autoadmin
  • អន្តរជាតិ

    សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជំនួយ​យោធា​បន្ថែម​ ដែល​មាន​តម្លៃ​រហូត​ដល់​ ៤០០​ លាន​ដុល្លារ ​ដើម្បី​គាំទ្រ​ការ​វាយលុក​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី។ កញ្ចប់ដែលដាក់បង្ហាញដោយមន្ទីរបញ្ចកោណរួមមាន៖ គ្រាប់បែកបន្ថែម សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធមីស៊ីលពីដីទៅអាកាសកម្រិតខ្ពស់ NASAMS។ អ៊ុយក្រែន​ក៏​នឹង​ទទួល​បាន​គ្រាប់​រំសេវ​បន្ថែម​ទៀត​ សម្រាប់​ប្រព័ន្ធ High Mobility Artillery Rocket Systems ឬ HIMARS។ សហរដ្ឋអាមេរិក​មានបំណង​បង្កើន​សមត្ថភាព​ការពារ ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីនៅតែបន្តវាយប្រហារកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធនៅ Odesa នៅភាគខាងត្បូង និងតំបន់ផ្សេងទៀត។

    July 26, 2023
  • អន្តរជាតិ

    ក្រុមហ៊ុន Toyota Motor បាននិយាយ​ថា ខ្លួន​បាន​បញ្ចប់​កិច្ច​សន្យា​របស់​កម្មករ​ប្រហែល ១,០០០នាក់ ឬ ៥% ​នៅ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​ខ្លួន​កំពុងប្រយុទ្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​នៅទីនោះ។ ក្រុមហ៊ុននិយាយថា ខ្លួនបានដកកម្មករដែលធ្វើការនៅឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Guangzhou Automobile Group មុនពេលកិច្ចសន្យារបស់ពួកគេផុតកំណត់ ហើយនិយាយថា ពួកគេនឹងទទួលបានកញ្ចប់សំណង។ ការ​លក់​របស់​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​ គឺ​រឹត​តែ​ទាប​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ ធៀប​នឹង​ឆ្នាំ​មុន​នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​មេរោគ COVID-19។ ពួកគេបានដឹកជញ្ជរថយន្តតិចជាង ៥% ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃការលក់រថយន្តជប៉ុននៅក្នុងទីផ្សារប្រទេសចិន។ អ្នកវិភាគនិយាយថា ការស្ទុះងើបសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន និងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យរថយន្តអគ្គិសនីក៏ជាកត្តាធ្លាក់ចុះផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    July 25, 2023
  • អន្តរជាតិ

    ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) ទើបតែបានចេញឯកសារណែនាំអំពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅទូទាំងប្រទេស បន្ទាប់ពីវ៉ាក់សាំងចំនួន២ គឺ NAVET-ASFVAC និង AVAC ASF LIVE ត្រូវបានអនុម័តជាផ្លូវការ។ ឯកសារដែលបានផ្ញើទៅគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងបាននិយាយថា ពួកគេអាចប្រើប្រាស់វ៉ាក់សាំងដោយផ្អែកលើស្ថានភាពជំងឺក្នុងតំបន់ ហើយនឹងវាយតម្លៃប្រសិទ្ធភាពបន្ទាប់ពីការចាក់វ៉ាក់សាំង។ ជម្រាបដែរថា ក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ មិនមានវ៉ាក់សាំងប្រឆាំងនឹងជំងឺ ASF ណាមួយនៅលើពិភពលោក ត្រូវបានផ្ដល់អាជ្ញាប័ណ្ណនោះទេ។ មុនពេលមានការអនុម័តនេះ កម្មវិធីសាកល្បងមួយត្រូវបានធ្វើឡើងជាមួយនឹងការចាក់វ៉ាក់សាំងជាង ៦០០,០០០ ដូស ដែលត្រូវបានផ្ដល់ជូននៅក្នុងកសិដ្ឋានទូទាំងប្រទេសវៀតណាម។ លទ្ធផលក្នុងខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា

    July 25, 2023
  • អន្តរជាតិ

    កំពូលព្យុះទីហ្វុង Doksuri បានបោកបក់ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងទិសដៅឆ្ពោះទៅប្រទេសហ្វីលីពីន ខណៈដែលអ្នកព្យាករណ៍បានព្រមានថា វាអាចវាយប្រហារភាគខាងជើងរបស់ប្រទេស មុនពេលវាយប្រហារចិនដីគោកនៅចុងសប្តាហ៍នេះ។ ព្យុះ Doksuri មានល្បឿនខ្យល់ប្រហែល ២៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលស្មើនឹងព្យុះសង្ឃរាអាត្លង់ទិកប្រភេទទី៤។ បើយោងតាមការិយាល័យអាកាសធាតុរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា ព្យុះនេះកំពុងផ្លាស់ទីទៅទិសខាងជើងភាគពាយព្យ ក្នុងល្បឿន ១៥ គីឡូម៉ែត្រ/ម៉ោង និងត្រូវបានគេរំពឹងថានឹងឆ្លងកាត់ដល់កោះ Babuyan របស់ប្រទេសហ្វីលីពីនក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។ ទន្ទឹមនឹងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានរំពឹងទុកផងដែរ ជាពិសេសនៅទូទាំងកោះ Babuyan និងភាគខាងជើង Luzon ដែលជាកោះធំជាងគេ និងមានប្រជាជនច្រើនជាងគេរបស់ប្រទេសហ្វីលីពីន។ ការិយាល័យនេះបានព្រមានថា៖«នៅក្រោមលក្ខខណ្ឌទាំងនេះ ទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលមកពីភ្លៀង គឺទំនងជាមានភាគរយខ្ពស់»។

    July 25, 2023
  • អន្តរជាតិ

    បាងកក៖ ហាងភេសជ្ជៈជាច្រើននៅក្នុងប្រទេសថៃបានប្រកាសឈប់លក់ភេសជ្ជៈ mint-chocolate បន្ទាប់ពីគណបក្សភឿថៃ បានជួបជាមួយគណបក្សនយោបាយផ្សេងទៀតកាលពីចុងសប្តាហ៍មុន ដើម្បីទាក់ទាញពួកគេឱ្យគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ មូលហេតុគឺថា mint-chocolate បានក្លាយជាភេសជ្ជៈពេញនិយមយ៉ាងទូលំទូលាយ បន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបរបស់ភឿថៃ គឺលោកស្រី Paetongtarn Shinawatra ធ្លាប់ប្រាប់ថា វាគឺជាភេសជ្ជៈដែលគាត់ចូលចិត្តផឹក។ ចាប់តាំងពីពេលនោះមក វាបានក្លាយជានិមិត្តរូបនៃគណបក្សភឿថៃ ហើយជាញឹកញាប់ត្រូវបានដាក់បម្រើស្វាគមន៍ សម្រាប់សមាជិកនៃគណបក្សនយោបាយផ្សេងទៀត នៅពេលណាដែលពួកគេមកទីស្នាក់ការរបស់ខ្លួន។ ហាងមួយចំនួនបានប្ដូរឈ្មោះវាទៅជា «ភេសជ្ជៈក្បត់មិត្ត» ហើយការបញ្ជាទិញ mint-chocolate នឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិនៅលើកម្មវិធីដឹកជញ្ជូន ខណៈមានហាងកាហ្វេមួយចំនួនបានឈានទៅដល់ការប្រកាសថា ពួកគេនឹងលក់តែកាហ្វេ Americano និងទឹកក្រូច ដែលជាភេសជ្ជៈនិមិត្តរូបរបស់គណបក្សឆ្ពោះទៅមុខ ហើយក៏ជាភេសជ្ជៈសំណព្វរបស់លោក Pita Limjaroenrat នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai

    July 25, 2023
  • អន្តរជាតិ

    ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ កាលពីយប់ថ្ងៃចន្ទ ហើយពួកវាប្រហែលជាបានធ្លាក់ចូលក្នុងសមុទ្រជប៉ុន នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ មន្ត្រីក្រសួងបាននិយាយថា​ មីស៊ីល ២គ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅទិសខាងកើត ចេញពីតំបន់ដីគោកនៃកូរ៉េខាងជើង ដោយការបាញ់បង្ហោះលើកដំបូងនៅម៉ោងប្រហែល ១១ និង ៥៤ នាទីយប់ និងលើកទីពីរនៅម៉ោងប្រហែល ១១:៥៩ យប់។ ក្រុមមន្ត្រីជឿថា មីស៊ីលទាំងនោះបានហោះបានចម្ងាយប្រហែល ៣៥០ ទៅ ៤០០ គីឡូម៉ែត្រ និងឈានដល់កម្ពស់ប្រហែល ១០០ គីឡូម៉ែត្រ។ រដ្ឋាភិបាលជប៉ុនបានធ្វើការតវ៉ាជាមួយកូរ៉េខាងជើង ដោយនិយាយថា សកម្មភាពរបស់ប្រទេសនេះរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ។

    July 25, 2023
  • អន្តរជាតិ

    មហាសេដ្ឋី Elon Musk ​បានប្រកាសនៅលើគណនី Twitter របស់គាត់ថា និមិត្តសញ្ញាចាបខៀវ និងឈ្មោះដ៏សាំញ៉ាំរបស់វា នឹងលែងមានតទៅទៀតហើយ ព្រោះគាត់នឹងប្ដូរឡូហ្គោ និងឈ្មោះរបស់បណ្ដាញសង្គមមួយនេះទៅជា “X”។ លោកក៏បានបញ្ជាក់នៅក្នុងអំឡុងការសន្ទនាគ្នានៅលើ Twitter Space ថា ឡោហ្គោរបស់វានឹងត្រូវបានផ្លាស់ប្តូរនៅយប់ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ លោក​ Elon Musk ​មាន​ប្រសាសន៍​ថា៖«វា​គួរ​តែ​ប្ដូរ​ជាយូរ​មក​ហើយ សូម​ទោសដែលធ្វើឱ្យមានការរង់ចាំ»។ យ៉ាងណាក៏ដោយ Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ។ យោងតាមលោកស្រី Zoe Schiffer ដែលជាអ្នករាយការណ៍របស់ The Verge បានឱ្យដឹងថា លោក Musk បានផ្ញើអ៊ីមែលទៅបុគ្គលិករបស់គាត់ ដើម្បីជម្រាបពីការប្ដូរឈ្មោះនេះ ហើយវាគឺជាអ៊ីមែលចុងក្រោយដែលផ្ញើចេញក្រោមឈ្មោះរបស់ Twitter។

    July 24, 2023
  • អន្តរជាតិ

    ស្ត្រី​ម្នាក់​បានដាក់ពាក្យបណ្ដឹង​ប្រឆាំងនឹងភោជនីយដ្ឋាន​ថៃ​មួយ ​នៅ​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយសារភោជនីយមួយនោះ បានលក់អាហារ​មានរសជាតិហឹរខ្លាំងពេក ​ដែល​ធ្វើឱ្យមានផលប៉ះពាល់ជាអចិន្ត្រៃយ៍មកលើគាត់។ យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា លោកស្រី Harjasleen Walia ដែលជាអ្នកជំនាញខាងសរសៃប្រសាទ បានទៅភ្លក់ប្រហិត «Dragon Balls» នៅភោជនីយដ្ឋាន Coup de Thai នៅតំបន់ Los Gatos កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្រោយ​ទទួល​ទាន​រួច គាត់បានចោទថា ប្រហិតទាំងនោះធ្វើឱ្យគាត់ «​មាន​អារម្មណ៍​ថា​មាត់​ទាំង​មូល អណ្ដាត បំពង់ក និង​ច្រមុះ​ក្ដៅឆួល​ដូច​ភ្លើង»។ ការពិតទៅលោកស្រី

    July 23, 2023
  • អន្តរជាតិ

    យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថាន (NDMA) បានរាយការណ៍ថា មនុស្សប្រហែល ១០១ នាក់បានស្លាប់ និង ១៨០ នាក់បានរងរបួស នៅក្នុងអំឡុងពេលរដូវខ្យល់មូសុង ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា នៅទូទាំងប្រទេសប៉ាគីស្ថាន។ NDMA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខេត្ត Punjab ភាគខាងកើតរបស់ប្រទេស បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ចំនួន ៥៧នាក់ និងរបួស ១១៨នាក់ ដោយបន្ថែមថា ផ្ទះចំនួន ៥៣ខ្នង ត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារខេត្តនេះ រួមទាំងទីរួមខេត្ត Lahore ផងដែរ។ ភ្លៀងធ្លាក់នៅ Lahore ក្នុងកម្រិតធ្ងន់ធ្ងរជាកំណត់ត្រា

    July 21, 2023
  • អន្តរជាតិ

    ក្រុមហ៊ុន Google បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន ដើម្បីរចនាឧបករណ៍ថ្មីដែលគាំទ្រដោយ AI ដើម្បីជួយអ្នកកាសែត អាចរាយការណ៍ និងសរសេរអត្ថបទរបស់ពួកគេ។ គម្រោងនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត The New York Times ដែលកំពុងធ្វើការជាមួយ The Washington Post និង The Wall Street Journal ក្នុងការសាកល្បងផលិតផលថ្មីនេះ។ ឧបករណ៍នោះត្រូវបានគេស្គាល់ថាជា Genesis កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងដំបូង ប៉ុន្តែមានសមត្ថភាពគួរឱ្យកត់សម្គាល់ ដោយអ្នកសរសេរព័ត៌មានមួយចំនួនដែលមើលឃើញពីសមត្ថភាពរបស់វា។ អ្នកនាំពាក្យរបស់ Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅក្នុងភាពជាដៃគូជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន ជាពិសេសអ្នកបោះពុម្ពផ្សាយតូចៗ យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងបំផុតនៃការស្វែងរកគំនិត ដើម្បីផ្តល់លទ្ធភាពឱ្យឧបករណ៍

    July 21, 2023