autoadmin
  • អន្តរជាតិ

    សភារបស់ប្រទេសថៃគ្រោងនឹងមកអង្គុយរួមគ្នាម្ដងទៀត នៅថ្ងៃទី០៤ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ខណៈដែលភាពជាប់គាំងនយោបាយបានបន្ដអូសបន្លាយ ក្រោយការបោះឆ្នោតជាតិក្នុងខែឧសភា។ ប្រទេសថៃនៅតែមិនទាន់រកឃើញនាយករដ្ឋមន្ត្រីទី៣០ របស់ពួកគេទេ ក្រោយការប៉ុនប៉ងចំនួន ២លើក ដោយគណបក្សឆ្ពោះទៅមុខ ដែលមានលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយម និងយោធា។ ភឿថៃ ដែលជាគណបក្សមានការគាំទ្រច្រើនជាងគេទី២ ពីពលរដ្ឋថៃ និងជាផ្នែកមួយនៃគណបក្សសម្ព័ន្ធទាំង ៨ ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះសម្រាប់តំណែងនាយករដ្ឋមន្ត្រី បន្ដពីលោក Pita Limjaroenrat។ គួរឱ្យដឹងដែរថា គណបក្សឆ្ពោះទៅមុខបានឈ្នះនៅក្នុងការបោះឆ្នោតជាតិ លើគណបក្សដែលគាំទ្រដោយយោធា ដែលបានគ្រប់គ្រងនយោបាយថៃស្ទើរតែមួយទសវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធា និងគូប្រជែងមកពីស្ថាប័នអភិរក្សនិយម និងរាជានិយម

    July 28, 2023
  • អន្តរជាតិ

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនលោកស្រី តាំងតែពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ប្រភពពីពន្ធនាគារបានប្រាប់ថា លោកស្រី ស៊ូជី ត្រូវបាននាំទៅកាន់អគាររដ្ឋាភិបាលក្នុងទីក្រុងណៃពិដោ កាលពីថ្ងៃចន្ទដើមសប្ដាហ៍។ អតីតមេដឹកនាំអាយុ ៧៨ឆ្នាំរូបនេះ បានចំណាយពេលមួយឆ្នាំនៅក្នុងការឃុំឃាំងតែម្នាក់ឯង មុនការផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ ក្រោយតុលាការយោធាបានកាត់បិទទ្វារកាត់ក្តីឱ្យគាត់ជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំ។ គ្មានការបញ្ជាក់ណាមួយអំពីការផ្ទេរលោកស្រីចេញពីពន្ធនាគារនោះទេ ប៉ុន្តែការផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះអាចជាសញ្ញាវិជ្ជមានពីអាជ្ញាធរ ដែលបានប្រឈមមុខនឹងការអំពាវនាវជាច្រើន ដើម្បីដោះលែងមេដឹកនាំដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរូបនេះ។ មានពាក្យចចាមអារ៉ាមបាននិយាយថា លោកស្រី ស៊ូជី ​មាន​ជំងឺ ប៉ុន្តែ​យោធា​បាន​បដិសេធ​របាយការណ៍​នោះ។ កាលពីដើមសប្តាហ៍នេះ ប្រភពពីពន្ធនាគារណៃពិដោ ដែលគាត់កំពុងត្រូវបានឃុំខ្លួន បានប្រាប់ថា គាត់មានសុខភាពល្អធម្មតាទេ។

    July 28, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ីបានបិទខ្ទប់ជាបណ្តោះអាសន្ននូវការចូលវេបសាយ X.com ដែលជា domain ថ្មីរបស់ Twitter ដោយសារតែម្ចាស់មុនរបស់វា បានបំពានខ្លឹមសារនៃច្បាប់លេងល្បែង និងមាតិកាអាសអាភាសរបស់ប្រទេស។ នាយកដ្ឋានព័ត៌មានឥណ្ឌូនេស៊ី បានរាយការណ៍ថា ថ្នាក់ដឹកនាំមកពី X.com បានទាក់ទងជាមួយពួកគេរួចហើយ ដើម្បីដោះស្រាយបញ្ហានេះ។ ពួកគេ​ក៏នឹង​ផ្ញើ​លិខិត​ទៅ​មន្ត្រីដទៃទៀត​ ដើម្បី​បញ្ជាក់​ថា Twitter ឥឡូវ​ជា​ម្ចាស់​ domain របស់វេបសាយ X.com។ ជម្រាបដែរថា ការប្តូរឈ្មោះថ្មីពី Twitter ទៅជា X យ៉ាងរហ័សរបស់លោក Elon Musk បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាផ្នែកច្បាប់ និងហិរញ្ញវត្ថុកាន់តែច្រើន។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បាននិយាយថា

    July 27, 2023
  • អន្តរជាតិ

    មន្ត្រីប៉ូលីស​វៀតណាមបាន​តាម​ចាប់​ក្រុមអ្នក​រត់ពន្ធ​មាស​ពី​កម្ពុជា​ទៅ​វៀត ណាម​តាម​ព្រំដែន​ក្នុង​ខេត្ត​ An Giang នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ប៉ូលីសខេត្ត An Giang បាននិយាយថា ពួកគេបានធ្វើការវាយឆ្មក់កាលពីយប់ថ្ងៃអង្គារ ហើយចាប់មនុស្សមួយក្រុម ដែលចូលមកស្រុក Long Binh ដោយខុសច្បាប់ពីប្រទេសកម្ពុជាតាមទូក។ អ្នកជិះទូកបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវកញ្ចប់ជាច្រើននៅលើទូក ហើយក្នុងនោះប៉ូលីសក៏បានរកឃើញមាសចំនួន ១៩ គីឡូក្រាម។ នៅថ្ងៃបន្ទាប់ បុរស ២នាក់ ដែលមានអាយុប្រមាណ ៦០ និង ២២ឆ្នាំ បានចូលខ្លួន និងបានសារភាពថា ពួកគេបានរត់ពន្ធមាសពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីលក់នៅហាងក្នុងខេត្ត An

    July 27, 2023
  • អន្តរជាតិ

    អង្គការណាតូនិយាយថា ខ្លួនកំពុងពង្រឹងសកម្មភាពឃ្លាំមើល និងឈ្លបយកការណ៍នៅក្នុងតំបន់សមុទ្រខ្មៅ បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។ ក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ តាមសំណើរបស់អ៊ុយក្រែនសម្រាប់ការពិគ្រោះយោបល់អំពីវិបត្តិនេះ។ សមាជិកចូលរួមបានពិភាក្សាគ្នាអំពីការវាយប្រហារម្តងហើយម្តងទៀតរបស់រុស្ស៊ី លើទីក្រុងកំពង់ផែ Odesa និងកន្លែងផ្សេងទៀត បន្ទាប់ពីការដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនោះ។ ទាំងណាតូ និង​អ៊ុយក្រែន​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់ទី​ក្រុង​ម៉ូស្គូ។ ក្រុមប្រឹក្សានេះបានកត់សម្គាល់ថា ការព្រមានថ្មីៗរបស់រុស្ស៊ីលើកប៉ាល់ដែលឆ្លងកាត់សមុទ្រខ្មៅ បានបង្កើតហានិភ័យថ្មីចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រខ្មៅ។ ក្រុមប្រឹក្សាបាននិយាយថា អង្គការណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងបង្កើនសកម្មភាពយាមល្បាតដែនសមុទ្ររបស់ពួកគេនៅក្នុងតំបន់ដោយប្រើយន្តហោះ និងយន្តហោះគ្មានមនុស្សបើក។ ចំណែកទីក្រុងមូស្គូបាននិយាយមុននេះថា ខ្លួននឹងចាត់ទុករាល់កប៉ាល់ដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅ គឺជាកាប៉ាល់របស់យោធា៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    July 27, 2023
  • អន្តរជាតិ

    អាជ្ញាធរហ្វីលីពីនបាននិយាយថា កំពូលព្យុះទីហ្វុង Doksuri បាននាំមកនូវទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់។ ព្យុះទីហ្វុង Doksuri បានបណ្តាលឱ្យមានទឹកជំនន់នៅទូទាំងតំបន់ចំនួន៥ និងការបាក់ដី ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ។ ទីភ្នាក់ងារនេះបាននិយាយថា ជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងតំបន់ Calabarzon ហើយ ៤នាក់ បានស្លាប់នៅក្នុងតំបន់ភ្នំ Cordillera ខណៈមនុស្ស ២នាក់ បានរងរបួសនៅទីតាំងផ្សេងទៀត។ ព្យុះទីហ្វុង Doksuri បានបោកបក់នៅម៉ោង ៣:១០ នាទីព្រឹក ម៉ោងក្នុងស្រុក នៅជិតកោះ Fuga ភាគខាងជើង ហើយទោះបីជាវាបានចុះខ្សោយពីកម្លាំងព្យុះទីហ្វុងក៏ដោយ

    July 27, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ស្បែកជើងប៉ាតារបស់ក្រុមហ៊ុន Apple ដ៏កម្រមួយគូ កំពុងត្រូវបានក្រុមហ៊ុនដេញថ្លៃ Sotheby’s ដាក់លក់នៅក្នុងតម្លៃ ៥០,០០០ ដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់ជាងផលិតផល Apple ណាៗទាំងអស់នាពេលបច្ចុប្បន្ននេះ។ វាត្រូវបានផលិតឡើងតែម្ដងគត់ សម្រាប់ចែកជូនបុគ្គលិករបស់ Apple នៅក្នុងសន្និសិទការលក់ថ្នាក់ជាតិ (National Sales Conference) នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ ស្បែកជើងប៉ាតានេះមានទំហំ ១០.៥ និងជាស្បែកជើងថ្មីនៅក្នុងប្រអប់ ប៉ុន្តែវាក៏ហើរពណ៌នៅផ្នែកខ្លះផងដែរ ដោយសារភាពចំណាស់របស់វា។ ការផលិតស្បែកជើងប៉ាតាចែកជូនបុគ្គលិក ហាក់ដូចជារឿងចម្លែកសម្រាប់ Apple ប៉ុន្តែនៅឆ្នាំ១៩៨៦ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បានចេញលក់សម្លៀកបំពាក់ និងគ្រឿងបន្លាស់ជាច្រើនប្រភេទ ហៅថា «The Apple

    July 27, 2023
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំ នៅក្នុងសំណុំរឿងសំខាន់ៗចំនួន ៣ ប្រសិនបើគាត់ត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដូចដែលបានប្រកាសដោយកូនស្រីរបស់គាត់ គឺលោកស្រី Paetongtarn  នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ThaiPBS។ ជម្រាបដែរថា លោក ថាក់ស៊ីន បានភៀសខ្លួនរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ គិតមកទល់ពេលនេះ។ ទោសរបស់គាត់រួមមាន៖ គម្រោងលេខឆ្នោត ៣ និង ២ខ្ទង់ របស់ការិយាល័យឆ្នោតរដ្ឋាភិបាលថៃ៖ លោកមានពិរុទ្ធចំពោះអំពើទុច្ចរិត និងបំពានក្រមសីលធម៌ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកំពុងដឹកនាំប្រទេស ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់ការិយាល័យនយោបាយ និងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ ការផ្តល់ប្រាក់កម្ចីចំនួន

    July 26, 2023
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់មកប្រទេសថៃវិញ តាមអាកាសយានដ្ឋានដុនមឿង នៅថ្ងៃទី១០ ខែសីហា នេះបើតាមកូនស្រីពៅរបស់គាត់ គឺលោកស្រី Paetongtarn Shinawatra បានប្រកាសនៅលើបណ្ដាញ Instagram នៅថ្ងៃនេះផ្ទាល់។ លោកស្រី Paetongtarn បាន​សរសេរថា៖«ខ្ញុំ​ស្ទើរ​មិន​ជឿ​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​សរសេរ ឪពុក​របស់​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី១០ ខែ​សីហា តាមរយៈអាកាសយានដ្ឋាន​ដនមឿង»។ យោងតាមសម្ដីរបស់បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃរូបនេះបានឱ្យដឹងថា លោកស្រីបានខកខានខួបកំណើតឪពុកនៅឆ្នាំនេះ ដោយសារមានការងារជាច្រើនដែលត្រូវធ្វើឡើង។ លោកស្រី Paetongtarn បានសរសេរថា៖«(គ្រួសាររបស់យើង) ទាំងរីករាយ និងព្រួយបារម្ភ ប៉ុន្តែយើងតែងតែគោរពការសម្រេចចិត្តរបស់ឪពុកយើង»។ លោកស្រីក៏​បាន​ជូនពរ​លោកឪពុក​ ​ដោយ​សង្ឃឹម​ថា ​គាត់​មាន​សុខភាព​ល្អ និង​សុវត្ថិភាព ហើយ​គាត់​អាច​បំពេញ​បំណង​ចង់ជួប

    July 26, 2023
  • អន្តរជាតិ

    លោកស្រី Nancy Lee ដែលជាបងស្រីរបស់កំពូលតារាចម្រៀង Coco Lee បានប្រកាសថា ពិធីបុណ្យសពរបស់ម្ចាស់បទ Before I Fall in Love នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា នៅទីតាំងផ្ទះបុណ្យសព (Hong Kong Funeral Home) នៅតំបន់ North Point។ ចំណែកអ្នកគាំទ្ររបស់ Coco Lee ដែលមិនអាចចូលរួមពិធីបុណ្យសពដោយផ្ទាល់ អាចចូលរួមគោរពវិញ្ញាណក្ខន្ធរបស់តារាចម្រៀងរូបនេះ ដោយការទស្សនា livestream នៅលើ YouTube។

    July 26, 2023