ឥណ្ឌូនេស៊ីបានបិទជាបណ្តោះអាសន្ននូវការចូលវេបសាយ X.com របស់បណ្ដាញ Twitter
- BY
- autoadmin
- July 27, 2023
ឥណ្ឌូនេស៊ីបានបិទខ្ទប់ជាបណ្តោះអាសន្ននូវការចូលវេបសាយ X.com ដែលជា domain ថ្មីរបស់ Twitter ដោយសារតែម្ចាស់មុនរបស់វា បានបំពានខ្លឹមសារនៃច្បាប់លេងល្បែង និងមាតិកាអាសអាភាសរបស់ប្រទេស។ នាយកដ្ឋានព័ត៌មានឥណ្ឌូនេស៊ី បានរាយការណ៍ថា ថ្នាក់ដឹកនាំមកពី X.com បានទាក់ទងជាមួយពួកគេរួចហើយ ដើម្បីដោះស្រាយបញ្ហានេះ។ ពួកគេក៏នឹងផ្ញើលិខិតទៅមន្ត្រីដទៃទៀត ដើម្បីបញ្ជាក់ថា Twitter ឥឡូវជាម្ចាស់ domain របស់វេបសាយ X.com។

ជម្រាបដែរថា ការប្តូរឈ្មោះថ្មីពី Twitter ទៅជា X យ៉ាងរហ័សរបស់លោក Elon Musk បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាផ្នែកច្បាប់ និងហិរញ្ញវត្ថុកាន់តែច្រើន។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បាននិយាយថា ការផ្លាស់ប្តូរនេះបានបាត់បង់នូវតម្លៃរបស់ Twitter ចន្លោះពី ៤ ទៅ ២០ ពាន់លានដុល្លារ។ Twitter បានកសាងតម្លៃ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន អស់រយៈពេល ១៧ឆ្នាំ សូម្បីតែការប្រើពាក្យ «tweet» នៅក្នុងវប្បធម៌របស់បណ្ដាញសង្គមនេះ។ យ៉ាងណាក៏ដោយ លោក Musk កំពុងកែប្រែចំណុចជាច្រើនរបស់វា ដើម្បីឱ្យវាក្លាយជាបណ្ដាញមានគ្រប់បែបយ៉ាង៕

អត្ថបទ៖ លីដា
ប្រភព៖ Independent
- Share This Post:






