ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់​ ត្រាំ អះអាងថា សង្គ្រាមនៅអ៊ឺរ៉ង់នឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ

    BY Pheakdey March 10, 2026
    លោក ដូណាល់​ ត្រាំ អះអាងថា សង្គ្រាមនៅអ៊ឺរ៉ង់នឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានអះអាងថា ប្រតិបត្តិការណ៍យោធារបស់អាមេរិកទៅលើប្រទេសអ៊ឺរ៉ង់នឹងត្រូវបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែមីនា។​ ការអះអាងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោក ដូណាល់ ត្រាំ បានអញ្ជើញទៅធ្វើសន្និសីទផ្លូវការមួយនៅក្នុងរដ្ឋ​ Florida។

    នៅក្នុងសេចក្តីថ្លែងការ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការបញ្ចប់សង្គ្រាមនៅអ៊ឺរ៉ង់នឹងធ្វើឱ្យទីផ្សារពិភពលោកអាចត្រលប់មករកភាពប្រក្រតីវិញបានយ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ជូនថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងយ៉ាងគំហុក ហើយបញ្ហានេះក៏បានរុញច្រានឱ្យសេវាដឹកជញ្ជូន និងទំនិញមួយចំនួនត្រូវឡើងថ្លៃផងដែរ។ យ៉ាងណាក្តី ក្រោយមានការអះអាងរបស់លោក លោក ដូណាល់ ត្រាំ ដូចខាងលើនេះ តម្លៃប្រេងឆៅនៅក្នុងថ្ងៃទី១០ ខែមីនានេះបានធ្លាក់ចុះមកវិញបន្តិច ខណៈតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធំៗមួយចំនួននៅជុំវិញពិភពលោកក៏បានកើនឡើងវិញបន្តិចដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: