សសន្លប់ដោយសារកម្តៅ
July 31, 2023 - អន្តរជាតិ
ប្រធានបុគ្គលិករបស់ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែននឹងចាប់ផ្តើមការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ស្តីពីការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ខណៈដែលខ្លួនកំពុងរង់ចាំការបញ្ចប់ដំណើរការនៃការចូលរួមជាមួយអង្គការណាតូ។ លោក Andriy Yermak បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា មន្ត្រីមកពីប្រទេសមួយចំនួនកំពុងរៀបចំកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីផែនការសន្តិភាពរបស់លោក Zelensky សម្រាប់អ៊ុយក្រែន ដោយផ្អែកសំខាន់លើការដកថយរបស់ភាគីរុស្ស៊ី។ លោកមិនបានបញ្ជាក់ថា តើកិច្ចប្រជុំលើកក្រោយនឹងប្រព្រឹត្តទៅនៅពេលណានោះទេ ប៉ុន្តែលោកបាននិយាយថា ផែនការនេះនឹងត្រូវពិភាក្សាជា ៣ ដំណាក់កាល ដែលឈានដល់កិច្ចប្រជុំប្រមុខរដ្ឋ និងរដ្ឋាភិបាល។ កាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងអំពីកិច្ចប្រជុំនេះកាលពីថ្ងៃសៅរ៍ ដោយបាននិយាយថា វានឹងប្រព្រឹត្តទៅនៅទីក្រុង Jeddah
July 31, 2023 - អន្តរជាតិ
ឃ្លាំងស្តុកទំនិញនៅជិតផ្សារមួយកន្លែង នៅក្នុងស្រុក Sungai Padi ខេត្ត Narathiwat បានបំផ្ទុះកាលពីល្ងាចថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ១២ នាក់ និងធ្វើឱ្យមានអ្នករងរបួស ១២១ នាក់ផ្សេងទៀត។ គិតត្រឹមថ្ងៃអាទិត្យ អ្នករបួសចំនួន ១១១នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានសពចំនួន ៧ ត្រូវបានគ្រួសារមកទទួល, សពចំនួន ២ ត្រូវបានបូជា និងសពចំនួន ២ ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ខណៈអាជ្ញាធរមិនទាន់បង្ហាញព័ត៌មានអំពីសពទី១២ នៅឡើយទេ ។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការផ្ទុះនេះអាចបណ្តាលមកពីការរក្សាទុកកាំជ្រួច ឬគ្រឿងផ្ទុះដោយខុសច្បាប់។
July 31, 2023 - អន្តរជាតិ
ទីភ្នាក់ងារអវកាសណាសា (NASA) នឹងបើកដំណើរការវេទិកាផ្សព្វផ្សាយវីដេអូផ្ទាល់ខ្លួន ដែលមានឈ្មោះថា NASA+ នៅរដូវក្តៅនេះ។ ជាធម្មតាទីភ្នាក់ងារអាមេរិកមួយនេះ តែងតែផ្សាយបន្តផ្ទាល់ការបាញ់បង្ហោះយានអវកាស និងព្រឹត្តិការណ៍ផ្សេងៗទៀតនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែ NASA+ នឹងផ្តល់ជូនលើសពីនោះថែមទៀត ដោយវានឹងមានជាវីដេអូស៊េរី (original video series) សម្រាប់អ្នកតាមដានផងដែរ។ អ្វីដែលពិសេសនោះ គឺវានឹងគ្មានការគិតថ្លៃ ហើយក៏គ្មានការរំខានពីការផ្សាយពាណិជ្ជកម្មនោះដែរ។ វាជាវេទិកាដែលអ្នកគួរតែមាន ប្រសិនបើអ្នកចង់មើលសកម្មភាពរបស់ណាសា និងមាតិកាអវកាស។ សេវាកម្មស្ទ្រីមនេះ នឹងមានដាក់ឱ្យប្រើប្រាស់ទាំងនៅលើឧបករណ៍ចល័តរបស់ iOS និង Android ហើយអ្នកតាមដានក៏អាចចូលប្រើវានៅលើកុំព្យូទ័រ និង browser តាមទូរស័ព្ទ ក៏ដូចជាកម្មវិធីចាក់ផ្សាយតាមមេឌៀ ដូចជា
July 31, 2023 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្សចំនួន ៤៤ នាក់បានស្លាប់ និងជាង ១៣០ នាក់បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅកន្លែងជួបជុំអ្នកនយោបាយរបស់គណបក្សអ៊ីស្លាមមួយ នៅក្នុងខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន។ ការបំផ្ទុះនេះបានកើតឡើងនៅកន្លែងជួបជុំរបស់គណបក្សអភិរក្សនិយម Jamiat Ulema Islam-Fazl (JUI-F) នៅក្នុងស្រុក Bajaur ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន។ មន្ត្រីប៉ូលីសស្រុក Nazir Khan បាននិយាយថា ប្រកាសអាសន្នត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យស្រុក Bajaur និងតំបន់ជាប់គ្នា ដែលភាគច្រើននៃអ្នករងរបួសត្រូវបានគេនាំយកទៅទីនោះ។ ចំណែកអ្នករងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនពីស្រុក Bajaur ទៅកាន់មន្ទីរពេទ្យក្នុងខេត្ត Peshawar ដោយឧទ្ធម្ភាគចក្រយោធា។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា
July 31, 2023 - អន្តរជាតិ
ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្ត F-150 រាប់រយរាប់ពាន់គ្រឿងត្រឡប់មកវិញ បន្ទាប់ពីអតិថិជនរបស់ពួកគេបានរាយការណ៍អំពីបញ្ហាប្រព័ន្ធហ្វ្រាំងដៃ (parking brake) ដែលបានដំណើរការដោយខ្លួនឯង នៅពេលដែលពួកគេកំពុងជិះក្នុងរថយន្តភីកអាប់នេះ។ ក្រុមហ៊ុនកំពុងប្រមូលរថយន្ត F-150 ស៊េរីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ចំនួនជាង ៨៧០,០០០ គ្រឿង នេះបើយោងតាមរបាយការណ៍ស្តីពីសុវត្ថិភាពនៃការប្រមូលរថយន្តពីក្រុមហ៊ុន Ford ដែលផ្សព្វផ្សាយដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA)។ ជម្រាបដែរថា ស៊េរី F របស់ក្រុមហ៊ុន Ford គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ។ ឯកសារ NHTSA បានបង្ហាញថា អ្នកបើកបររថយន្តដែលមានបញ្ហាហ្វ្រាំង អាចនឹងឃើញភ្លើងសញ្ញាព្រមាននៅលើអេក្រង់បង្ហាញនៅលើរថយន្តរបស់ពួកគេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងដោះស្រាយបញ្ហាដោយការដំឡើងខ្សែក្រវាត់ការពារ
July 31, 2023 - អន្តរជាតិ
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គាត់នឹងមិនបញ្ចប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីឡើយ បើទោះបីជាគាត់បានរងការចោទប្រកា់ន និងកាត់ទោសក្នុងសំណុំរឿងព្រហ្មទណ្ឌក៏ដោយ។ គាត់គឺជាបេក្ខជននាំមុខគេ សម្រាប់តំណែងប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤។ កាលពីថ្ងៃព្រហស្បតិ៍នេះ លោក ដូណាល់ ត្រាំ ទើបតែត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ពីបទកាន់កាប់ដោយខុសច្បាប់លើឯកសារសម្ងាត់ជាតិ ហើយលាក់វានៅវីឡា Mar-a-Lago របស់គាត់។ ការកាត់ទោសលើលោក ត្រាំ សម្រាប់ករណីនេះ ត្រូវបានគេដឹងថា គ្រោងនឹងធ្វើនៅខែឧសភាឆ្នាំក្រោយ។ រដ្ឋអាជ្ញាសហព័ន្ធបានដាក់ការចោទប្រកាន់ថ្មីចំនួន ៣ ពាក់ព័ន្ធនឹងករណីនេះ ដោយពួកគេបានចោទប្រកាន់លោក ត្រាំ និងជំនួយការរបស់គាត់ថា បានសុំឱ្យបុគ្គលិកម្នាក់ លុបវីដេអូកាមេរ៉ាសុវត្ថិភាពនៅឯវីឡារបស់គាត់ ដើម្បីរារាំងការស៊ើបអង្កេត។ យ៉ាងណាក៏ដោយ លោក
July 29, 2023 - អន្តរជាតិ
Meta Platforms កំពុងផ្តោតយ៉ាងខ្លាំងលើការថែរក្សាចំនួនអ្នកប្រើប្រាស់កម្មវិធី Threads បន្ទាប់ពីគូប្រជែងថ្មីរបស់ Twitter មួយនេះ បានបាត់បង់អ្នកប្រើប្រាស់ច្រើនជាងពាក់កណ្តាល ត្រឹមប៉ុន្មានសប្តាហ៍បន្ទាប់ពីការបើកដំណើរការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន។ នាយកប្រតិបត្តិលោក Mark Zuckerberg បាននិយាយថា ការទប់ចំនួនអ្នកប្រើប្រាស់របស់ Threads មានភាពប្រសើរជាងការរំពឹងទុក បើទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ។ លោកបានបញ្ជាក់ថា Threads មានអ្នកចុះឈ្មោះរហូតដល់ទៅ ១០០ លាននាក់ ដូច្នេះវាមិនទាន់ដល់ទីបញ្ចប់ទេ បើទោះជាច្រើនជាងពាក់កណ្ដាលនៃអ្នកប្រើប្រាស់បានទុកវាចោល។ លោក Zuckerberg បាននិយាយថា លោកបានចាត់ទុកការធ្លាក់ចុះនេះគឺជារឿងធម្មតា ហើយរំពឹងថា ស្ថានភាពនឹងប្រសើរជាងនេះ នៅពេលដែលក្រុមហ៊ុនបន្ថែមលក្ខណៈពិសេសទៅក្នុងកម្មវិធី រួមទាំងកំណែសម្រាប់ desktop និងមុខងារស្វែងរកផងដែរ។ Meta ក៏កំពុងរកវិធីបន្ថែមទៀត ដើម្បីអាចទាក់ទាញអ្នកប្រើប្រាស់ឱ្យត្រឡប់ទៅកម្មវិធីវិញ
July 28, 2023 - អន្តរជាតិ
រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទរក្សាដោយចេតនានូវឯកសារសម្ងាត់ ដែលជាការបន្ថែមទៅលើសំណុំរឿង ៣៧ ករណីផ្សេងទៀត ដែលអតីតប្រធានាធិបតីរូបនេះកំពុងប្រឈមមុខ។ គណៈវិនិច្ឆ័យធំដែលដឹកនាំដោយទីប្រឹក្សាពិសេសលោក Jack Smith បានជួបប្រជុំនៅតុលាការសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ និងបានដាក់ការចោទប្រកាន់ចំនួន ៣ ប្រឆាំងនឹងលោក ត្រាំ ដែលរួមមាន៖ ការរក្សាទុកព័ត៌មានជាតិដោយចេតនា ១ ករណី និងរារាំងអាជ្ញាធរ ២ ករណី។ របាយការណ៍បាននិយាយថា លោក ដូណាល់ ត្រាំ និងបុគ្គលិករបស់គាត់ចំនួន ២នាក់ បានផ្លាស់ប្តូរ បំផ្លិចបំផ្លាញ និងលាក់បាំងឯកសារ នៅវីឡា Mar-a-Lago
July 28, 2023












